ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ឡាន​ងោក​មួយភាំង​ងើបឡើង​ភ្លាត់មាត់​ភ្លាត់​.​ក​គ្រប់​គ្នា(មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា រថយន្ត​ទ្រុង​ចំណុះ​៥​តោន​១​គ្រឿង​ដឹក​ភេសជ្ជៈ​ចំនួន​៥០០​កេស បាន​ក្រឡាប់​បះជើង​ដេក​ផ្អៀងខ្លួន​ស្ដូក​កាត់​ទទឹង​ផ្លូវ និង​បណ្ដាល​ឲ្យ​បែក​កំពប់​ភេសជ្ជៈ​ខូចខាត​ប្រមាណ​៤០​ភាគរយ ខណៈ​ពេល​ដែល​រថយន្ត​នេះ​កំពុង​បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​ងងុយដេក​ហើយ​រេ​ចង្កូត​បុក​ឡើង​ខឿន​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​ទាំង​កម្រោល ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៤​និង​៤៥​នាទី​ព្រឹក…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា រថយន្ត​ទ្រុង​ចំណុះ​៥​តោន​១​គ្រឿង​ដឹក​ភេសជ្ជៈ​ចំនួន​៥០០​កេស បាន​ក្រឡាប់​បះជើង​ដេក​ផ្អៀងខ្លួន​ស្ដូក​កាត់​ទទឹង​ផ្លូវ និង​បណ្ដាល​ឲ្យ​បែក​កំពប់​ភេសជ្ជៈ​ខូចខាត​ប្រមាណ​៤០​ភាគរយ ខណៈ​ពេល​ដែល​រថយន្ត​នេះ​កំពុង​បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​ងងុយដេក​ហើយ​រេ​ចង្កូត​បុក​ឡើង​ខឿន​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​ទាំង​កម្រោល ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៤​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​០៧ ខែវិច្ឆិកា​នេះ នៅ​លើ​កំណាត់​មហាវិថី​ឈ្នះ​ឈ្នះ ត្រង់​ចំណុច​វាល​ខ្លែង​តា​ឯ ស្ថិត​នៅ​ក្នុងភូមិ​ស្រែ​រា​ជ្ជៈ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

រថយន្ត​ទ្រុង​ដែក​ក្រឡាប់​នេះ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ចំណុះ​៥​តោន ពណ៌​ស​ពាក់ ស្លាក​លេខ​ភ្នំពេញ 3E-4444 បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ ប៉ា​ង រ៉ា​វន់ អាយុ​៣១ មាន​ទីលំនៅ​ក្នុងភូមិ​បល្ល័ង្ក ឃុំ​កន្សោម​អក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។ គាត់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សំរោង​ក្រោម​ឃាត់ខ្លួន​នាំ​ទៅ​កាន់​ប៉ុស្តិ៍​ធ្វើការ​សាកសួរ និង​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​រថយន្ត​នេះ​បាន​ដឹក​ភេសជ្ជៈ​ចំនួន​៥០០​កេស ចេញពី​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​កំ​បូល​ទៅ​ដាក់​តាម​ដេប៉ូ​នានា​ដោយ​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ស្រាប់តែ​អ្នកបើកបរ​ងងុយដេក​ហើយ​បាន​ងោក​១​ភាំង​ធ្វើ​ឲ្យ​បាត់បង់​ម្ចាស់​ការ​ក្នុង​ការ​បើកបរ បណ្ដាល​ឲ្យ​បុក​ឡើង​ខឿន​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​ទាំង​កម្រោល​តែ​ម្ដង ។

ប្រភព​ដដែល​បាន​បន្ត​ថា ខណៈនោះ​បណ្ដាល​ឲ្យ​ក្រឡាប់​បះជើង​កាត់​ទទឹង​ផ្លូវ ហើយ​ទឹក​ភេ​ជ្ជៈ​រាប់រយ​កំប៉ុង​បាន​បែក​កំពប់​ហូរ​ពេញ​ផ្លូវ ហើយ​អ្នក​មើល​ការ​ខុស​ត្រូវ​បាន​អះអាង​ថា ទំហំ​នៃ​ការ​ខូចខាត​ប្រមាណ​៤០​ភាគរយ ។ ចំណែកឯ​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ​បាន​បាក់​រង​ការ​ខូចខាត​ជាង​១០​កង់​ផង​ដែរ ក្រោយ​ពេល​ពេល​កើតហេតុ​តំណាង​ក្រុមហ៊ុន​បាន​យក​រថយន្ត​ផ្សេង​ទៅ​ភេសជ្ជៈ​ដែល​នៅ​សល់​ពី​ការ​ខូចខាត​ចេញពី​កន្លែង​កើតហេតុ ។

បន្ទាប់​មក​កម្លាំង​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាច​ធានី​ភ្នំពេញ​ចុះ​ទៅ​ធ្វើការ​វាស់វែង និង​នាំ​យក​រថយន្ត​ខាងលើ រួម​ទាំង​អ្នកបើកបរ​ទៅ​កាន់​ការិយាល័យ​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕​កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ