ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​! មក​ដឹង​ពី​ជីវិត​របស់​មហាសេដ្ឋី​នៅ​តៃប៉ិ ទាំងអស់​គ្នា

4 ឆ្នាំ មុន

ពេល​ដែល​អ្នក​គិត​ពី​មហាសេដ្ឋី​ជនជាតិ​អាស៊ី អ្នក​ប្រហែលជា​គិតដល់​ហុងកុង ឬ​សិង្ហ​បុរី ប៉ុន្តែ​យោង​ទៅ​តាម Knight Wealth Report ប្រចាំឆ្នាំ​២០១៩ បាន​ឲ្យ​ដឹង​ថា តៃប៉ិ…

ពេល​ដែល​អ្នក​គិត​ពី​មហាសេដ្ឋី​ជនជាតិ​អាស៊ី អ្នក​ប្រហែលជា​គិតដល់​ហុងកុង ឬ​សិង្ហ​បុរី ប៉ុន្តែ​យោង​ទៅ​តាម Knight Wealth Report ប្រចាំឆ្នាំ​២០១៩ បាន​ឲ្យ​ដឹង​ថា តៃប៉ិ ដែល​ជាទី​ក្រុង​របស់​តៃវ៉ាន់​ជាប់​ចំណាត់ថ្នាក់​លេខ​៩ ក្នុង​ចំណោម​ទីក្រុង​ដែល​មាន​ចំនួន​មហាសេដ្ឋី​ច្រើន​ជាងគេ​លើ​លោក ។

ប៉ុន្តែ​មហាសេដ្ឋី​ក្នុង​ទីក្រុង​នេះ មិន​ចូល​ចិត្ត​អួតអាង​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ទេ ផ្ទុយ​មក​វិញ​ពួក​គេ​មាន​ទម្លាប់​លាក់​ទ្រព្យ តែ​ចូល​ចិត្ត​វិនិយោគ​លើ​អចលនទ្រព្យ ។ មហាសេដ្ឋី​ធំ​ៗ​របស់​ទីក្រុង​មាន​អចលនទ្រព្យ​ប្រមាណ ៥.៤ កន្លែង​ជា​មធ្យម​ក្នុង​ម្នាក់ ។ របាយការណ៍​ខាងលើ​បាន​ឲ្យ​ដឹង​ទៀត​ថា ប្រជាជន​តៃប៉ិ​ប្រមាណ ១,៥១៩ នាក់​មានទ្រព្យ​សម្បត្តិ​សរុប​យ៉ាងតិច​ក៏​៣០​លាន​ដុល្លារ​ដែរ ហើយ​វិស័យ​បច្ចេកវិទ្យា​មើលឃើញ​មាន​ក្រុមហ៊ុន​ថ្មី​ៗ​ត្រូវ​បាន​បង្កើត​ឡើងជា​ដើម ព្រោះតែ​កំណើន​នៃ​ការ​នាំ​ចេញ ។ ទីផ្សារ​អចលនទ្រព្យ​ប្រណីត​ៗ​ក្នុង​ទីក្រុង​នេះ​មាន​តម្លៃ​ទាប​នៅឡើយ បើ​ធៀប​នឹង​ហុងកុង សិង្ហ​បុរី និង ញូយ៉ក ហើយ​អគារ​ខុន​ដូ​ដែល​មាន​ប្រជាប្រិយ​ភា​អ​ជាងគេ​គឺ One Park Taipei ប៉ុន្តែ​គ្រួសារ​ដែល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ចូល​ចិត្ត​ស្នាក់​នៅផ្ទះ​វីឡា​នៅ​ម្តុំ Yangminshan ទៅ​វិញ ។

លើស​ពី​នេះ​ទៅ​ទៀត សេដ្ឋី​តៃវ៉ាន់​ចូល​ចិត្ត​ទិញ​ទំនិញ​បែប​ឯកជន ។ យោង​ទៅ​តាម អា​នី លឿង (Annie Leung) ដែល​ជា​ប្រធាន​របស់​ក្រុមហ៊ុន Bellavita ដែល​ជា​ផ្សារ​ទំនើប​លក់​របស់​ប្រេ​ន​ៗ​បាន​និយាយ​ថា​ផ្សារ​ទំនើប​ខ្លួន​មាន​បន្ទប់​ផ្លាស់​សម្លៀក​បំពាក់​បែប VIP សម្រាប់​អ្នកមាន​ទ្រព្យ​ស្តុកស្តម្ភ​ទាំងនេះ ។ លើស​ពី​នេះ​ទៅ​ទៀត ហាង​លក់​ផលិតផល​ប្រេ​ន​ៗ​ធំ​ៗ​ច្រក​ផលិតផល​ក្នុង​ថង់​ក្រដាស​ដែល​មិន​មាន​ផ្លា​ក​សម្គាល់​ដើម្បី​ជៀសវាង​អ្នក​ដទៃ​មើលឃើញ​ថា​វា​ជា​ផលិតផល​ប្រេ​ន​ៗ ។ ប៉ុន្តែ​សេដ្ឋី​ទាំងនេះ​ចូល​ចិត្ត​អាហារ​ដែល​តម្រូវ​ឲ្យ​មានការ​ចាយវាយ​ច្រើន ។

ក្រៅពី​រស់នៅ​ដោយ​សាមញ្ញ​ហើយ សេដ្ឋី​ខាងលើ​វក់វី​ទៅ​នឹង​ការ​ខិតខំ​ធ្វើ​ការងារ ហើយ​ពួក​គេ​ជា​មនុស្ស​ដែល​ប្រកួតប្រជែង​គ្នា​យ៉ាង​ខ្លាំង​ផង​ដែរ ។ ពួក​គេ​ចូល​ចិត្ត​ចំណាយ​ពេលវេលា និង​កម្លាំង​លើ​ការ​គ្រប់គ្រង និង​ពង្រីក​អាជីវកម្ម មិនមែន​រស់នៅ​បែប​ស៊ី​វី​ល័យ​ទេ ហើយ​ពួក​គេ​ឲ្យ​តម្លៃ​ទៅ​លើ​ការ​អប់រំ និង​ការ​ចិញ្ចឹម​បីបាច់​កូន​ឲ្យ​បាន​ត្រឹមត្រូវ និង​ម៉ត់ចត់​ជាដើម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ