ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់​កាន់​លុយ​ដែល​អ្នក​អាយុ​ខ្ទង់​២០​គួរ​តែ​មាន

4 ឆ្នាំ មុន

ខ្ទង់​អាយុ​២០​ឆ្នាំ​ជា​ពេល​ដែល​មនុស្ស​វ័យក្មេង​ទើបតែ​ទទួល​បាន​សេរីភាព​ពិតប្រាកដ និង​ជា​ពេល​ដែល​ពួក​គេ​អាច​រុករក​អ្វី​ដែល​ខ្លួន​ស្រលាញ់ និង​ចង់​ធ្វើ​ក្នុង​ជីវិត​។ ប៉ុន្តែ​វា​មិនមែន​មាន​ន័យ​ថា ពួក​គេ​គួរតែ​ប្រើប្រាស់​សេរីភាព​នេះ​ទាំង​ក្នុង​ការ​ចាយវាយ​ទាំងស្រុង​ទេ​។ ផ្ទុយ​មក​វិញ វ័យ​នេះ​ជា​វ័យ​ដែល​អ្នក​ទាំងអស់​គួរតែ​ចាប់ផ្តើម​រៀន​ពី​ទម្លាប់​មួយ​ចំនួន​ក្នុង​ការ​គ្រប់គ្រង​ការ​ចាយវាយ​ដែល​មាន​ដូច​ខាងក្រោម​នេះ ៖ ១- រៀន​គ្រប់គ្រង​ចំណូល…

ខ្ទង់​អាយុ​២០​ឆ្នាំ​ជា​ពេល​ដែល​មនុស្ស​វ័យក្មេង​ទើបតែ​ទទួល​បាន​សេរីភាព​ពិតប្រាកដ និង​ជា​ពេល​ដែល​ពួក​គេ​អាច​រុករក​អ្វី​ដែល​ខ្លួន​ស្រលាញ់ និង​ចង់​ធ្វើ​ក្នុង​ជីវិត​។ ប៉ុន្តែ​វា​មិនមែន​មាន​ន័យ​ថា ពួក​គេ​គួរតែ​ប្រើប្រាស់​សេរីភាព​នេះ​ទាំង​ក្នុង​ការ​ចាយវាយ​ទាំងស្រុង​ទេ​។ ផ្ទុយ​មក​វិញ វ័យ​នេះ​ជា​វ័យ​ដែល​អ្នក​ទាំងអស់​គួរតែ​ចាប់ផ្តើម​រៀន​ពី​ទម្លាប់​មួយ​ចំនួន​ក្នុង​ការ​គ្រប់គ្រង​ការ​ចាយវាយ​ដែល​មាន​ដូច​ខាងក្រោម​នេះ ៖

១- រៀន​គ្រប់គ្រង​ចំណូល និង​ចំណាយ
ការ​បង្កើត​ផែនការ​ចាយវាយ​ច្បាស់លាស់ គឺជា​ជំហាន​ដំបូង​ដែល​អ្នក​ត្រូវ​តែ​ធ្វើ​ដើម្បី​កំណត់​ឲ្យ​ច្បាស់លាស់​ថា មួយ​ខែ​អ្នក​អាច​ចាយវាយ​ប៉ុន្មាន ហើយ​ការ​ចាយវាយ​នោះ​ត្រូវ​បាន​បែងចែក​លើ​អ្វីខ្លះ​។ ការ​មាន​សមត្ថភាព​ក្នុង​ការ​រក​លុយ​ដោយ​ខ្លួនឯង​អាច​ធ្វើ​ឲ្យ​អ្នក​គិត​ថា ខ្លួន​ធំ​ពេញវ័យ ប៉ុន្តែ​ការ​ធំ​ពេញវ័យ​ពិតប្រាកដ គឺ​ការ​យល់​ដឹង​ពី​វិធី​ប្រើប្រាស់​លុយ​ដែល​ត្រឹមត្រូវ​។

២- បង្កើត​ទម្លាប់​សន្សំ​លុយ
ទោះជា​សន្សំ​តែ​១០​ទៅ​២០% នៃ​ប្រាក់ខែ​របស់​អ្នក​ក៏​ចាំបាច់​ដែរ ព្រោះ​វា​អនុញ្ញាត​ឲ្យ​អ្នកមាន​ថវិកា​សម្រាប់​ពេល​អាសន្ន​។ មិន​មាន​នរណា​ម្នាក់​អាច​មើលឃើញ​អនាគត​ច្បាស់លាស់​ទេ អ្នក​អាច​នឹង​ជួប​គ្រោះអាសន្ន បញ្ហា​សុខភាព ឬ​ការ​បោកប្រាស់​ដទៃ​ដែល​ធ្វើ​ឲ្យ​អ្នក​ត្រូវការ​លុយ​ជា​បន្ទាន់​ជាដើម ហើយ​ប្រាកដ​ណាស់ វា​នឹង​បង្ក​ជា​បញ្ហា​ធ្ងន់ធ្ងរ ប្រសិនបើ​អ្នក​មិន​មាន​ឪពុក​ម្តាយ ឬ​មិត្តភក្តិ​ជួយ​សង្គ្រោះ​។

៣- រៀន​គិត​ទៅ​ថ្ងៃ​មុខ
អ្នក​អាយុ​ខ្ទង់​២០​ឆ្នាំ​ប្រហែលជា​មិន​ទម្លាប់​ក្នុង​ការ​គិត​យូរ​ទៅ​ថ្ងៃ​មុខ​ទេ ដូច​ជា​ពេល​មានគ្រួសារ ឬ​ពេល​កូន​ៗ​ធំ​ពេញវ័យ ហើយ​អ្នក​ត្រូវ​ចូល​និវត្តន៍​ជាដើម​។ ប៉ុន្តែ​វា​ជា​ផែនការ​ជីវិត​របស់​អ្នក ហើយ​បើ​អ្នក​មិន​ខិតខំ​រក​លុយ​ទុក​នៅ​ថ្ងៃ​មុខ​ទេ​នោះ អ្នក​ចុង​ក្រោយ​អាច​នឹង​ក្លាយទៅជា​បន្ទុក​សម្រាប់​មនុស្ស​ជាទី​ស្រលាញ់​ជុំវិញ​ខ្លួន​ទៅ​វិញ​។

៤- ចាយវាយ​ឲ្យ​ឆ្លាត​វៃ
អ្នក​មិន​គួរ​មាន​ទម្លាប់​ចាយវាយ​តាម​អារម្មណ៍ ឬ​តាម​ការ​មើលឃើញ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ឡើយ​។ ព្រោះ​នៅ​ពេល​ដែល​វា​ក្លាយទៅជា​ទម្លាប់​ហើយ អ្នក​នឹង​ជួប​ការ​លំបាក​ក្នុង​ការ​ផ្លាស់​ប្តូរ ឲ្យ​ការ​ចាយវាយ​ដែល​ខ្ជះខ្ជាយ​ទាំងនេះ​នឹង​មិន​ជួយ​កសាង​ទ្រព្យសម្បត្តិ​ឲ្យ​អ្នក​នៅ​ថ្ងៃ​មុខ​ឡើយ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ