តើអាចទៅរួចទេ ដែលមនុស្សពីរជំនាន់ផ្សេងគ្នា មិនធ្លាប់ជួបគ្នាពីមុន មកធ្វើដំណើរផ្សងព្រេងជាមួយគ្នានៅទូទាំងប្រទេសកម្ពុជា ហើយមានទំនាក់ទំនងល្អនឹងគ្នា? «បងធំ ប្អូនប្រុស» ជាកម្មវិធីកម្សាន្តតាមទូរទស្សន៍ថ្មី មិនធ្លាប់មានពីមុន ដែលមានការចូលរួមដោយតារាភាពយន្តដ៏ល្បីលោក ទេព រិនដារ៉ូ និងតារាល្បីវ័យក្មេងក្នុងបណ្តាញសង្គម លោក ហេង វិសាល។

កម្មវិធី «បងធំ ប្អូនប្រុស» នាំមកជូនជាពិសេសដោយស្រាបៀរ អង្គរ ដែលជាស្រាបៀរដ៏ពេញនិយមនៅប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ 1992 ជាមួយវត្តមានចូលរួមដោយលោកទេព រិនដារ៉ូ និងហេង វិសាល ដែលនឹងជួបប្រទះក្នុងស្ថានភាពលំបាកជាច្រើន។ តារាទាំងពីរដួងនេះ មានអាយុ និងចំណូលចិត្តខុសគ្នា នឹងធ្វើដំណើរជាមួយគ្នា ធ្វើរឿងរ៉ាវជាច្រើនមិនធ្លាប់ធ្វើពីមុននៅខេត្តផ្សេងៗទូទាំងប្រទេសកម្ពុជា។

នៅក្នុងវីដេអូវគ្គថ្មីនេះ ទីបំផុត លោក ទេព រិនដារ៉ូ បានសម្រេចក្តីសុបិនរបស់គាត់ហើយ។ គាត់ ជាមួយហេង វិសាល នឹងធ្វើដំណើរទៅខេត្តបាត់ដំបង ដែលជាខេត្តសំណព្វចិត្តរបស់លោក រិនដារ៉ូ តែតារាទាំងពីរនឹងប្រឈមនឹងរឿងភ័យខ្លាចជាច្រើន ដោយពួកគាត់នឹងស្គាល់បទពិសោធន៍នៅក្នុងព្រៃ ជួបក្រពើ និងសត្វប្រចៀវ! ប៉ុន្តែដំណើរផ្សងព្រេងមិនបញ្ចប់ត្រឹមប៉ុណ្ណឹងទេ ទោះជាវិសាលមិនចូលចិត្តថ្ងៃក្តៅក៏ដោយ តែគាត់ និងរិនដារ៉ូ ត្រូវជំរុញឲ្យជិះអាឡូរីដ៏ល្បីនៅខេត្តបាត់ដំបង។

បាត់ដំបងជាខេត្តទី 4 សម្រាប់បងប្អូនទាំងពីរនាក់នេះ បន្ទាប់ពីពួកគាត់បញ្ចប់ដំណើរផ្សងព្រេងនៅខេត្តកំពត កោះកុង និងកំពង់ឆ្នាំង។ ដំណើរផ្សងព្រេងនេះ នឹងបន្តទៅខេត្តសៀមរាប ព្រះសីហនុ រតនគិរី និងមណ្ឌលគិរី។ គ្រប់វីដេអូក្នុងវគ្គនីមួយៗនឹងបង្ហាញឲ្យឃើញតាមរយៈ ទេព រិនដារ៉ូ និងហេង វិសាល នៅក្នុងស្ថានភាពផ្សេងៗឬបទពិសោធន៍ធ្វើរឿងរ៉ាវដែលពួកគាត់មិនធ្លាប់ធ្វើពីមុន។ ម្នាក់ៗនឹងបង្ហាញពីការបើកចិត្តទទួលយកបទពិសោធន៍ថ្មីៗ និងការបង្កើតចំណងមិត្តភាពល្អនឹងគ្នា។

ជួបជាមួយ ទេព រិនដារ៉ូ និង ហេង វិសាល និងក្នុងកម្មវិធី «បងធំ ប្អូនប្រុស» ដែលនឹងធ្វើការចាក់ផ្សាយតាមរយៈទូរទស្សន៍ប៉ុស្តិ៍លេខ5 នៅរៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង 8:00ល្ងាច ដល់ 8:30ល្ងាច។
ចុចទីនេះ ដើម្បីទស្សនាវីដេអូសាច់រឿងទាំងមូល។

ចែករំលែកព័តមាននេះ