ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​ដែល​លោក​នូ ហាច ធ្លាប់រស់នៅ បន្សល់​​ទុក​ដល់​បច្ចុប្បន្ននេះ

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ លោក​នូ ហាច ជា​អ្នកនិពន្ធ​ប្រលោមលោក ដ៏​ល្បី​មក​ដល់​បច្ចុប្បន្ន​តាម​រយៈ​រឿង​ផ្កា​ស្រពោន ។ លោក​បង់ជីវិត​ទៅ​យូរ​មក​ហើយ តែ​កេរ្តិ៍ឈ្មោះ​លោក​នៅ​ត្រដែត​។ ក្រៅពី​ស្នាដៃ​អក្សរសិល្ប៍​របស់​លោក​ដែល​នៅ​ជា​តំណាង​សម្រាប់​រូប​លោក…

ខេត្តបាត់ដំបង ៖ លោក​នូ ហាច ជា​អ្នកនិពន្ធ​ប្រលោមលោក ដ៏​ល្បី​មក​ដល់​បច្ចុប្បន្ន​តាម​រយៈ​រឿង​ផ្កា​ស្រពោន ។ លោក​បង់ជីវិត​ទៅ​យូរ​មក​ហើយ តែ​កេរ្តិ៍ឈ្មោះ​លោក​នៅ​ត្រដែត​។ ក្រៅពី​ស្នាដៃ​អក្សរសិល្ប៍​របស់​លោក​ដែល​នៅ​ជា​តំណាង​សម្រាប់​រូប​លោក ក៏​នៅ​មានផ្ទះ​ដែល​លោក​ធ្លាប់​រស់នៅ​បន្សល់​មក​ដល់​បច្ចុប្បន្ន​ដែរ ។

លោកស្រី​អ៊ា​ប រិ​ន​លី អាយុ​៦១​ឆ្នាំ ជា​ក្មួយ​កំពុង​រស់នៅ​ចាំផ្ទះ​លោក​នូ ហាច ស្ថិត​នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​៥ ក្នុង​ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្តបាត់ដំបង ដែល​មាន​ចម្ងាយ​ប្រមាណ​២០​គីឡូម៉ែត្រ​ពី​ទីក្រុង​បាត់ដំបង បាន​បញ្ជាក់​កាលពី​ពេលថ្មី​ៗ​កន្លង​មក លោក​នូ ហាច មាន​បងប្អូន​៣​នាក់ បងប្រុស​ឈ្មោះ​នូ ឈឿ រស់នៅ​ខេត្តកំពង់ធំ​។ លោក​នូ ហាច និង​បងប្រុស​ឈ្មោះ​នូ ឆោម រស់នៅ​រៀនសូត្រ​នៅ​បាត់ដំបង ហើយ​កសាង​ផ្ទះ​សម្រាប់​នៅ​រួម​គ្នា ។

លោក​នូ ហាច ចូល​ចិត្ត​រៀនសូត្រ និង​ពេលទំនេរ​ដើរ​លេង​តាម​ស្រុកស្រែ និង​តំបន់​ទន្លេសាប ហើយ​ចូល​ចិត្ត​តែង​និ​ព​ន្វ​រឿង​ប្រលោមលោក កំណាព្យ រឿង ខ្លី​ៗ បទ​ចម្រៀង ដែល​មាន​អត្ថ ន័យ​តាម​រឿង ពិត​ៗ​ដែល​បាន​ជួប ឃើញ​ផ្ទាល់​ដោយ​ខ្លួនឯង ។ ចំណែក​បង​របស់​លោក​ឈ្មោះ​នូ ឆោម ជា​គ្រូ​ស្តោះផ្លុំ អ្នកជំងឺ​ក្នុងភូមិ និង​ចូល​ចិត្ត​ចិញ្ចឹមសត្វ​លលក​ជា​ប្រចាំ​នៅ​ក្នុងផ្ទះ ។

អ្នកស្រី​ជា​ក្មួយ​បាន​លើក​ឡើង​ថា «​ខាង​ប៉ូលិស​រដ្ឋបាល​ក្នុង​ឃុំ​កំពង់ព្រះ ស្រុក​សង្កែ បាន​ស្នើ​សុំ​ឲ្យ​យល់ព្រម​ទុកដាក់​ផ្ទះ​របស់​គាត់​នេះ​ជា​ផ្ទះ​បេ​តក​ភណ្ឌ​សម្រាប់​ភ្ញៀវ​ទេសចរ​បាន​ស្គាល់​ប្រវត្តិ និង​ស្នាដៃ​ទៅ​ថ្ងៃក្រោយ តែ កូន​ៗ​របស់​លោក​នូ ហាច នៅ​ក្រៅប្រទេស​មិន​ទាន់​យល់ព្រម ព្រោះ​ខ្លាចក្រែងកូន​ៗ​គាត់​មក​លេង​ស្រុក​កំណើតម្តង​ៗ ចង់​ធ្វើបុណ្យ ឬ​ចេញចូល​ស្នាក់​នៅ​មានការ​លំបាក ម្ល៉ោះហើយ​ទើប​ឲ្យ​គាត់​នៅ​ចាំ​ថែរក្សា​រហូត​ដល់​សព្វ​ថ្ងៃនេះ »​។

កន្លង​មក​ មានការ​យល់​ច្រឡំ​ផ្ទះ​មួយ​ថា ​ជា​ផ្ទះ​របស់​លោក​នូ ហាច និង​ខ្លះ​ច្រឡំ​ថា​ ជា​ផ្ទះ​របស់​ចៅ​ចិត្រ និង​នាង​ឃុន​ នារី ក្នុង​រឿង​កុលាប​ប៉ៃលិន តាម​ពិត​ផ្ទះ​នោះ គឺជា​ផ្ទះ​របស់​បុរស​ឈ្មោះ​គី ពី​ប្រទេស​ចិន មក​រកស៊ី​នៅ​ស្រុក​ខ្មែរ​ហើយ​បាន​ប្រពន្ធ​ខ្មែរ​ឈ្មោះ​ឈុំ ។ គឺជា​ផ្ទះ​ដែល​ស្ថិត​នៅ​ម្ខាង​ថ្នល់​ម្នាក់ ។

លោក​នូ ហាច កើត​នៅ​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​១៩១៦ នៅ​ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្តបាត់ដំបង មាន​ឪពុក​ឈ្មោះ ឃួ​ន នៅ ម្តាយ​ឈ្មោះ​អោ មួ​ច ជា​កសិករ លោក​បាន​រៀប​ការេ​ជាមួយ​អ្នកស្រី​តាន់ រ៉ែ​ម និង​មានកូន​ចំនួន​៨​នាក់​ប្រុស​៥ ស្រី​៣​នាក់ (​ដែល​សព្វថ្ងៃ​កំពុង​រស់នៅ​សហរដ្ឋអាមេរិក និង​អូស្ត្រាលី​) ។

លោក​នូ ហាច ​បាន​ចូល​រៀនសូត្រ​ថ្នាក់​បឋម​នៅ​វត្ត​កំពង់ព្រះ ក្នុង​ឆ្នាំ​១៩៣២ ដែល​មាន​ព្រះសង្ឃ ជា​គ្រូ​បង្រៀន ដែល​បាន​ចេះ​ចាំ​ប្រើប្រាស់​ទាំង​ផ្នែក​អក្សរសិល្ប៍ អក្សរសាស្ត្រ អក្សរ​បាលី និង​ស្លឹករឹត បាន​ច្បាស់លាស់​ទៀត​ផង ហើយ​បាន​បន្ត​ចូល​រៀន​នៅ​វិទ្យាល័យ​ស៊ី​សុវត្ថិ ទទួល​បាន​សញ្ញាប័ត្រ​កម្រិត​ថ្នាក់​មធ្យម​ក្រុងភ្នំពេញ​ជា​បន្ត​ទៀត ។

តាម​ឯកសារ​របស់​សមាគម​អ្នក​និ​ព​ន្វ​ខ្មែរ បាន​បញ្ជាក់​ថា ក្រោយ​ពេល​រៀន​ចប់​លោក​នូ ហាច បាន​ចេញ​ប្រកបការងារ​នៅ​ខេត្តសៀមរាប ដែល​មាន​ងារ​ជា​ចៅក្រម​នៅ​ទីនោះ​បន្ត​រហូត​ដល់​ឆ្នាំ​១៩៤៧ លោក​បាន​ផ្លាស់​មក​ធ្វើ​ការងារ​ផ្នែក​បោះ​ពុ​ម្ភ​ផ្សាយ​ឲ្យ​កាសែត​កម្ពុជា នៃ​ក្រសួង​ព័ត៌មាន ។

លុះដល់​ឆ្នាំ​១៩៤៨ លោក​នូ ហាច​បាន​ធ្វើការ​ជា​លេខា​ផ្ទាល់​របស់​នាយក​រដ្ឋមន្ត្រី ដែល​មានព្រះអង្គ​ម្ចាស់​ស៊ី​សុ​វ​ត្តិ យុ​ត្ថិ​វង្ស ជា​នាយក​រដ្ឋមន្ត្រី លុះ​ព្រ​អ​អង្គ​បាន​សុគត់​ទៅ លោក​បាន​មក​ធ្វើការ​នៅ​ក្រសួង​ព័ត៌មាន​វិញ ដែល​មាន​ឋានៈ​ជា​ប្រធាន​នាយកដ្ឋាន ។

បន្ទាប់​មក​នៅ​ឆ្នាំ​១៩៥២ លោក​បាន​ប្តូរ​ការងារ​ទៅ​ក្រសួងការបរទេស​វិញ ដោយ​កាន់​នាយកដ្ឋាន​កិច្ច
ការ​នយោបាយ​បរទេស និង​ក្រោយមក​ទៀត​បាន​ផ្លាស់​ទៅ​ជា​ឯក អគ្គរដ្ឋទូត​ខ្មែរ ប្រចាំ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ប្រទេស​យូ​ហ្គោ​ស្លា​វី និង​ប្រទេស​វៀតណាម ហើយ​បាន​ជាប់​ឈ្មោះ​ជា​តំណាង​ពិសេស​របស់​អង្គការ សហ ប្រជាជាតិ​ផង ។ ដល់​ឆ្នាំ​១៩៥៣ លោក​នូ ហាច បាន​ត្រូវ​បាន​ព្រះ​មហា​វីរក្សត្រ សម្តេចព្រះ​នរោត្តម សីហ​នុ តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​គមនាគមន៍ នៅ​កម្ពុជា ។

នៅ​ថ្ងៃ​ទី​១៧​ខែមករា ឆ្នាំ​១៩៥៨ លោក​បាន​ចូល​ជា​សមាជិកសមាគម​អ្នក​និ​ព​ន្វ​ខ្មែរ ដែល​សមាគម​នេះ​មាន​ដើម​កំណើត​តាំងពី​ឆ្នាំ​១៩៥៤ ដឹកនាំ​ដោយ​លោក​រី​ម គី​ន ជា​ប្រធាន ។ គេ​ទទួលស្គាល់​ស្នាដៃ​របស់​លោក​នូ ហាច អំពី​ការ​សរសេរ និ​ព​ន្វ​រឿង​ដែល​ល្បី​ខ្លាំង​ពេល​នោះ​មានរឿង​ផ្កា​ស្រពោន រឿង​មាលាដួងចិត្ត រឿង​ត្រួយ​ជីវិត ។​ល​។ ព្រមទាំង​ទស្សនាវដ្តី រឿង ខ្លី​ៗ និង​រឿង​ដំណើរ​ចេញ​ទៅ​ប្រទេស​បារាំង ដែល​ល្បី​ខ្លាំង​ក្នុង​សម័យ​លន់ ន​ល់ ចន្លោះ​ឆ្នាំ​១៩៧០ ដល់​១៩៧៥ ។

ឯក​សារបាន​បង្ហាញ​ថា លោក​នូ ហាច បាន​វិល​ត្រឡប់​ពី​ក្រៅប្រទេស​ចូល​ម​កម្ពុ​ជានា​ឆ្នាំ​១៩៧៤ ហើយ​បាន​បាត់​ខ្លួន​នៅ​ក្នុង​ឆ្នាំ​១៩៧៥ នៅ​ពេល​ដែល​របប​ប្រល័យពូជសាសន៍​ប៉ុ​ល ពត បាន​ចូល​កាន់​អំណាច ។ លោក​បាត់​ដំណឹង​ឈឹង​តាំងពី​ពេល​នោះ​មក ៕

អត្ថបទសរសេរ ដោយ