ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម លឹ​ម គាន​ហោ ចុះ​ជួយ​ស្រុក​ពញាឮ ចូលរួម​ពិសារ​អំបុក​សាមគ្គី

5 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី ៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ ឯកឧត្តម លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក…

នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី ៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ ឯកឧត្តម លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ ចុះ​ជួប​ស្រុក​ពញាឮ ដោយ​បាន​ចូលរួម ពិសារ​អំបុក​សាមគ្គី ដើម្បី​ការពារ​ជាតិ សាសនា ព្រះមហាក្សត្រ ក្នុង​ស្មារតី​អបអរសាទរ​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ និង​រក្សា​ឲ្យ​បាន​នូវ​សុខ​សន្តិភាព សម្រាប់​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស តាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ពិធី​ដ៏​សប្បាយ​រីករាយ​នេះ ប្រារព្ធ​នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​ពញាឮ ដោយ​មានការ​ចូលរួម​ពី​បងប្អូន ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ ។ បន្ទាប់​មក ឯកឧត្ដម​រដ្ឋមន្ត្រី​បាន បន្តដំណើរ​ចុះ និង​ចូលរួម​អបអរសាទរ ពិសារ​អំបុក​នៅ​តាម​បណ្តា​ឃុំ​ទាំង​១១ របស់​ស្រុក​ពញាឮ ដែល​បាន និង​កំពុង​ប្រារព្ធ​ពិធី​ពិសារ​អំបុក​សាមគ្គី​នេះ​ផង​ដែរ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ