នៅក្នុងបរាភវសូត្របានពោលថា បុរសជាស្វាមីមិនត្រេកអរ មិនមានតម្រេកនឹងភរិយារបស់ខ្លួនបែរជាទៅរួមរ័កនឹងស្រីកំណាន់ក្រៅផ្ទះ ជាប្រមុខនៃសេចក្តីវិនាស គឺវិនាសដោយហេតុផ្សេងៗមាននាំរោគចូលផ្ទះជាដើម ។
ពិតណាស់ ការរួមភេទគឺជាកាតព្វកិច្ចរបស់មនុស្សប្រុសគ្រប់រូប ដែលដើរតួយ៉ាងសំខាន់ក្នុងបន្តពូជ ប៉ុន្តែបើស្វាមីមិនត្រេកអរនឹងភរិយារបស់ខ្លួន បែរជាទៅរកសេវាផ្លូវភេទខាងក្រៅគ្រាន់តែដើម្បីជាការកម្សាន្តសប្បាយ ការរួមភេទនោះជាហេតុនាំឱ្យបង់ខាតទ្រព្យសម្បត្តិ និងពេលវេលា ថែមទាំងកើតជំងឺឆ្លងតាមអង្គជាតិដូចជាជំងឺកាមរោគ ឬអេដស៍ជាដើម និងនាំឱ្យបាត់បង់ពន្លឺសុភមង្គល ។
ហេតុដូច្នេះហើយទើបព្រះពុទ្ធទ្រង់ទូន្មានថា បុរសដែលមិនត្រេកអរនឹងប្រពន្ធរបស់ខ្លួនគឺជាប្រមុខនៃសេចក្តីវិនាសទាន់ហន់ ។ ដោយសាន សារិន
ចែករំលែកព័តមាននេះ