ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​ទទួល​ការ​ណែនាំ​​ឱ្យ​ដឹង​ពី​​អត្ថ ប្រយោជន៍​សត្វព្រៃ និង​ជីវៈចម្រុះ

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សិក្សា​នុ​សិស្ស​ជិត​១០០​នាក់​ បាន​ទទួល​ការ​អប់រំពន្យល់​ណែនាំ អំពី​អត្ថប្រយោជន៍​សត្វ​ព្រៃ និង​ជីវៈចម្រុះ កាលពី​ល្ងាច​ថ្ងៃ​ទី​៣០​ វិច្ឆិកា ​ពី​មន្ត្រី​បរិស្ថាន​ខេត្តមណ្ឌលគិរី សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន…

ខេត្តមណ្ឌលគិរី ៖ សិក្សា​នុ​សិស្ស​ជិត​១០០​នាក់​ បាន​ទទួល​ការ​អប់រំពន្យល់​ណែនាំ អំពី​អត្ថប្រយោជន៍​សត្វ​ព្រៃ និង​ជីវៈចម្រុះ កាលពី​ល្ងាច​ថ្ងៃ​ទី​៣០​ វិច្ឆិកា ​ពី​មន្ត្រី​បរិស្ថាន​ខេត្តមណ្ឌលគិរី សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ប្រជា​សហគមន៍​ស្រែ​អ៊ី និង​លោកនាយក​សាលា​បឋម​សិក្សា​ស្រែ​អ៊ី ដោយ​បាន​បង្ហាញ​ប្អូន​ៗ​សិស្សានុសិស្ស​ឲ្យ​បានឃើញ និង​បាន​យល់​ពី​កត្តា​គំរាមកំហែង​របស់​ជម្រក​សត្វព្រៃ អត្ថប្រយោជន៍​សត្វព្រៃ និង​វិធានការ​ការពារ​សត្វព្រៃ​។

កញ្ញា អ៊ុ​ន ច​ន្ធី អនុប្រធាន​ការិយាល័យ​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​បង្ហាញ​អំពី​រូបភាព​សត្វព្រៃ​ដ៏​កម្រ​និង​ជិត​ផុត​ពូជ ការ​បំផុសគំនិត​ឲ្យ​ចេះ​ស្រឡាញ់​សត្វព្រៃ​និង​បរិស្ថាន និង​ការ​ពញ្ញាក់​ស្មារតី​ដល់​ប្អូន​ៗ​សិស្សានុសិស្ស​ឲ្យ​កាន់តែ​ចេះ​ស្រឡាញ់​បរិស្ថាន​ស្អាត​នៅ​ជុំវិញ​ខ្លួន​។

ជាមួយ​នឹង​ការ​បង្ហាញ​ក្នុង​អត្ថន័យ​អប់រំ​បណ្ដុះ​គំនិត​នេះ ក្រុមការងារ​បាន​ផ្ដល់​ជូន​នូវ​ខ្មៅ​ដៃ​ពណ៌ និង​សៀវ​ភៅ ព្រមទាំង​រូបភាព​សត្វព្រៃ​(​ស​-​ខ្មៅ​) ដើម្បី​ឲ្យ​សិស្សានុសិស្ស​យក​ទៅ​ផាត់​ជា​ពណ៌​របស់​សត្វព្រៃ​ផង​ដែរ​។

បន្ទាប់​មក​នៅ​វេលា​ម៉ោង​៧:៣០​នាទី​យប់​ថ្ងៃ​ដដែល ក្រុមការងារ​បាន​បន្ត​ចាក់​បញ្ចាំង​កុន​ជា​លក្ខណៈ​វី​ដេ​អូ​ខ្នាត​តូច ស្ដី​អំពី “​កេរ​មរតក​ធម្មជាតិ​របស់​ប្រទេស​កម្ពុជា​” ដោយ​បាន​បង្ហាញ​អំពី​ប្រភេទ​សត្វព្រៃ​សំខាន់​ៗ ដែល​បង្កប់​ទៅ​ដោយ​អត្ថន័យ​អប់រំ និង​ការ​បំផុស​ផ្នត់គំនិត​មនុស្ស​ឲ្យ​ចេញ​ស្រឡាញ់​ធនធានធម្មជាតិ​ដ៏​កម្រ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​នៅ​ក្នុង​ភព​ផែនដី​នេះ​ផង​ដែរ​៕​

អត្ថបទសរសេរ ដោយ