ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បំផ្លាញ​ព្រៃ​អា​ម៉ា​ហ្សួ​ន មាន​កម្រិត​ខ្លាំង​បំផុត

4 ឆ្នាំ មុន

ព្រៃ​អា​ម៉ា​ហ្សួ​ន ៖ យោង​តាម​តួលេខ​ផ្លូវការ​ដែល​ទើប​ចេញផ្សាយ​ថា ការ​កាប់​បំផ្លាញ​ព្រៃ​អា​ម៉ា​ហ្សូ​ន​នៅ​ប្រេ​ស៊ី​ល ឡើង​ដល់​កម្រិត​លើស​ពី​១០.០០០​គីឡូម៉ែត្រ​ក្រឡា​ជា​លើក​ដំបូង​ចាប់តាំងពី​ឆ្នាំ​២០០៨​មក រវាង​ខែសីហា​ឆ្នាំ​២០១៨​និង​ខែកក្កដា​ឆ្នាំ​២០១៩ ដែល​មានការ​កើនឡើង​៤៣%​បើ​ប្រៀបធៀប​ទៅ​នឹង​១២​ខែ​មុន​នេះ​។ សរុប​ព្រៃឈើ​ត្រួ​ពី​កាល់ដែល​ធំ​ជាងគេ​លើ​ពិភពលោក​នេះ បាន​បាត់បង់​ព្រៃឈើ​ក្នុ្ង​ង​ទំហំ​១០.១០០​គីឡូម៉ែត្រ​ក្រឡា ក្នុង​រយៈពេល​តែ​១​ឆ្នាំ​ទល់​នឹង​៧.០៣៣​គីឡូម៉ែត្រ​ក្រឡា…

ព្រៃ​អា​ម៉ា​ហ្សួ​ន ៖ យោង​តាម​តួលេខ​ផ្លូវការ​ដែល​ទើប​ចេញផ្សាយ​ថា ការ​កាប់​បំផ្លាញ​ព្រៃ​អា​ម៉ា​ហ្សូ​ន​នៅ​ប្រេ​ស៊ី​ល ឡើង​ដល់​កម្រិត​លើស​ពី​១០.០០០​គីឡូម៉ែត្រ​ក្រឡា​ជា​លើក​ដំបូង​ចាប់តាំងពី​ឆ្នាំ​២០០៨​មក រវាង​ខែសីហា​ឆ្នាំ​២០១៨​និង​ខែកក្កដា​ឆ្នាំ​២០១៩ ដែល​មានការ​កើនឡើង​៤៣%​បើ​ប្រៀបធៀប​ទៅ​នឹង​១២​ខែ​មុន​នេះ​។

សរុប​ព្រៃឈើ​ត្រួ​ពី​កាល់ដែល​ធំ​ជាងគេ​លើ​ពិភពលោក​នេះ បាន​បាត់បង់​ព្រៃឈើ​ក្នុ្ង​ង​ទំហំ​១០.១០០​គីឡូម៉ែត្រ​ក្រឡា ក្នុង​រយៈពេល​តែ​១​ឆ្នាំ​ទល់​នឹង​៧.០៣៣​គីឡូម៉ែត្រ​ក្រឡា រវាង​ខែសីហា​ឆ្នាំ​២០១៧​និង​ខែកក្កដា​ឆ្នាំ​២០១៨​។​តួលេខ​នេះ​មានការ​ផ្លាស់​ប្ដូរ បើ​ប្រៀបធៀប​ទៅ​នឹង​តួលេខ​លើក​មុន​ចេញផ្សាយ​នា​ថ្ងៃ​ទី​១៨​វិច្ឆិកា​ដែល​រៀបរាប់​ពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​អា​ម៉ា​ហ្សូ​ន​អស់​៩.៧៦២​គីឡូម៉ែត្រ​ក្រឡា​កាលពី​ឆ្នាំទៅ​មិ​ញ​។

ខែមករា​កំណត់​ពី​ការ​ឡើង​កាន់​អំណាច​នៅ​ប្រេ​ស៊ី​ល របស់​ប្រធានាធិបតី​ស្ដាំ​និយម​ជ្រុល​លោក​JAIR BOLSONORO​ជា​សកម្មជន​ឲ្យ​មានការ​ពង្រីក​នៅ​អា​ម៉ា​ហ្សូ​ន​បណ្ដា​សកម្មភាព​រ៉ែ​និង​កសិ​កម្ម ដោយ​ផ្គើន​ដល់​ពួក​អ្នក​ការពារ​បរិស្ថាន​។ ជាង​៦០%​នៃ​ព្រៃ​អា​ម៉ា​ហ្សូ​ន​ស្ថិត​ក្នុង​ប្រទេស​ប្រេ​សី​ុ​ល​។ ផ្ទៃដី​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​មាន​ធំ​បំផុត​ចាប់តាំងពី​ឆ្នាំ​២០០៨​មក ខណៈ​ព្រៃឈើ​១២.២៨៧​គីឡូម៉ែត្រ​ក្រឡា​នៃ​ព្រៃ​អា​ម៉ា​ហ្សូ​ន​ត្រូវ​បាន​បាត់បង់​ក្នុ​​ង​រយៈពេល​តែ​១២​ខែ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ