ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិ​សា​ទឹក​ផ្លែ​ឈើរី​ជួយ​សម្រួល​ដល់​ដំ​ណេក​សម្រាប់​មនុស្ស​វ័យ​ចំ​ណាស់​

11 ឆ្នាំ មុន

​ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​សាកល​វិទ្យា​ល័យ​ Louisiana State University សហរដ្ឋ​អា​មេរិក​បាន​រក​ឃើញ​ថា ទទួល​ទាន​ទឹក​ផ្លែ​ឈើ​រី​មួយ​កែវ​ក្នុង​ពេល​ព្រឹក​និង​ពេល​ល្ងាច​រយៈ​ពេល​ពីរ​សប្តាហ៍​ជួយ​បង្កើន​ពេល​វេលា​ដំ​ណេក​ក្នុង​ចំណោម​មនុស្ស​វ័យ​ចំ​ណាស់​ដែល​មាន​បញ្ហា​ដេក​មិន​លក់​បាន​ប្រ​ហែល​ជា ៩០​នា​ទី ។

​ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​សាកល​វិទ្យា​ល័យ​ Louisiana State University សហរដ្ឋ​អា​មេរិក​បាន​រក​ឃើញ​ថា ទទួល​ទាន​ទឹក​ផ្លែ​ឈើ​រី​មួយ​កែវ​ក្នុង​ពេល​ព្រឹក​និង​ពេល​ល្ងាច​រយៈ​ពេល​ពីរ​សប្តាហ៍​ជួយ​បង្កើន​ពេល​វេលា​ដំ​ណេក​ក្នុង​ចំណោម​មនុស្ស​វ័យ​ចំ​ណាស់​ដែល​មាន​បញ្ហា​ដេក​មិន​លក់​បាន​ប្រ​ហែល​ជា ៩០​នា​ទី ។

ដេក​មិន​លក់​ (Insomnia) គឺ​ជា​បញ្ហា​សុខ​ភាព​សាមញ្ញ​មួយដែល​តែង​​កើត​មាន​លើ​មនុស្ស​វ័យ​ចាប់​ពី​៦៥​ឆ្នាំ​ឡើង​ទៅ​ប្រ​ហែល​ជា​ ២៣ទៅ​៣៤ភាគ​រយ ។ ជា​ទូ​ទៅ​បញ្ហា​នេះ​កើត​ឡើង​ជា​មធ្យម​៣​យប់​ក្នុង​មួយ​សប្តាហ៍​ ប៉ុន្តែ​ ការ​បណ្តែត​បណ្តោយ​​យូរ​ៗ​ទៅ​ វា​នឹងអាច​​​បណ្ដា​​ឱ្យ​ប៉ះ​ពាល់​ដល់​​សុខ​ភាព​ធ្ងន់​ធ្ងរ​ ។ ដេក​មិន​លក់​បាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​បង្កើន​ហា​និភ័យ​កើត​មាន​ ជំ​ងឺ​លើស​ឈាម ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​២​ និង​ធ្វើ​ឱ្យ​មុខ​ងារ​យល់​ដឹង​របស់​ខួ​រ​ក្បាល​ចុះ​អន់​ថយ​ជា​ដើម ។

ដើម្បី​ទប់​ស្កាត់​បញ្ហា​ដេក​មិន​លក់ មនុស្ស​ជាច្រើន​បាន​សម្រេចចិត្ត​ដោយឯក​ឯង​ប្រើ​ប្រាស់​ថ្នាំ​​​ងុយ​ដេក ប៉ុន្តែ​តាម​លោក​ Frank, L Greenway ប្រ​ធាន​ក្រុម​​ស្រាវ​ជ្រាវ​បាន​អះ​អាង​ថា ទង្វើ​នេះ​ អាច​នាំ​ឱ្យ​មាន​បញ្ហា​សុខ​ភាព​បន្ថែម​ទៀត ។ លោក​បន្ត​ថា ៖«ថ្នាំ​​ងុយ​ដេក​អាចជា​ជម្រើស​សម្រាប់​អ្នក​ដេក​មិន​លក់​វ័យ​ក្មេង​ ប៉ុន្តែ​សម្រាប់​អ្នក​ដេក​មិន​លក់​ជា​មនុស្ស​វ័យ​ចាស់​ ប្រើ​ថ្នាំនេះ​គឺ​អាច​ប្រ​ឈម​នឹង​ការ​ដួល​បាក់​ឆ្អឹង​ត្រ​គាក​គុណ​នឹង​៤​ដង​ ហើយ​ជា​លទ្ធផល​អាច​នាំ​ទៅ​រក​ការ​ស្លាប់​មុន​អា​យុ »។

លោក L Greenway ជឿ​ថា ​Melatonin និង Tryptophanគឺ​ជា​សមាស​ធាតុ​ដែល​ជួយ​ឱ្យ​ផ្លែ​ឈើ​រី​មាន​ប្រ​សិទ្ធ​ភាព​លើ​បញ្ហា​ដេក​មិន​លក់ ។​លោក​ពន្យល់​ថា ៖«ថ្វី​បើ​ Tryptophan​​នៅ​ក្នុង​ទឹក​ឈើ​រី​ មាន​ចំ​នួន​តិច​តួចជាង​កម្រិត​មួយ​ដែល​អាច​ឱ្យ​មនុស្ស​ដេកលក់​បាន ប៉ុន្តែ​បណ្តា​សមាស​ធាតុ​ផ្សេង​ៗ​ទៀត​ក្នុង​ផ្លែ​ឈើ​រី​អាច​ទប់​ស្កាត់​ Tryptophan​​មិន​ឱ្យ​បំបែក​ខ្លួន​ដែល​ធ្វើ​ឱ្យ​វា​អាច​បំ​ពេញ​មុខ​ងារ​ក្នុង​រាង​កាយ​បាន​កាន់​តែ​មាន​ប្រ​សិទ្ធ​ភាព »៕