រាជធានីភ្នំពេញ ៖ ផលិតផលគ្រឿងចក្រធំៗគ្រប់ប្រភេទដ៏ល្បីឈ្មោះនៅលើពិភពលោករបស់ក្រុមហ៊ុន វីនអូតូ ខេមបូឌា (Winauto) និង Shantui ត្រូវបានទទួលស្គាល់ពីអ្នកប្រើប្រាស់នៅទូទាំងពិភពលោក ។ ដោយឡែកនៅក្នុងប្រទេសកម្ពុជា ក៏កំពុងតែងទទួលបាននូវការគាំទ្រយ៉ាងខ្លាំងក្លាផងដែរទាំងគុណភាព និងតម្លៃ ។
ហើយកាលពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៩ មកនេះ ក្រុមហ៊ុនបានរៀបចំពិព័រណ៍ផលិតផលថ្មីរបស់ខ្លួន នៅអគារលេខ ២៨៧ ផ្លូវជាតិលេខ ៣ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមានដាក់តាំងបង្ហាញផលិតផលគ្រឿងចក្រជាច្រើនប្រភេទសម្រាប់អតិថិជនរបស់ខ្លួន ។
គោលបំណងសំខាន់នៃការតាំងពិព័រណ៍នេះ គឺធ្វើឡើងដើម្បីណែនាំពីផលិតផលម៉ាក Shantui ដែលទើបតែនាំចូលថ្មីមានដូចជាប្រភេទ Excavator, Bulldozer និង Wheel Loader ។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏នឹងមានប្រូម៉ូសិនពិសេសជូនដល់អតិថិជនរបស់ខ្លួនផងដែរ សម្រាប់អ្នកទិញម៉ាស៊ីនកាយដី ម៉ាស៊ីនឈូស និង ម៉ាស៊ីនចូក ដោយមានថែមជូនម៉ូតូមួយគ្រឿងម៉ាក UMG Motor ដែលជាផលិតផលផ្ទាល់របស់ក្រុមហ៊ុនផងដែរ ។
ទាក់ទងទៅនឹងការតាំងពិព័រណ៍នេះដែរ កញ្ញា ពា ស៊ូមួយ អ្នកគ្រប់គ្រងផ្នែកលក់ក្រុមហ៊ុន វីនអូតូ ខេមបូឌា បានឱ្យដឹងថា សម្រាប់សាខានៅប្រទេសកម្ពុជា គឺក្រុមហ៊ុនបានចាប់ផ្តើមបើកដំណើរការនៅឆ្នាំ២០១០ ដែលរហូតមកដល់ពេលនេះមាន ៤ សាខានៅក្នុងទីក្រុងភ្នំពេញ និងតាមបណ្តាខេត្ត ដែលមានដូចជា ៖ UMG ដែលមានលក់គ្រឿងចក្រសម្រាប់ធ្វើផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធ ចំណែកក្រុមហ៊ុន Winauto មានលក់រថយន្តចាប់ពី Pick up រហូតដល់រថយន្តបែនធំៗ ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តព្រះសីហនុ ក្នុងឆ្នាំ២០២០ ជាពិសេសទទួលផ្តាច់មុខរបស់ផលិតផលម៉ាក Shantui ដែលក្នុងនោះមានដូចជា Excavator, Bulldozer, ម៉ាស៊ីនកាយដី, ម៉ាស៊ីនឈូសឆាយដី និងម៉ាស៊ីនចូកដីជាដើម ។
កញ្ញា ពា ស៊ូមួយ ឱ្យដឹងទៀតថា ផលិតផលម៉ាក Shantui ដែលនាំចូលដោយក្រុមហ៊ុននេះ គឺមានតម្លៃសមរម្យ គុណភាពល្អ មានគ្រឿងបន្លាស់គ្រប់គ្រាន់ ងាយស្រួលក្នុងការជួសជុល និងទទួលបានការពេញនិយមប្រើប្រាស់នៅទូទាំងពិភពលោក ។
ដោយឡែកលោក Lui Yi អ្នកគ្រប់គ្រងតំណាងផ្នែកលក់ម៉ាស៊ីនម៉ាក Shantui ប្រចាំនៅកម្ពុជា ក៏បានឱ្យដឹងដែរថា សម្រាប់ទីផ្សារនៅប្រទេសកម្ពុជា គឺដំណើរការទៅល្អដែលផលិតផល Shantui ជាប់ក្នុងលំដាប់លេខ ២ ឬលេខ ៣ ផងដែរ នៅលើពិភពលោក ជាពិសេស Bulldozer នៅប្រទេសចិន ក៏ដូចជានៅលើពិភពលោក គឺជាផលិតផលជាប់ចំណាត់ថ្នាក់លេខ ១ ហើយថែមទាំងមានក្រុមហ៊ុនចែកចាយជាង ១៣០ ប្រទេសនៅជុំវិញពិភពលោកទៀតផង ។
លោក Lui Yi ក៏បានឱ្យដឹងពីលក្ខណៈពិសេសខ្លះទាក់ទងទៅនឹងផលិតផល Shantui ដែលក្នុងនោះ គឺ Bulldozer ម៉ូឌែល DH17C2 ជាបច្ចេកវិទ្យាចុងក្រោយបំផុតដែលមានលក្ខណៈពិសេសសម្រាប់ឈូសឆាយផ្លូវថ្នល់ សំឡេងតិច ការពារបរិស្ថាន កម្លាំងម៉ាស៊ីនខ្លាំង ធន់ ដែលចូលរួមចំណែកកសាងហេដ្ឋារចនាសម្ពន្ធ័ផ្សេងៗយ៉ាងខ្លាំងក្លាជាមួយរដ្ឋាភិបាលកម្ពុជា ។
ជាមួយគ្នានេះ លោកក៏បានបង្ហាញពី អេស្កាវាទ័រ ME210LC ផងដែរ ដែលកម្លាំងម៉ាស៊ីនខ្លាំង ធន់ធ្វើការបានក្នុងរយៈពេលយូរ ប្រើប្រាស់ម៉ាស៊ីនដល់ទៅ ៦ ដែលបញ្ជាក់ពីភាពរឹងមាំ និងធ្វើការលឿនទាន់ចិត្ត
ក្រុមហ៊ុន វីនអូតូ ខេមបូឌា (Winauto) មានអាសយដ្ឋាននៅអគារលេខ ២៨៧ ផ្លូវជាតិលេខ ៣ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងអ្នកគ្រប់គ្រងផ្នែកលក់៖ កញ្ញា ពា ស៊ូមួយ លេខទូរស័ព្ទ៖ 017 265 528 /088 623 8165 ៕ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ