ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នក​គួរតែ​ដឹង​ នៅ​ពេល​រស់នៅ​ជាមួយ​ជំងឺ​​ទឹកនោមផ្អែម​ត្រូវ​ធ្វើ​បែប​ណា

4 ឆ្នាំ មុន

ការ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម​កើតឡើង​នៅ​ពេល​ដែល​មាន​ជាតិ​ស្ករ​ច្រើន​ខុសធម្មតា​កំពុង​តែ​ចរាចរណ៍​ក្នុង​ចរន្តឈាម​។ វា​អាច​ធ្វើ​ឲ្យ​ខូចខាត​ដល់​សរសៃប្រសាទ សរសៃឈាម និង​សរីរាង្គ​ជា​ច្រើន​ថែម​ទៀត​។​ករណី​ដែល​ទុក​ចោល​យូរ ការ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​អាច​បណ្តាល​ឲ្យ​កើត​ជំងឺ​បេះដូង ដាច់​សរសៃឈាម​ខួរក្បាល ខ្វាក់​ភ្នែក ខូច​សរសៃប្រសាទ ជំងឺសរសៃប្រសាទ លិង្គ​មិន​ឡើង​រឹង…

ការ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម​កើតឡើង​នៅ​ពេល​ដែល​មាន​ជាតិ​ស្ករ​ច្រើន​ខុសធម្មតា​កំពុង​តែ​ចរាចរណ៍​ក្នុង​ចរន្តឈាម​។ វា​អាច​ធ្វើ​ឲ្យ​ខូចខាត​ដល់​សរសៃប្រសាទ សរសៃឈាម និង​សរីរាង្គ​ជា​ច្រើន​ថែម​ទៀត​។​ករណី​ដែល​ទុក​ចោល​យូរ ការ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​អាច​បណ្តាល​ឲ្យ​កើត​ជំងឺ​បេះដូង ដាច់​សរសៃឈាម​ខួរក្បាល ខ្វាក់​ភ្នែក ខូច​សរសៃប្រសាទ ជំងឺសរសៃប្រសាទ លិង្គ​មិន​ឡើង​រឹង បញ្ហា​ពោះវៀន​ដូច​ជា​រាករូស ឬ​ទល់លាមក​រ៉ាំរ៉ៃ​ជាដើម​។

ប្រភេទ​នៃ​ការ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម ៖
១-ការ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម​ពេល​មិន​ញ៉ាំ​អ្វី​សោះ ៨​ម៉ោង​៖ កើតឡើង​នៅ​ពេល​ជាតិ​ស្ករ​លើស​ពី ១៣០mg/dL ឡើង​ទៅ​។
២- ការ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម​ក្រោយ​ញ៉ាំ​អី​ហើយ​៖ កើតឡើង​នៅ​ពេល​ជាតិ​ស្ករ​ក្នុង​ឈាម​លើស​ចាប់ពី ១៨០mg/dL ឡើង​ទៅ​។

អាកា​រៈ​ដែល​បញ្ជាក់​ថា​កំពុង​តែ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម​ ៖

១-ស្រេកទឹក​ខ្លាំង ឃ្លាន​ខ្លាំង ឈឺពោះ និង​ស្រក​ទម្ងន់
២- ស្ងួត​មាត់ និង​ស្ងួត​ស្បែក
៣- ជាតិ​ស្ករ​ក្នុង​ទឹកនោម​មាន​ខ្ពស់
៤- ឈឺក្បាល អស់កម្លាំង ឈឺ​ប្រអប់ដៃ និង​ជើង​ឈៀប​ៗ
៥- នោម​ញឹក ជា​ពិសេស​ការ​ដែល​ឧស្សាហ៍​ចូល​បន្ទប់ទឹក​ញឹក​ជាង​ធម្មតា
៦- អស់កម្លាំង ចង្អោ និង​ក្អួត​គឺជា​អាកា​រៈញឹក​ញាប់
៧- បេះដូង​លោត​ញ៉ាប់
៨- ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ជាង ១៨០mg/dL
៩- ព្រឹល​ភ្នែក​ដោយសារ​តែ​ជាតិ​ស្ករ​លើស​ហើយ​កក​ជាប់​កញ្ចក់ភ្នែក​ផ្នែក​កណ្តាល
១០- ជំងឺ​អញ្ចាញធ្មេញ​ក៏​អាច​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ដែរ​។

តើ​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់?

១-តម​អាហារ ឬ​ភ្លេច​ចាក់​ថ្នាំ​អាំង​ស៊ុ​យ​លី​ន
២- ស្ត្រេ​ស​គឺជា​មូលហេតុ​ចំបង​មួយ​ដែល​នាំ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់
៣- កង្វះ​លំ​ហាត់ប្រាណ​រាង​កាយ
៤- ធ្វើ​លំ​ហាត់ប្រាណ​ខ្លាំង​ៗ​ពេក
៥- ជំងឺ Diabetic Ketoacidosis កើតឡើង​នៅ​ពេល​រាង​កាយ​មិន​ទទួល​បាន​អាំង​ស៊ុ​យ​លី​ន​គ្រប់​គ្រាន់
៦- ជំងឺ​រលាក​លំពែង
៧- ជំងឺ​រលាក​ក្រ​ពេញទី​រ៉ូ​អ៊ី​ត
៨- កំពុង​តែ​ធាត់​ជ្រុល ឬ​រស់នៅ​អសកម្ម​។

តើនរ​ណាខ្លះ​ដែល​ប្រឈម​ខ្ពស់​នឹង​ការ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម?
១-ការ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម​កើតឡើង​លើ​អ្នក​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម
២- វា​ក៏​អាច​កើតឡើង​ដែរ​បើសិនជា​អ្នក​មិន​បាន​តាមដាន និង​គ្រប់គ្រង​ជាតិ​ស្ករ​ល្អ​ទេ
៣- ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ពេក​ក៏​អាច​បង្កើន​ការ​ប្រឈម​នឹង​ការ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ដែរ​។

វិធីសាស្ត្រ​ធម្មជាតិ​ក្នុង​ការ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​៖

១-ធ្វើ​ទោ​តាម​គម្រោង​ញ៉ាំ​អាហារ ឬ​គម្រោង​របប​អាហារ ការ​ហាត់ប្រាណ​ទៀងទាត់ និង​ការពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​និច្ច
២- តាមដាន​ជាតិ​ស្ករ​ក្នុង​ឈាម​ជា​ទៀងទាត់
៣- ពិនិត្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ជា​រៀងរាល់ថ្ងៃ​ដោយ​ប្រើ​ម៉ាស៊ីន​តេស្ត​ដែល​ណែនាំ​ពី​គ្រូពេទ្យ
៤- លេបថ្នាំ​ដែល​គ្រូពេទ្យ​បាន​ចេញ​ឲ្យ​ប្រើ និង​ចៀសវាង​ពពួក​ថ្នាំ Steroids
៥- ចូរ​កាត់​បន្ថយ​ការ​ញ៉ាំ​កាបូ​អ៊ី​ដ្រា​ត និង​អាហារ​សម្បូរ​ខ្លាញ់​ក្នុង​អាហារ
៦- ចូរ​ពិនិត្យ​ទម្ងន់​ជា​និច្ច​ផង​ដោយសារ​តែ​គម្រោង​របប​អាហារ​នឹង​ជួយ​អ្នក​ស្រក​ទម្ងន់​បាន​។

ពេល​ដែល​ត្រូវ​ទៅ​ជួប​ពេទ្យ

បើសិនជា​អាកា​រៈ​នៃ​ការ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម​ដូច​ជា ស្រេកទឹក​ខ្លាំង អស់កម្លាំង ពិបាក​ដក​ដង្ហើម ឈឺពោះ នោម​ញឹក ចង្អោ និង​ក្អួត​កើតឡើង​ជាប់​យូរ​ជាង​ពី​រស​ប្តា​ហ៍​ដោយ​មិន​ស្រាក​ស្រាន្ត និង​ធ្វើ​ឲ្យ​អ្នក​ពិបាក​ធ្វើការ​រស់នៅ​ប្រចាំ​ថ្ងៃ វា​គឺជា​ពេលវេលា​ដែល​អ្នក​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​ហើយ​។ វា​កាន់តែ​ល្អ​បំផុត​ដែល​ត្រូវ​ព្យាបាល​រោគ​សញ្ញា​ក្នុង​ពេល​មាន​អាកា​រៈ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម​ភ្លាម​ៗ ដើម្បី​កុំ​ឲ្យ​មាន​ផលវិបាក​ច្រើន (​ប្រភព​ពី​៖ Health.com.kh)៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ