លួ.ចម៉ូតូយកទៅកែច្នៃដំឡើងថ្មី ត្រូវបានបង្ក្រា.បទាំងសម្បុក
- ឧត្តរមានជ័យ
ខេត្តឧត្តរមានជ័យ ៖ ជនសង្ស័យចំនួន៤នាក់ ត្រូវបានសមត្ថកិច្ចក្រុងសំរោងឃាត់ខ្លួន ដោយជាប់ពាក់ព័ន្ធករណីពីបទលួចម៉ូតូជាច្រើនលើក យកទៅកែច្នៃដំឡើងថ្មី ។
ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យខាងលើនេះបានធ្វើឡើងនៅក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ។
ជនសង្ស័យទាំង៤នាក់ រួមមាន ១-ឈ្មោះវឿន ផល្លីភេទប្រុស អាយុះ១៩ឆ្នាំ រស់នៅភូមិតានេស ឃុំគោកមន ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ ២-ឈ្មោះជីវ លីហុង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិពុរ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ៣-ឈ្មោះអំ សារុំ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិត្របែក សង្កាត់បុស្បូវ ក្រុងសំរោង និង៤-ឈ្មោះរិទ្ធ ប៊ុនខេង ភេទប្រុស អាយុ២៥ឆ្នាំរស់នៅភូមិត្របែក សង្កាត់បុស្សវ ក្រុងសំរោង។
យោងតាមរបាយការណ៍សមត្ថកិច្ច នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៨:០០នាទី ដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ហម ភិរក្ស ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានចាត់លោកវរសេនីយ៍ទោ សត្យា រ៉ូម៉េអ៊ូ អធិការរងទទួលផែនការងារនគរបាលយុត្តិធម៌ ដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបុស្បូវ និងអាជ្ញាធរភូមិ ចុះធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនមុខសញ្ញាសកម្មក្នុងអំពើលួច និងមុខសញ្ញាផ្ដល់ទីតាំងចូលរួមក្នុងអំពើកាត់តដំឡើងកែច្នៃម៉ូតូដែលបានមកពីអំពើចោរកម្ម ចំនួន ៤នាក់ រួមមាន ១-ឈ្មោះ វឿន ផល្លី ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិតានេស ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ (ជាមុខសញ្ញាសកម្មក្នុងអំពើលួច និងប្រើប្រាស់សារធាតុញៀន) ។
២-ឈ្មោះ ជីវ លីហុង ហៅ កុយ ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិពុរ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ (ជាមុខសញ្ញាសកម្មក្នុងអំពើលួច និងប្រើប្រាស់សារធាតុញៀន) ។
៣-ឈ្មោះ អំ សារុំ ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិត្របែក សង្កាត់បុស្បូវ ក្រុងសំរោង (ជាអ្នកផ្ដល់ទីតាំងកាត់តដំឡើងកែច្នៃម៉ូតូចោរកម្ម ប្រើប្រាស់សារធាតុញៀន) ។
និង៤-ឈ្មោះ រិទ្ធ ប៊ុនចេន ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិត្របែក សង្កាត់បុស្បូវ ក្រុងសំរោង (ជាអ្នកចូលរួមជួយកាត់ដំឡើង ច្នៃម៉ូតូចោរកម្ម ប្រើប្រាស់សារធាតុញៀន) ដែលបានប្រព្រឹត្តនូវអំពើ លួច ចំនួន ៣ករណី និងអំពើ ផ្ដល់ទីតាំងកាត់ត ដំឡើង កែច្នៃម៉ូតូដែលបានមកពីអំពើចោរកម្ម កាលពីថ្ងៃទី៣ និងថ្ងៃទី៣០ ខែសីហា ឆ្នាំ២២៦ នៅចំណុចភូមិកណ្ដែក សង្កាត់សំរោង ក្រុងសំរោង និងកាលពីថ្ងៃទី៧ និងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចភូមិពុរ សង្កាត់សំរោង ក្រុងសំរោង និងនៅចំណុចភូមិត្របែក សង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញ បានធ្វើការឆែកឆេររកឃើញសម្ភារវត្ថុតាងរួមមាន ម៉ូតូចំនួន ៤គ្រឿង, គ្រឿងបន្លាស់ម៉ូតូ ១ចំនួនធំ និងសម្ភារសម្រាប់កាត់តដំឡើងម៉ូតូចោរកម្មមួយចំនួន ។
។
បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យទាំង ៤នាក់ ខាងលើ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដើម្បី
កសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕



ចែករំលែកព័តមាននេះ