ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​បន្ត​ជួយ​លើ​ការ​ពង្រឹង​សុខភាព និង​សុវត្ថិភាព​ការងារ​ដល់​កម្ពុជា​រយៈពេល​៣​ឆ្នាំ​ទៀត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីភ្នាក់ងារ​សុខភាព និង​សុវត្ថិភាព​ការងារ​កូរ៉េ (KOSHA) បាន​សម្រេច​បន្ត​កិច្ច​សហប្រតិបត្តិការ​ជួយ​ពង្រឹង​សុខភាព និង​សុវត្ថិភាព​ការងារ​ជាមួយ​កម្ពុជា​ជា​លើក​ទី​៤ រយៈពេល​៣​ឆ្នាំ​ទៀត (២០១៩-២០២២) ក្រោយ​អនុវត្ត​ចំនួន​៣​លើក​មក​ហើយ​តាំងពី​ឆ្នាំ​២០១០​មក…

រាជធានី​ភ្នំពេញ ៖ ទីភ្នាក់ងារ​សុខភាព និង​សុវត្ថិភាព​ការងារ​កូរ៉េ (KOSHA) បាន​សម្រេច​បន្ត​កិច្ច​សហប្រតិបត្តិការ​ជួយ​ពង្រឹង​សុខភាព និង​សុវត្ថិភាព​ការងារ​ជាមួយ​កម្ពុជា​ជា​លើក​ទី​៤ រយៈពេល​៣​ឆ្នាំ​ទៀត (២០១៩-២០២២) ក្រោយ​អនុវត្ត​ចំនួន​៣​លើក​មក​ហើយ​តាំងពី​ឆ្នាំ​២០១០​មក ។ ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ខាងលើ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​រវាង​លោក ហ៊ុយ ហាន​សុង​រដ្ឋលេខាធិការ​ក្រសួង​ការងារ ជាមួយ​លោក Chuil-woo LEE អនុប្រធាន​ទីភ្នាក់ងារ KOSHA របស់​សាធារណរដ្ឋ​កូរ៉េ នា​ថ្ងៃ​ទី​១០ ខែធ្នូ​នេះ នៅ​ខេត្តសៀមរាប ។

ក្រោយ​បញ្ចប់​កិច្ច​ចុះហត្ថលេខា​នេះ លោក ហ៊ុយ ហាន​សុង​បាន​លើក​ឡើង​ថា គោលបំណង​នៃ​ការ​អនុវត្ត​កិច្ច​សហប្រតិបត្តិការ​ស្ដី​ពី​សុខភាព និង​សុវត្ថិភាព​ការងារ​នេះ គឺ​ដើម្បី​គាំទ្រ និង​កសាង​សមត្ថភាព​ដល់​ប្រទេស​កម្ពុជា​ក្នុង​វិស័យ​សុខភាព និង​សុវត្ថិភាព​ការងារ ព្រមទាំង​រួមចំណែក​ក្នុង​ការ​លើកកម្ពស់​សុខភាព និង​សុវត្ថិភាព​ការងារ​របស់​កម្មករនិយោជិត​នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ ។

លោក​ឡេ​ង តុង បាន​បន្ត​ថា ក្នុង​ការ​អនុវត្ត​គម្រោង​៣​លើក​កន្លង​មក ភាគី​ទាំង​ពី​ក៏​បាន​បញ្ជូន​អ្នកជំនាញ និង​បណ្ដុះបណ្ដាល​ជន​បង្គោល​ទៅ​វិញ​ទៅ​មក​ផង​ដែរ ។ លោក​បន្ត​ថា ទីភ្នាក់ងារ KOSHA មួយ​នេះ​បាន​ជួយ​លើ ៖ ១. ការ​ពង្រឹងសមត្ថភាព​មន្ត្រី​ទទួល​បន្ទុក​ផ្នែក​សុខភាព និង​សុវត្ថិភាព​ការងារ តាម​រយៈ​ការ​ដកស្រង់​ស្តី​ពី​សុខភាព និង​សុវត្ថិភាព​ការងារ​នៅ​សាធារណរដ្ឋ​កូរ៉េ ។ ២. ការ​បញ្ជូន​អ្នកជំនាញ​ផ្នែក​សុខភាព និង​សុវត្ថិភាព​មក​បណ្តុះបណ្តាល​មន្ត្រី​ផ្នែក​សុខភាព និង​សុវត្ថិភាព​ការងារ​កម្ពុជា ។ ៣. ការ​រៀបចំ​ផលិត​ខិត​បណ្ណ​ណែនាំ ស្លាក​សញ្ញា​ដើម្បី​ផ្សព្វផ្សាយ និង​លើក​ការ​យល់​ដឹង​ស្តី​ពី​សុខភាព និង​សុវត្ថិភាព​ការងារ​ដល់​កម្មករនិយោជិត​នៅ​កន្លែងធ្វើការ ។

៤. ចែករំលែក​ព័ត៌មាន ឯកសារ​បច្ចេកទេស និង​ឧបករណ៍​ពាក់ព័ន្ធ​សុខភាព និង​សុវត្ថិភាព​ការងារ​ដល់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ។ លោក​បាន​គូសបញ្ជាក់​ថា កិច្ច​សហប្រតិបត្តិការ​ស្ដី​ពី​សុខភាព និង​សុវត្ថិភាព​ការងារ​នេះ​ពិតជា​បាន​រួមចំណែក​យ៉ាង​ខ្លាំង​ក្នុង​អនុវត្ត​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​ដូច​ជា ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដើម្បី​លើកកម្ពស់​សុវត្ថិភាព​ការងារ និង​សុខមាលភាព​របស់​កម្មករនិយោជិត​នៅ​កម្ពុជា និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ។

លោក​បន្ថែម​ថា ដើម្បី​ឱ្យ​កិច្ចព្រមព្រៀង​កិច្ច​សហប្រតិបត្តិការ​បច្ចេកទេស​អនុវត្ត​ឱ្យ​បាន​ទទួល​ជោគជ័យ​បន្ថែម​ទៀត ក្រសួង​ការងារ និង​បណ្តុះបណ្តាល​បាន​ស្នើ​សុំ​ដល់ទី​ភ្នាក់ងារ KOSHA និង​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ​គិតគូរ​នូវ​លទ្ធភាព ក្នុង​ការ​បណ្តុះបណ្តាល​បន្ថែម​ដល់​មន្ត្រី​អធិការកិច្ច​ការងារ​លើ​ការ​ចុះ​អធិការកិច្ច​ការងារ​ក្នុង​វិស័យ​សំណង់ ការ​ជួយ​ក្នុង​រៀបចំ​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​គ្រោះថ្នាក់​ការងារ និង​ជំងឺ​វិជ្ជាជីវៈ​ផ្តល់​វគ្គ​បណ្តុះបណ្តាល​រយៈ​វែង​ដល់​មន្ត្រី​នាយកដ្ឋាន​ពេទ្យ​ការងារ និង​មន្ត្រី​ពាក់ព័ន្ធ​អំពី​សុខភាព និង​សុវត្ថិភាព​ការងារ ព្រមទាំង​ផ្តល់​ការ​ឧបត្ថម្ភ​នូវ​ឧបករណ៍ និង​បរិក្ខា​មន្ទីរពិសោធន៍​ដែល​ប្រើប្រាស់ រួច​ដល់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សម្រាប់​បម្រើ​ការងារ​សុខភាព និង​សុវត្ថិភាព​ការងារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ