ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​ក្រុម​បើក​ឆាកប្រយុទ្ធ​ផ្អើល​មុខ​រោងចក្រ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មនុស្ស​២​ក្រុម​បាន​បើក​ឆាកប្រយុទ្ធ​គ្នា មាន​ទាំង​ដុំ​ថ្ម និង​បំពង់​ទីប បណ្តាល​អោយ​មនុស្ស​ម្នាក់​រង​របួស បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ មនុស្ស​២​ក្រុម​បាន​បើក​ឆាកប្រយុទ្ធ​គ្នា មាន​ទាំង​ដុំ​ថ្ម និង​បំពង់​ទីប បណ្តាល​អោយ​មនុស្ស​ម្នាក់​រង​របួស បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០១៩ ទល់មុខ​អតីត​រោងចក្រ ស៊ីឡាំង​ហួរ ផ្លូវ​៣៧១ ភូមិ​ត្នោត​ជ្រុំ​៤ សង្កាត់​បឹង​ទំពុន​២ ខណ្ឌមានជ័យ ។

ភាគី​ទាំង​២​ក្រុម​ខាងលើ​នេះ​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ។

តាម​ប្រភព​ពី​ភាគី​ម្ខាង​ដែល​មាន​អ្នក​រង​របួស​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​កំពុងធ្វើការ​ក្នុង​រោងចក្រ រួច​ក៏​បាន​ដើរ​ចេញ​មក​ក្រៅ ដើម្បី​ទិញ​បារី​ជក់ លុះ​ចេញ​មក​ក្រៅ ស្រាប់តែ​មាន​បុរស​មួយ​ក្រុម​បាន​ដេញ​វាយ​គាត់ ដោយ​មិនដឹង​មូលហេតុ និង​ធ្វើ​ឲ្យ​គាត់​រង​របួស រយះ​មុខ​ខាងឆ្វេង ហើយ​គាត់​បានរ​ត់ទៅ​ហៅ​គ្នា​នៅ​ក្នុង​រោងចក្រ អោយមក​ជួយ ពេល​នោះ​ភាគី​ម្ខាង​ទៀត​នាំ​គ្នា​រត់​អស់ ដោយ​បន្សល់​ទុក​ម៉ូតូ​ធំ​១​គ្រឿង ។

ចំណែក​ភាគី​ខាង​ម៉ូតូ​ធំ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ គាត់​បាន​ជិះ​ម៉ូតូ​ធុន​ធំ​មួយ​គ្រឿង​ម៉ាក​យ៉ា​ម៉ា​ហា MSLAS មក​ទិញ​សាច់​កាប់​នៅ​មុខ​រោងចក្រ​ខាងលើ ស្រាប់តែ​ឃើញ​មាន​ក្មេង​ស្ទាវ​មួយ​ក្រុម​កំពុង​តែ​វាយ​គ្នា ហើយ​បាន​គប់​ដុំ​ថ្ម បណ្តាល​ឱ្យ​ត្រូវ​ម៉ូតូ​របស់​គាត់ ទើប​គាត់​ភ័យ​ពេក​ក៏​ផ្តួល​ម៉ូតូ​ចោល រត់​យករួចខ្លួន ។ លុះ​នៅ​ពេល​មក​រក​ម៉ូតូ​វិញ ស្រាប់តែ​ឃើញ​ម៉ូតូ​របស់​គាត់​ត្រូវ​ភាគី​ម្ខាង​ទៀត​អូស​យក​ទៅ​ទុក​នៅ​មុខ​រោងចក្រ ទើប​ពួក​គាត់​សុំ​អោយ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ រួច​ហើយ​បាន​ហៅ​ភាគី​ទាំង​សងខាង​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​បឹង​ទំពុន​២ តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ ភាគី​ទាំង​សងខាង​បាន​សម្របសម្រួល ដោយ​មិន​បាន​ប្តឹងផ្តល់​អ្វី​នោះ​ទេ ហើយ​សមត្ថកិច្ច​ក៏​បាន​ធ្វើ​សាវតា​ជាតិ អប់រំ​អោយ​ត្រឡប់​ទៅ​ផ្ទះ​វិញ​រៀង​ៗ​ខ្លួន ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ