ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ឆេះ​រោងចក្រ​បញ្ចេញ​អណ្តាត​ភ្លើង​យ៉ាង​សន្ធោ​សន្ធៅទៅលើ​អាកាស​(វីដេអូ)

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ការ​ផ្ទុះ​ឆេះ​គួរ​ឲ្យ​ភ្ញាក់ផ្អើល កើត​មាន​កាលពី​ថ្ងៃ​ទី​២៧​វិច្ឆិកា ក្នុង​រោងចក្រ​គីមី​មួយ​នៃ​រដ្ឋ​តិច​សាស់ ភាគ​ខាងត្បូង​សហរដ្ឋអាមេរិក ដោយ​បញ្ចេញ​អណ្ដាតភ្លើង​ដ៏​សន្ធោសន្ធៅ​ទៅ​លើ​អាកាស​។ ពួក​អ្នក​ជួយ​សង្គ្រោះ​បាន​ជម្លៀស​មនុស្ស​ចេញពី​ជុំវិញ​រោងចក្រ​នេះ​។ ពួក​អ្នក​ពន្លត់ភ្លើង​មូលដ្ឋាន​និយាយ​ថា មនុស្ស​ទាំងអស់​ត្រូវ​បាន​ជម្លៀស​ចេញ…

សហរដ្ឋអាមេរិក ៖ ការ​ផ្ទុះ​ឆេះ​គួរ​ឲ្យ​ភ្ញាក់ផ្អើល កើត​មាន​កាលពី​ថ្ងៃ​ទី​២៧​វិច្ឆិកា ក្នុង​រោងចក្រ​គីមី​មួយ​នៃ​រដ្ឋ​តិច​សាស់ ភាគ​ខាងត្បូង​សហរដ្ឋអាមេរិក ដោយ​បញ្ចេញ​អណ្ដាតភ្លើង​ដ៏​សន្ធោសន្ធៅ​ទៅ​លើ​អាកាស​។ ពួក​អ្នក​ជួយ​សង្គ្រោះ​បាន​ជម្លៀស​មនុស្ស​ចេញពី​ជុំវិញ​រោងចក្រ​នេះ​។

ពួក​អ្នក​ពន្លត់ភ្លើង​មូលដ្ឋាន​និយាយ​ថា មនុស្ស​ទាំងអស់​ត្រូវ​បាន​ជម្លៀស​ចេញ ក្នុង​រង្វង់​៨០០​ម៉ែត្រ​​ជុំវិញ​រោងចក្រ​របស់​ក្រុមហ៊ុន TPC​នៅ​ទីក្រុង​PORT NECHES​។ បណ្ដា​វី​ដេ​អូ​និង​រូបភាព​នានា​ផ្សាយ​តាម​បណ្ដាញ​សង្គម បង្ហាញ​ការ​ផ្ទុះ​ឆេះ​ដ៏​ខ្លាំង​និង​អណ្ដាតភ្លើង​យ៉ាង​សន្ធោសន្ធៅ​។

យោង​តាម​អាជ្ញាធរ​មូលដ្ឋាន​ថា ពុំ​មាន​សេចក្ដីរាយការណ៍​ពី​មនុស្ស​ស្លាប់​ឡើយ តែ​មនុស្ស​៣​នាក់​រង​របួសស្រាល​។ រោងចក្រ​ដែល​ផ្ទុះ​ឆេះ​នោះ​ជា​រោងចក្រ​ប្រេង​-​គីមី​មួយ ស្ថិត​នៅ​ចម្ងាយ​១៣៥​គីឡូម៉ែត្រ​ពី​ទីក្រុង​ហ៊ូ​ស្តុ​ន​ដែល​ជាទី​ក្រុង​ធំ​មួយ​របស់​សហរដ្ឋអាមេរិក​។ ក្រុមហ៊ុន​TPC​ដែល​ជា​អ្នក​ធ្វើ​អាជីវកម្ម​រោងចក្រ​នោះ​គូសបញ្ជាក់​ថា ការ​ផ្ទុះ​ឆេះ​កើត​មាន​នា​វេលា​ម៉ោង​១​រំលង​អា​ធ្រាត្រ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​) (ប្រភព​វីដេអូ ៖ Le Huffington Post)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ