មានអត្ថកថាមួយកន្លែងនៅក្នុងគម្ពីរធម្មបទបានបំភ្លឺយ៉ាងនេះថា កាលដែលព្រះអង្គទើបត្រាស់ដឹងនូវធម៌ក្នុងលោក ទ្រង់បានទូន្មានយើងឲ្យគោរពនូវបុគ្គលដែលគួរគោរព ដោយមិនចាំបាច់គិតដល់សាសនា ឬជាតិសាសន៍របស់គេទេ ដែលសំខាន់ឱ្យតែបុគ្គលនោះមានឥន្ទ្រិយសង្រួមក្នុងធម៌វិន័យល្អហើយ ។
អ្នកមានចរិយាប្រព្រឹត្តទៅតាមផ្លូវធម៌វិន័យ មានចិត្តស្ងប់រម្ងាប់ចាកមន្ទិលដែលជាគ្រឿងសៅហ្មងទាំងឡាយក្នុងលោក បុគ្គលនោះហើយជាបុញ្ញក្ខេត្តដ៏ប្រសើរ ។
ត្រង់នេះជាចំណុចដែលព្រះពុទ្ធទ្រង់ហាមយើងមិនឲ្យព្យាយាមបញ្ចុះបញ្ចូលអ្នកកាន់សាសនាណាមួយ ដោយការគំរាមកំហែង និងមិនឲ្យប្រកាន់ភេទ ជាតិ សាសន៍ របស់អ្នកដទៃជាដាច់ខាត រឿងដែលសំខាន់គឺទឹកចិត្ត និងសទ្ធារបស់គេទៅវិញទេ ។ ដោយសាន សារិន
ចែករំលែកព័តមាននេះ