ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើកទី១ជិត១០០គីឡូ លើកទី២បែកធ្លាយ​ជិត២គីឡូ​ក្នុងបន្ទប់សណ្ឋាគារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​កិច្ច​ប្រតិបត្តិការ​សហការ​បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​ជិត​១០០​គីឡូក្រាម និង​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម​ប្រុស​ស្រី​ចំនួន​៤​នាក់ កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០១៩ កម្លាំង​សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍​ឯក ប្រុ​ញ…

រាជធានី​ភ្នំពេញ ៖ ក្រោយ​កិច្ច​ប្រតិបត្តិការ​សហការ​បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​ជិត​១០០​គីឡូក្រាម និង​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម​ប្រុស​ស្រី​ចំនួន​៤​នាក់ កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០១៩ កម្លាំង​សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍​ឯក ប្រុ​ញ សាន និង​មានការ​ចូលរួម​ពី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ បាន​ឆែកឆេរ​លំនៅ​ដ្ឋា​ន​ផ្ទះ​លេខ​១៤ ផ្លូវ​លេខ​៧ ក្នុង​បូ​រី​ពិភព​ថ្មី ស្ថិត​ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ​។

ពេល​សមត្ថកិច្ច​ចុះ​បង្ក្រាប មុខសញ្ញា​មេខ្លោង​មិន​នៅ​នោះ​ទេ ​ប៉ុន្តែ​​ចាប់​យក​វត្ថុតាង​រួម​មាន​កញ្ឆា​ក្រៀម​១​កញ្ចប់​ធំ​, រថយន្ត ១​គ្រឿង​, ម៉ូតូ​ចំនួន​២​គ្រឿង​, ម៉ាស៊ីន​រាប់​លុយ​១​គ្រឿង និង​ជញ្ជីង​ថ្លឹង​១​គ្រឿង ។

គោលដៅ​ទី​២-​កាលពី​វេលា​ម៉ោង​៨​និង​៥២​នាទី​យប់​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០១៩ សមត្ថកិច្ច​បាន​បន្ត​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ម៉ា​យ ហ្វា​ន​ទៀន​ថា​ញ់​( Mai Hoan Tien Thanh ) ភេទ​ប្រុស ជនជាតិ​វៀតណាម នៅ​ចំណុច​ផ្លូវ​លេខ​៣០៤​កែង​ផ្លូវ​លេខ​១៥៣ ស្ថិត​ក្នុង​សង្កាត់​អូ​ឡាំ​ពិ​ក ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា លុះដល់​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ដដែល សមត្ថកិច្ច​បន្ត​ទៅ​ឆែកឆេរ​បន្ទប់​លេខ​៦០៨ នៃ​សណ្ឋាគារ​ហ្វែ​រី​ឡេ​ម ផ្លូវ​លេខ​១២១ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មក​រា ដែល​ឈ្មោះ ម៉ា​យ ហ្វា​ន​ទៀន​ថា​ញ់​( Mai Hoan Tien Thanh) ជួល​ស្នាក់​នៅ ជា​លទ្ធផល​រក​ឃើញ​សារធាតុ​ញៀន​ប្រមាណ​ជិត ២​គីឡូក្រាម រួម​មាន ម្សៅ​ម៉ត់​ពណ៌​ស សង្ស័យ​ជា​កេ​តា​មីន​ចំនួន​២​កញ្ចប់​, ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​មេ​តំ​ហ្វេ​តា​មីន​(ICE) ចំនួន​៤​កញ្ចប់​, ម្សៅ​ក្រាម​ពណ៌​ត្នោត សង្ស័យ​ជាអ៊ិច​​ស្តា​ស៊ី​(MDMA) ចំនួន​១​កញ្ចប់​ធំ និង​ថ្នាំ​គ្រាប់​ចំរុះ​ពណ៌ ១​ប្រអប់ និង​៦​កញ្ចប់ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ