ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាង​កាហ្វេ % Arabica ដ៏​ល្បី​ល្បាញ​​នៅ​ប្រទេស​ជប៉ុន ឥឡូវនេះ​មាន​នៅ​ផ្សារ​ទំនើប វឌ្ឍនៈ កា​ពី​តា​ល ហើយ!

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចាប់​យក​រសជាតិ​កាហ្វេ Espresso នៅ % Arabica ដែល​ជា​ម៉ាក​យីហោ ដ៏​ល្បីល្បាញ​មក​ពី​ប្រទេស​ជប៉ុន ។…

រាជធានី​ភ្នំពេញ ៖ ចាប់​យក​រសជាតិ​កាហ្វេ Espresso នៅ % Arabica ដែល​ជា​ម៉ាក​យីហោ ដ៏​ល្បីល្បាញ​មក​ពី​ប្រទេស​ជប៉ុន ។ អតិថិជន​ដែល​និយម​ទទួលទាន​កាហ្វេ​ទាំងអស់​គ្នា នៅ​ទីបំផុត​ហាង​កាហ្វេ % Arabica បាន​បើក​ដំណើរការ​ហើយ​កាលពី​ថ្ងៃ​ទី ៩ ខែធ្នូ ឆ្នាំ ២០១៩ នេះ ដែល​មាន​ទីតាំង​ដំបូង​បំផុត​នៅ​ផ្សារ​ទំនើប វឌ្ឍនៈ កា​ពី​តា​ល ជាន់​ផ្ទាល់​ដី ។

% Arabica គឺជា​ហាង​កាហ្វេ​លំដាប់​ពិភពលោក​ដែល​បាន​បើកហាង​ដំបូង​បង្អស់​របស់​ខ្លួន​នៅ​ទីក្រុង​ក្យូ​តូ នៃ​ប្រទេស​ជប៉ុន ក្នុង​ឆ្នាំ ២០១៤ ។ ចក្ខុវិស័យ​របស់​លោក Kenneth Shoji ដែល​ជា​ស្ថាបនិក​របស់ % Arabica គឺ​ចង់​បង្កើត​កាហ្វេ​ដែល​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​បំផុត ដូច្នេះ​លោក​ក៏​បាន​វិនិយោគ​ទៅ​លើ​កសិដ្ឋាន​កាហ្វេ​ផ្ទាល់ខ្លួន​នៅ​រដ្ឋ​ហា​វ៉ៃ ។

គុណភាព​គ្រាប់​កាហ្វេ និង​រសជាតិ​ដ៏​ឈ្ងុយ​ឆ្ងាញ់​នៃ​កាហ្វេ​នេះ បាន​ល្បីល្បាញ និង​រីក​សុះសាយ​រហូត​ដល់​បច្ចុប្បន្ន ។ សព្វ​ថ្ងៃនេះ % Arabica មាន​ហាង​កាហ្វេ​របស់​ខ្លួន​ចំនួន ៤៦ នៅ​ទូ​ទាំង​ពិភពលោក ។

បេសកកម្ម​របស់​យើង គឺ​អភិវឌ្ឍន៍ % Arabica ដើម្បី​ឆ្លងកាត់​ដែនដី និង​វប្បធម៌​ចម្រុះ​របស់​ពិភពលោក ដូចនេះ​អ្នក​ឆុង​កាហ្វេ​វ័យក្មេង​អាច​មើលឃើញ​ពិភពលោក​តាម​រយៈ​កាហ្វេ ។

រសជាតិ​ដែល​ពេញ​និយម​បំផុត​ប្រចាំ​ហាង​មាន​ដូច​ជា Cafe Latte និង Matcha Latte មាន​ទាំង​ក្តៅ និង​ត្រជាក់​ទៅ​តាម​ជម្រើស​របស់​អតិថិជន ។ លោក​អ្នក​អាច​ជ្រើសរើស​យក​ការ​លាយ​គ្រាប់​កាហ្វេ ឬ​គ្រាប់​កាហ្វេ​ដើម​របស់ % Arabica ក៏​បាន​សម្រាប់​កំណត់​រសជាតិ​កាហ្វេ​របស់​លោក​អ្នក ។

សម្រាប់​អតិថិជន​ដែល​មិន​ចូល​ចិត្ត​ទទួលទាន​រសជាតិ​កាហ្វេ គឺ​ហាង % Arabica ក៏​មាន​លក់​ទឹកក្រូច​ឆ្មារ​ដែល​ឆុង​ដោយ​ប្រើ​ទឹក​ធម្មតា ឬ​ទឹក​កាបូ​ណា​តទៅ​តាម​ចំណូលចិត្ត​របស់​អតិថិជន ។

អតិថិជន​របស់​កាហ្វេ % Arabica អាច​ជាវ​គ្រាប់​កាហ្វេ​លីង​ថ្មី​ៗ​ដែល​លីង​ដោយ​ម៉ាស៊ីន​ផ្ទាល់​របស់​ហាង មិន​ត្រឹមតែ​ប៉ុណ្ណោះ អតិថិជន​ក៏​អាច​ជាវ​នូវ​ផលិតផល​មាន​ម៉ាក​សញ្ញា​ប្រចាំ​ហាង​ផ្សេង​ៗ​ទៀត ជា​ច្រើន​ដូច​ជា កែវ ស្បែកជើង កាបូប និង​ឆ័​ត្រ​ផង​ដែរ ។

យើង​អាច​រស់នៅ​បាន​តែ​ម្តង​ប៉ុណ្ណោះ ដូចនេះ​ស្វែង​យល់​ពី​ពិភពលោក​ដែល​យើង​កំពុង​រស់នៅ កំណត់​​គោលដៅ​ក្នុង​ជីវិត ហើយ​រីករាយ​នឹង​ពេលវេលា​ល្អ​ៗ ជាមួយ​កាហ្វេ​ដ៏​ឈ្ងុយ​ឆ្ងាញ់​មួយ​កែវ ! ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ