ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួស​ថ្លែង​! គ្រឿងក្នុង​ជ្រូក​យក​ពី​ថៃ​មក​លក់​នៅ​ភ្នំពេញ​ត្រូវ​សមត្ថកិច្ច​ដុត​កម្ទេច​ចោល​ខ្ទេច

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា គ្រឿងក្នុង​ជ្រូក​ជាង​១​តោន​ត្រូវ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ចាប់​បាន​ធ្វើការ​ត្រួតពិនិត្យ នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែធ្នូ​នេះ ដែល​ដឹក​ពី​ថៃ​យក​មក​លក់​នៅ​ភ្នំពេញ ។ លោក​ឧត្តមសេនីយ៍ត្រី ចាប…

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា គ្រឿងក្នុង​ជ្រូក​ជាង​១​តោន​ត្រូវ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ចាប់​បាន​ធ្វើការ​ត្រួតពិនិត្យ នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែធ្នូ​នេះ ដែល​ដឹក​ពី​ថៃ​យក​មក​លក់​នៅ​ភ្នំពេញ ។

លោក​ឧត្តមសេនីយ៍ត្រី ចាប សុ​ផា​រិ​ទ្ធិ ស្នងការ​រង​នគរបាល​ខេត្ត​បាន​ប្រាប់​ថា នៅ​ពេល​ដែល​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ​បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​រថយន្តក្រុង​១​គ្រឿង ក្រុមហ៊ុន​រិ​ទ្ធ​មុនី ពាក់​ស្លាក់​លេខ​បាត់ដំបង 3A-0244 ។

លោក​បាន​បញ្ជាក់​ថា ត្រួតពិនិត្យ​រក​ឃើញ​មាន​កេស​សង្ស័យ​រក​ឃើញ​គ្រឿងក្នុង​ជ្រូក​ចម្រុះ​មាន​១៦​កេស ទម្ងន់​១.០៩៤​គីឡូក្រាម ដោយ​ឃាត់​នៅ​វេលា​ម៉ោង​១​និង​៤៥​នាទី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ចំណុច​ចំណតរថយន្ត​ក្រុង​សិរី​សោភ័ណ ។

ម្ចាស់​ទំនិញ​ឈ្មោះ សូត្រ សុគន្ធ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​មិត្តភាព សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត អ្នកបើកបរ​ឈ្មោះ សៅ នូ​រ៉ា ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​គ្រួ​ស សង្កាត់​សំរោង ខណ្ឌ​ព្រែក​ភ្នៅ ។

លោក​ឧត្តមសេនីយ៍ត្រី ចាប់ សុ​ផា​រិ​ទ្ធ បាន​បញ្ជាក់​ថា ក្រោយ​ពេល​ឃាត់ខ្លួន​ម្ចាស់​សាច់​ជ្រូក​ខូចគុណភាព​បាន​សារភាព គ្រឿងក្នុង​ជ្រូក​ទិញ​ពី​ថៃ​១​គីឡូក្រាម តម្លៃ​ជាង​៣០​បាត ហើយ​យក​ទៅ​លក់​ភ្នំពេញ​១​គីឡូក្រាម​តម្លៃ​ជាង​១​ម៉ឺន​រៀល អ្នក​ដឹក​ថា គាត់​ស៊ីឈ្នួល​ដឹក​ពី​ក្រុង​ប៉ោយ​ប៉ែ​តទៅ​ភ្នំពេញ​១៦​កេស ដោយ​១​កេស​តម្លៃ​២៥.០០០​រៀល ។

មន្ត្រី​ជំនាញ​បច្ចេកទេស​បាន​បញ្ជាក់​ថា គ្រឿងក្នុង​ជ្រូក​ចម្រុះ​ជាង​១​តោន ដែល​កម្លាំង​សមត្ថកិច្ច​ចាប់​មាន​ជា​ទំនិញ​ហាមឃាត់ និង​គ្មាន​ច្បាប់​ដឹក​គ្មាន​លក្ខណ​បច្ចេកទេស និង​មាន​សារធាតុ​គីមី ។ ក្រោយ​ពេល​ពិនិត្យ​ហើយ​ត្រូវ​បាន​យក​ទៅ​ដុត​កម្ទេច​ចោល​នៅ​ទីលាន​ចាក់សំរាម​ក្រុង​សិរី​សោភ័ណ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ