ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Mazda MX-5 នឹង​ក្លាយជា​រថយន្ត​អគ្គិសនី?

4 ឆ្នាំ មុន

រថយន្ត Mazda MX-5 គឺជា​រថយន្ត​ដែល​មាន​ទម្ងន់​ស្រាល ស្រួល​បើកបរ ដែល​មាន​ម៉ាស៊ីន​សាំង​ស៊ីឡាំង​បួន​ ។ ម៉ាស៊ីន​ប្រភេទ​នេះ គឺ​គ្រប់គ្រាន់​សម្រាប់​ការ​បើកបរ ដែល​ធ្វើ​ឱ្យ​រថយន្ត​នេះ​ល្បី​សម្រាប់​ការ​រីករាយ​នឹង​បើកបរ​។…

រថយន្ត Mazda MX-5 គឺជា​រថយន្ត​ដែល​មាន​ទម្ងន់​ស្រាល ស្រួល​បើកបរ ដែល​មាន​ម៉ាស៊ីន​សាំង​ស៊ីឡាំង​បួន​ ។ ម៉ាស៊ីន​ប្រភេទ​នេះ គឺ​គ្រប់គ្រាន់​សម្រាប់​ការ​បើកបរ ដែល​ធ្វើ​ឱ្យ​រថយន្ត​នេះ​ល្បី​សម្រាប់​ការ​រីករាយ​នឹង​បើកបរ​។ នៅ​ពេល​នេះ​សារព័ត៌មាន Autocar បាន​ផ្សាយ​ថា គេ​គ្រោង​នឹង​ផលិត​រថយន្ត​នេះ​ឱ្យទៅ​ជា​រថយន្ត Hybrid ឬ រថយន្ត​អគ្គិសនី​សុទ្ធតែ​ម្តង ហើយ​វា​នឹង​មិនយូរ​ទៀត​នោះ​ទេ​។

ថ្នាក់លើ​នៅ​ក្រុមហ៊ុន Mazda បច្ចុប្បន្ន​បាន​ចូលរួម​នៅ​ក្នុង​កិច្ច​ពិភាក្សា​អំពី​វិធី​ធ្វើ​ឱ្យ MX-5 កាន់តែ​ប្រសើរ និង ធ្វើ​វា​ឱ្យទៅ​ជា​រថយន្ត​អគ្គិសនី​។ លោក Ichiro Hirose ដែល​ទទួល​បន្ទុក​ផ្នែក​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​នៅ​ក្រុមហ៊ុន Mazda មាន​ប្រសាសន៍​ថា​៖«​ទំងន់​ស្រាល​និង​ទំហំ​តូច នៅ​តែ​ជា​ធាតុ​យ៉ាង​សំខាន់​សម្រាប់​រថយន្ត Mazda MX-5 បើ​ទោះបីជា​យើង​នឹង​ធ្វើ​វា​ឱ្យទៅ​ជា​រថយន្ត​អគ្គិសនី​ក៏​ដោយ​។ យើង​ត្រូវ​ប្រាកដ​ថា វា​មាន​ទម្ងន់​ស្រាល​»​។

នេះ​គឺ​ដូច​ជា​ក្រុមហ៊ុន​រថយន្ត Porsche ដែរ ព្រោះតែ​ក្រុមហ៊ុន Porsche ធ្វើ​ឱ្យ​រថយន្ត​ស្ព័​រ​របស់​ខ្លួន​អាច​នៅ​រក្សា​ចំណុច​សំខាន់​ៗ​ដដែល បើ​ទោះបីជា​មាន​ម៉ាស៊ីន​អគ្គិសនី​។ ដោយសារ​តែ​មូលហេតុ​នេះ​ហើយ បានជា​អ្នកគាំទ្រ​នៅ​តែ​បន្ត​គាំទ្រ ហើយ​រង់ចាំ​ទិញ​មិន​ជិនណាយ​។

ក្រុមហ៊ុន Mazda ក៏​បាន​ទទួលស្គាល់​ពី​ការ​ផ្លាស់​ប្តូរ​គំនិត​របស់​អ្នកទិញ​រថយន្ត​ស្ព័​រ​ផង​ដែរ​។ ប្រធាន​ផ្នែក​រចនា​និង​រចនា​លោក Ikuo Maeda បាន​ពង្រីក​លើ​ចំណុច​នេះ ដោយ​និយាយ​ថា​៖ «​ចំណូលចិត្ត​របស់​មនុស្ស​ដែល​ចូល​ចិត្ត​បើកបរ​រថយន្ត​ស្ព័​រ អាច​នឹង​មានការ​ផ្លាស់​ប្តូរ​ដូច្នេះ​យើង​ត្រូវ​គិត​អំពី​អ្វី​ដែល​សង្គម​កំពុង​ឆ្ពោះទៅ​មុខ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ផ្លាស់​ប្តូរ​ម៉ាស៊ីនរថយន្ត MX-5 គ្រាន់តែ​ជា​ផ្នែក​តូច​មួយ សម្រាប់​ការ​ធ្វើ​ឱ្យ​កាន់តែ​ទំនើប​ប៉ុណ្ណោះ​។ នៅ​ថ្ងៃ​អនាគត រថយន្ត​នឹង​មាន​លក្ខណៈ​កាន់តែ​ខុស​ប្លែក​ពី​ពេល​បច្ចុប្បន្ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ