ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​មិន​ស្មោះត្រង់​មិន​អាច​គ្រប់ គ្រង​​ទ្រព្យ​បាន​ទេ

4 ឆ្នាំ មុន

នៅ​ក្នុង​បរាភវ​សូត្រ​លោក​បាន​សម្តែង​ថា ការ​តាំង​បុរស​ឬ​ស្ត្រី​ណា​ដែល​ទ្រុស្ដសីល​គឺ​មិន​មានការ​ស្មោះត្រង់ ហើយ​ចូល​ចិត្ត​ប្រព្រឹត្ត​អបាយមុខ​ដូច​ជា លេងល្បែង​ស៊ីសង​ជាដើម​ឱ្យ​គ្រប់គ្រង​កាន់កាប់​ទ្រព្យសម្បត្តិ នោះ​ជា​ប្រធាន​នៃ​សេចក្តី​វិនាស​អន្តរាយ​ជាក់​ជា​មិន​ខាន ។ សេចក្តី​នេះ​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​តប​នឹង​ពាក្យ​របស់​ទេវតា​ថា កាលបើ​ជន​ណា​តាំង​បុរស​ស្ត្រី​ជា​អ្នកលេង​ល្បែង ជា​អ្នក​ខ្ជះខ្ជាយ​ក្នុង​ឋានៈ​ជា​ធំ​គ្រប់គ្រង​ទ្រព្យសម្បត្តិ នោះ​ជា​ប្រធាន​នៃ​សេចក្ដី​វិនាស…

នៅ​ក្នុង​បរាភវ​សូត្រ​លោក​បាន​សម្តែង​ថា ការ​តាំង​បុរស​ឬ​ស្ត្រី​ណា​ដែល​ទ្រុស្ដសីល​គឺ​មិន​មានការ​ស្មោះត្រង់ ហើយ​ចូល​ចិត្ត​ប្រព្រឹត្ត​អបាយមុខ​ដូច​ជា លេងល្បែង​ស៊ីសង​ជាដើម​ឱ្យ​គ្រប់គ្រង​កាន់កាប់​ទ្រព្យសម្បត្តិ នោះ​ជា​ប្រធាន​នៃ​សេចក្តី​វិនាស​អន្តរាយ​ជាក់​ជា​មិន​ខាន ។

សេចក្តី​នេះ​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​តប​នឹង​ពាក្យ​របស់​ទេវតា​ថា កាលបើ​ជន​ណា​តាំង​បុរស​ស្ត្រី​ជា​អ្នកលេង​ល្បែង ជា​អ្នក​ខ្ជះខ្ជាយ​ក្នុង​ឋានៈ​ជា​ធំ​គ្រប់គ្រង​ទ្រព្យសម្បត្តិ នោះ​ជា​ប្រធាន​នៃ​សេចក្ដី​វិនាស ។

ព្រោះថា បុរស​ស្ត្រី​ដែល​ខ្ជះខ្ជាយ​មិន​អាច​ថែរក្សា​ទ្រព្យសម្បត្តិ​បាន​ទេ ប្រៀប​នឹង​កញ្ជើ​ដែល​មាន​បាត​ធ្លុះ បើទុកជា​គេ​ខំព្យាយាម​ដាក់​របស់​យ៉ាងណា ក៏​មិន​អាច​ពេញ​បាន​ឡើយ នេះ​ជា​ប្រធាន​នៃ​សេចក្តី​វិនាស ។ ដោយសាន សារិន