ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ដាក់​តាំង​បង្ហាញ​រូបភាព​ស្តី​ពី​ការ​អភិ​វឌ្ឍន៍​រាជធានី​ភ្នំពេញ​រយៈ​៤០​ឆ្នាំ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​តាំង​បង្ហាញរូបភាព​ប្រមាណ​៥០០​សន្លឹក​ ដែល​បាន​ចម្រាញ់​ក្នុង​ចំណោម​រូប​ជាង​២​ពាន់​សន្លឹក ស្តី​ពី​ការងារ​អភិវឌ្ឍន៍​រីក​ចំរើន​របស់​ខ្លួន​ក្នុង​រយ​:​ពេល​៤០​ឆ្នាំ​មក​ដល់​សព្វ​ថ្ងៃនេះ​។ មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​អះអាង​ថា រូបភាព​ភាព​ប្រមាណ​៥០០​សន្លឹក​ដែល​ពិព័ណ៌នា​អំពី​ស្ថានភាព​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញក្នុង​រយៈពេល​៤០​ឆ្នាំ ចាប់ពី​ឆ្នាំ​១៩៧៩​ដល់​ឆ្នាំ​២០១៩ នេះ​ ត្រូវ​បាន​ដាក់​បង្ហាញ​ជា​សាធារណៈ​ប្រប​តាម​ដង​ទន្លេសាប…

រាជធានី​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​តាំង​បង្ហាញរូបភាព​ប្រមាណ​៥០០​សន្លឹក​ ដែល​បាន​ចម្រាញ់​ក្នុង​ចំណោម​រូប​ជាង​២​ពាន់​សន្លឹក ស្តី​ពី​ការងារ​អភិវឌ្ឍន៍​រីក​ចំរើន​របស់​ខ្លួន​ក្នុង​រយ​:​ពេល​៤០​ឆ្នាំ​មក​ដល់​សព្វ​ថ្ងៃនេះ​។

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​អះអាង​ថា រូបភាព​ភាព​ប្រមាណ​៥០០​សន្លឹក​ដែល​ពិព័ណ៌នា​អំពី​ស្ថានភាព​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញក្នុង​រយៈពេល​៤០​ឆ្នាំ ចាប់ពី​ឆ្នាំ​១៩៧៩​ដល់​ឆ្នាំ​២០១៩ នេះ​ ត្រូវ​បាន​ដាក់​បង្ហាញ​ជា​សាធារណៈ​ប្រប​តាម​ដង​ទន្លេសាប នៅ​លើ​ផ្លូវ​ថ្មើរជើង​ក្រោយ​សាលសន្និសីទ​ចតុមុខ នា​រសៀល​ថ្ងៃ​ទី​១​ខែធ្នូ ឆ្នាំ​២០១៩ ដែល​មាន​មនុស្ស​ម្នា​ចូល​ទស្សនា​យ៉ា​ច្រើន​កុះករ​។​

ពិព័រណ៍​រូបភាព​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​ដើម្បី​អបអរសាទរ ក្នុង​ឱកាស​ដែរ​រាជធានី​ភ្នំពេញ ធ្វើ​ជា​ម្ចាស់ផ្ទះ រៀបចំ មហាសន្និបាត​សមាគម​អន្តរជាតិ នៃ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង (AIMF) លើក​ទី​៣៩ ចាប់ពី​ថ្ងៃ​ទី​៣​ដល់​ថ្ងៃ​ទី​៤​ខែធ្នូ​ឆ្នាំ ២០១៩​។

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន អោយ​ដឹង​ថា ពិព័រណ៍​រូបភាព​នេះ​នឹង​ធ្វើ​អោយ​មហាជន បាន​យល់​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ស្វែងរក​សន្តិភាព និង​ការ​ស្ថាបនា​រាជធានី​ភ្នំពេញ ព្រមទាំង​ប្រទេស​កម្ពុជា​ទាំងមូល​បាន​យ៉ាង​ល្អ​ស្រស់​ឆើតឆាយ ចេញពី​បាតដៃ​ទទេ​ក្រោយ​ភ្នក់ភ្លើង សង្គ្រាម ​។

ចំណែក​លោក ជែ ប៉ា​យ៉េ តំណាង​សមាគម​អន្តរជាតិនៃ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង (AIMF) បាន​កោតសរសើរ​រាជធានី​ភ្នំពេញថា​ រៀបចំ​ពិព័រណ៍​រូបភាព​នេះ​បាន​ល្អ ដើម្បី​អោយ​ប្រជាពលរដ្ឋ​នៅ​តែ​ចង់​ចាំ​ពី​ការ​ដឹកនាំ​ដល់​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល ដែល​ធ្វើ​អោយ​ទីក្រុង​នេះ ​មានការ​អភិវឌ្ឍ​រីក​ចំរើន​គួរ​កត់​សម្គាល់​។

លោក​បាន​បញ្ជាក់​ថា រាជធានី​ភ្នំពេញ​នឹង​ក្លាយជា​ទីក្រុង​គំរូ​សម្រាប់​សមាជិក​ទីក្រុង អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង (AIMF)​នៅ​ទ្វីប​អា​ហ្រិ​ក​ដើម្បី​អនុវត្ត​តាម​។ សូម​បញ្ជាក់​ថា ពិព័រណ៍​រូបភាព​រយៈពេល​៤០​ឆ្នាំ​របស់​រាជធានី​ភ្នំពេញ​នេះ ត្រូវ​បាន​សម្រិតសម្រាំង​រូបភាព​រហូត​ដល់​ជាង​២​ពាន់​សន្លឹក ដែល​បាន​មក​ពី​ក្រុម​ផលិតករ​ថតរូប​កម្ពុជា និង​បរទេស​ ។

​កាលពី​រសៀល​ថ្ងៃ​ទី​១ ធ្នូ​ ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​សមាគម​អន្តរជាតិនៃ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង (AIMF) បាន​រួម​គ្នា​សម្ពោធ​ឧបករណ៍​កម្សាន្ត​កុមារ ​និង​ឧបករណ៍​ហាត់ប្រាណ នៅ​សួន​ព្រះ​នាង​ប្រាជ្ញ​បារមី ស្ថិត​នៅ​ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាជន​និង​សង្គម​ជាតិ ។

អត្ថបទសរសេរ ដោយ