ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ស្គាល់​ពី​រូបរាង​បន្ទប់ក្រោមដី​សម្រាប់​ថ្ងៃ​អវសាន​នៃ​ពិភពលោក​របស់​មហាសេដ្ឋី​មាន​អ្វីខ្លះ

4 ឆ្នាំ មុន

ឥទ្ធិពល​ដែល​បង្ក​ពី​បម្រែបម្រួល​បរិស្ថាន​កំពុង​តែ​អាច​មើលឃើញ​កាន់តែ​ច្បាស់​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ខណៈ​ដែល​ម៉ាស៊ីន​កាន់តែ​មាន​ភាព​ឆ្លាត​វៃ​ទៅ និង​ការ​ព្រួយបារម្ភ​ពី​សង្គ្រាម​អាវុធ​នុយក្លេអ៊ែរ​នៅ​តែ​មាន​ក្នុង​ចំណោម​មនុស្ស​ជា​ច្រើន ។ ដោយហេតុ​ដូចនេះ មហាសេដ្ឋី​ជា​ច្រើន​គិត​ថា​ថ្ងៃ​អវសាន​នៃ​ពិភពលោក​នឹង​កើត​មាន​ឡើង ហើយ​ពួក​គេ​បាន​ងាក​ទៅ​សាងសង់​បន្ទប់ក្រោមដី​សម្រាប់​ត្រៀមខ្លួន​ទុក​ថ្ងៃ​នោះ ។ បន្ទប់ក្រោមដី​ទាំងនេះ​ថែម​ទាំង​មាន​លក់​លើ​ទីផ្សារ និង​ត្រូវ​បាន​សាងសង់​ស្រេច​ជាដើម​ដោយ​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​ចាប់អារម្មណ៍​នឹង​ការ​ភ័យ​ព្រួយ​របស់​មហាសេដ្ឋី…

ឥទ្ធិពល​ដែល​បង្ក​ពី​បម្រែបម្រួល​បរិស្ថាន​កំពុង​តែ​អាច​មើលឃើញ​កាន់តែ​ច្បាស់​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ខណៈ​ដែល​ម៉ាស៊ីន​កាន់តែ​មាន​ភាព​ឆ្លាត​វៃ​ទៅ និង​ការ​ព្រួយបារម្ភ​ពី​សង្គ្រាម​អាវុធ​នុយក្លេអ៊ែរ​នៅ​តែ​មាន​ក្នុង​ចំណោម​មនុស្ស​ជា​ច្រើន ។ ដោយហេតុ​ដូចនេះ មហាសេដ្ឋី​ជា​ច្រើន​គិត​ថា​ថ្ងៃ​អវសាន​នៃ​ពិភពលោក​នឹង​កើត​មាន​ឡើង ហើយ​ពួក​គេ​បាន​ងាក​ទៅ​សាងសង់​បន្ទប់ក្រោមដី​សម្រាប់​ត្រៀមខ្លួន​ទុក​ថ្ងៃ​នោះ ។ បន្ទប់ក្រោមដី​ទាំងនេះ​ថែម​ទាំង​មាន​លក់​លើ​ទីផ្សារ និង​ត្រូវ​បាន​សាងសង់​ស្រេច​ជាដើម​ដោយ​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​ចាប់អារម្មណ៍​នឹង​ការ​ភ័យ​ព្រួយ​របស់​មហាសេដ្ឋី ។

ក្រុមហ៊ុន Vivos Group នៅ​រដ្ឋ California សហរដ្ឋអាមេរិក​កំពុង​តែ​សាងសង់​បណ្តាញ​បន្ទប់ក្រោមដី​សកល​មួយ​សម្រាប់​មហាសេដ្ឋី​ដែល​មានទ្រព្យ​ស្តុកស្តម្ភ ។ បន្ទប់ក្រោមដី​ដែល​មាន​ភាព​ប្រណីត​ជាងគេ​គឺ Europa One ដែល​នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់ ។ បន្ទប់ក្រោមដី​នេះ​ធ្លាប់​ជា​ឃ្លាំង​ទុក​ឧបករណ៍​យោធា​របស់​ទាហាន​សូ​វៀត​ក្នុង​កំឡុង​ពេល​សង្គ្រាមត្រជាក់ ។ អ្នក​ដែល​បាន​ទិញ​បន្ទប់ក្រោមដី​នឹង​ទទួល​បាន​បុគ្គលិក​ចាំ​បម្រើ​ពេញ​ម៉ោង និង​ក្រុម​សន្តិសុខ​មួយ​ថែម​ទៀត ។

បន្ទប់​ទាំងនេះ​ត្រូវ​បាន​សាងសង់​ឡើង​ដើម្បី​ការពារ​ឥទ្ធិពល​ពី​ការ​ផ្ទុះអាវុធ​នុយក្លេអ៊ែរ​ក្នុង​ចម្ងាយ​ជិត ការ​ធ្លាក់​យន្តហោះ ការ​រញ្ជួយ​ផែនដី ទឹកជំនន់ ឬ​សង្គ្រាម​នានា​ជាដើម ។ បន្ទប់​នីមួយ​ៗ​មាន​ពីរ​ជាន់ ដែល​មាន​បន្ទប់​គេង​ជា​ច្រើន និង​បន្ទប់​ភាពយន្ត​ថែម​ទៀត ។ ក្រៅពី​កន្លែង​ស្នាក់​នៅ​ហើយ បន្ទប់ក្រោមដី​មាន​កន្លែង​លក់​ផលិតផល ឬ​សេវាកម្ម​ផ្សេង​ៗ​ដែរ​ដូច​ជា​ផាប់ ព្រមទាំង​វិហារ​យេស៊ូ​ជាដើម ។ ពេល​ដែល​ថ្ងៃ​អវសាន​នៃ​ពិភពលោក​កើត​មាន​ឡើង មហាសេដ្ឋី​ដែល​បាន​ទិញ​បន្ទប់​ទាំងនេះ​ត្រូវធ្វើ​ដំណើរ​តាម​រថយន្ត ឬ​យន្តហោះ​មក​កាន់​ប្រទេស​អា​ល្លឺ​ម៉​ង់ ។ បន្ទាប់​មក​ក្រុមហ៊ុន Vivos នឹង​នាំ​ពួក​គេ​ទៅ​កាន់​លំនៅ​ដ្ឋា​ន​ថ្មី​របស់​ខ្លួន​តាម​រយៈ​ឧ​ទ្ធ​ម​ភាគ​ចក្រ ។

ទោះ​វា​ជា​គំនិតល្អ​សម្រាប់​ការពារ​ខ្លួន និង​ក្រុម​គ្រួសារ​នៅ​ថ្ងៃ​អនាគត​ពិតមែន​ក្តី តម្លៃ​របស់​វា​ប្រហែលជា​ឧបសគ្គ​សម្រាប់​មនុស្ស​ទូទៅ ។ បន្ទប់​ឯកជន​បែប​អា​ផាត​មិន​មាន​តម្លៃ​ចាប់ពី ២.៥ លាន​ដុល្លារ​ឡើង​ទៅ ខណៈ​ដែល​បន្ទប់​ដែល​ចែករំលែក​ជាមួយ​អ្នក​ដទៃ​គិតថ្លៃ ៤​ម៉ឺន​ដុល្លារ​សម្រាប់​មនុស្ស​ម្នាក់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ