រាជធានីភ្នំពេញ ៖ តារាចម្រៀង មាស សុខសោភា បានបង្ហាញនូវរូបថតចំនួនប៉ុន្មានសន្លឹកតុបតែងនូវឈុតសម្លៀកបំពាក់បែបឥណ្ឌា ជាមួយបុរសម្នាក់ដែលកៀកគ្នា ហើយត្រូវបានគេស្គាល់ថា ជាស្វាមីនាង។ ការបង្ហាញរូបភាពទាំងនេះ បានធ្វើឲ្យហ្រ្វេនៗរបស់នាងភ្ញាក់ផ្អើល រហូតសរសើរថា ស្នេហារបស់ប្តីប្រពន្ធនេះសមគ្នាណាស់។
មាស សុខសោភា បានសម្រេចចិត្តបើកចំហរឲ្យគេស្គាល់មុខមាត់ពិតរបស់ស្វាមីនាងដែលជាអាណិកជនរស់នៅប្រទេសកាណាដាប៉ុន្មានឆ្នាំនេះ ក្រោយក្លាយជាប្តីប្រពន្ធគ្នាជិត១០ឆ្នាំមកហើយ។ មាស សុខសោភា បន្ទាប់ពីបង្ហាញមុខស្វាមីឲ្យគេឃើញរួចមក ទស្សនិកជនជាច្រើនអបអរ ហើយមិនគិតថា ធ្លាក់ប្រជាប្រិយភាពអ្វីទេ តារាល្បីមានគូស្នេហ៍នោះ។ ទាំងនោះជាជំនួយជួយឲ្យតារាលំដាប់ជួរមុខ មាស សុខសោភា កាន់តែលេចធ្លោថែម។
ហើយមាស សុខសោភា បានសម្រចចិត្តវិលមកកម្ពុជាវិញ បន្ទាប់ពីសម្ងំរស់នៅប្រទេសកាណាដា ប៉ុន្មានខែមកនេះ។ ពេលនេះនាងស្រវេស្រវាការងារពេញដៃដោយមិនបន្ធូរដៃឡើយ។ បើនិយាយពីសម្រស់វិញ មាស សុខសោភា តុបតែងកាយស្អាត ហើយមុខវិញមើលទៅនៅក្មេងមិនចាស់តាមវ័យ ។
មិនត្រឹមតែជាតារាស្រីល្បីឈ្មោះជួរមុខលំដាប់កំពូលដែលមានទឹកដមសំឡេងពីរោះក្រអួនក្រអៅបែបបំពេរប៉ុណ្ណោះទេ ប៉ុន្តែនាងក៏ជាតារាស្រីដែលតែងតែបង្ហាញវត្តមានរបស់ខ្លួនជាមួយម៉ូដសម្លៀកបំពាក់ស្រស់ស្អាតប្លែកៗ និងស័ក្ដិសមឥតខ្ចោះជាមួយនឹងរាងកាយដ៏ខ្ពស់ស្រឡូនរបស់នាង រហូតដល់ទស្សិកជនលាន់មាត់សរសើរ ។
ទោះបីជា មាស សុខសោភា មានវ័យជ្រេបន្ដិចទៅហើយក្ដី តែសម្រាប់សម្រស់ និងការតុបតែងខ្លួនរបស់នាងតែងតែទទួលបានការចាប់អារម្មណ៍ពីហ្វ៊េនៗរបស់នាង។ មិនថា នៅក្នុងស្រុក ឬក្រៅស្រុក មាស សុខសោភា ទទួលបានភាពពេញនិយមលំដាប់ជួរមុខមិនធម្មតាដោយចេញសម្តែងម្តងៗមានគេចូលចិត្តច្រើន។
បន្ទាប់ពីមកដល់ខ្មែរវិញ មាស សុខសោភា ប្រមូលយកកម្មវិធីច្រើនតាមក្លិប តាមក្រុមហ៊ុនច្រៀងសម្តែង ដោយទទួលបានតម្លៃការងារមិនតិចនោះទេ។ ជាពិសេសឱកាសពិធីបុណ្យអុំទូក មាស សុខសោភា ត្រូវគេទម្លាយថា រត់សម្តែងពីឆាកមួយទៅឆាកមួយ ដោយសំខាន់នាងខំសន្សំតែកម្លាំង ដើម្បីប្រយុទ្ធនឹងការងារតែប៉ុណ្ណោះ។ ម្ល៉ោះហើយគេថា មាស សុខសោភា មកវិញ ខាប់ជាងមុនណាស់ ក្រោយទទួលបានការងារយ៉ាងសន្ធឹក។ (កែសម្រួលដោយ ៖ បុប្ផា)
ក្រុងហុងកុង ៖ ប្រមុខក្រុងហុងកុង កាលពីថ្ងៃអង្គារទី១០ ខែធ្នូ បានទាត់ចោលការផ្តល់សម្បទានបន្ថែមទៀតដល់ក្រុមបាតុកររាប់សែននាក់ ដែលបានដើរក្បួនដោយសន្តិវិធីកាលពី...
ខេត្តកំពង់ចាម ៖ រមណីយដ្ឋានប្រាសាទនគរបាជ័យ ស្ថិតនៅក្នុងឃុំអំពិល ស្រុកកំពង់សៀម ជាប់នឹងផ្លូវជាតិលេខ៧ ហើយមានចម្ងាយប្រមាណ២គ.ម ខាងលិចក្រុងកំពង់ចាម។ ជារៀង...
ក្រុងវ៉ាស៊ីនតោន-អាមេរិក ៖ មនុស្ស៦នាក់ក្នុងនោះរួមមានប៉ូលិសម្នាក់ ជនស៊ីវិល៣នាក់ និងជនសង្ស័យជាខ្មាន់កាំភ្លើង២នាក់ ត្រូវបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍...
រាជធានីភ្នំពេញ ៖ ក្នុងចំណោមកីឡាទាំងអស់ កីឡាប្រដាល់ផ្នែកនារីនៅតែមានសម្ពាធពីស្រទាប់មហាជន ដោយអ្នកប្រដាល់នារីមិនសូវបានទទួលការគាំទ្រនិងលើកទឹកចិត្តប៉ុន្មានទេ...
ប្រទេសអេត្យូពី ៖ ប្រឈមមុខនឹងការតវ៉ាប្រឆាំងក្នុងប្រទេស នាយករដ្ឋមន្ត្រីអេត្យូពីលោកABIY AHMEDកាលពីថ្ងៃទី១០ធ្នូបានទទួលក្នុងទីក្រុងអូស្លូ ពានរង្ចាន់ណូបែល...
រាជធានីភ្នំពេញ ៖ កម្លាំងល្បាតរបស់សមត្ថកិច្ចខណ្ឌ៧មករាបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ខណៈពួកគេចូលទៅទិញថ្នាំញៀនចំនួន២កញ្ចប់ដើម្បីយកទៅប្រើប្រាស់ ក៏...
ភិក្ខុដែលមានសតិសម្បជញ្ញៈមានលក្ខណៈយ៉ាងនេះ កាលដែលនឹងឈានទៅខាងមុខខាងក្រោយ ក៏មានស្មារតីដឹងខ្លួនថា ឥឡូវនេះអាត្មាអញកំពុងឈានទៅខាងមុខថយទៅខាងក្រោយ ។កាលនឹងឱន...
អាជីវករជាច្រើនក្នុងប្រទេសកម្ពុជាជាអ្នកគ្រប់គ្រងទោលរបស់អាជីវកម្មខ្លួន។ ប្រាកដណាស់ វាជារឿងគួរឲ្យកោតសរសើរ តែបញ្ហាមួយទាក់ទិននឹងការគ្រប់គ្រងប្រភេទនេះគឺ...
ខេត្តសៀមរាប ៖ មានចម្ងល់ជាយូរមកហើយទាក់ទងនឹងទម្រង់កាយវិការពិតរបស់ព្រះបាទជ័យវរ្ម័នទី៧ដោយអ្នកស្រាវជ្រាវខ្លះយល់ថា ព្រះអង្គមានកាយវិការសមាធិ ឯខ្លះទៀតថា...
ជាតិនីកូទីនជាធម្មជាតិមានលក្ខណៈញៀនដូចគ្នានឹងថ្នាញៀនហេរ៉ូអ៊ីនដែរ។ជាមួយនឹងការជក់បារីតែប៉ុន្មាននាទីទេ ខួរក្បាលនឹងបញ្ចេញសារធាតុគីមីជាច្រើនដែលធ្វើឲ្យ...
លោកមហាសេដ្ឋី អ៊ីឡុន ម៉ាស់ (Elon Musk) ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Telsa, SpaceX និង The Boring Company ជាអ្នកដឹកនាំដែលធ្លាប់គេងក្នុងរោងចក្ររបស់ខ្លួនដើម្បីធានាថាផលិតកម្មរថយន្ត...
ខេត្តបន្ទាយមានជ័យ ៖ «យុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាសាខាខេត្តត្រូវចូលរួមពង្រឹងការងារអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងគ្រឿងញៀន ព្រមទាំងក្មេងបោះបង់ការ...
ស្មាតហ្វូនកំពូលរបស់ក្រុមហ៊ុន Huawei បានឈានជើងមួយជំហ៊ានទៀតទៅលើការអភិវឌ្ឍសមត្ថភាពថតវីដេអូ និងរូបភាពកាន់តែអស្ចារ្យមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រ...
លោក ធីម ឃុក (Tim Cook) ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple ធ្លាប់បានចែករំលែកក្នុងពេលថ្មីៗនេះមកថា បញ្ហាជាច្រើនលើពិភពលោកនឹងត្រូវបានលុបបំបាត់ប្រសិនបើមនុស្សម្នាក់...
ទីបំផុត កម្ពុជាបានបំបែកឯតទគ្គកម្មប្រវត្តិសាស្ត្រយកឈ្នះប្រទេសហ្វីលីពីន ១ ទល់នឹង ១, ប្រទេសទីម័រខាងកើត ៥ ទល់នឹង ០ និងប្រទេសម៉ាឡេស៊ី ៣ ទល់នឹង ១ ហើយអាចឈានជើង...
ដើម្បីក្លាយជាមនុស្សដែលជោគជ័យនិងមានទ្រព្យសម្បត្តិស្តុកស្តម្ភ ពេលខ្លះគឺអ្នកមិនអាចពឹងផ្អែកតែលើខ្លួនឯងម្នាក់ទេ។ ផ្ទុយមកវិញ អ្នកត្រូវការក្រុមការងារមួយដែល...
បើតាមជើងលេខកំពូលហោរចិនសែបានអះអាងថា លោកអ្នកដែលកើតឆ្នាំទាំង៦ មមែ ម្សាញ់ ជូត វក ថោះ ឆ្លូវ មានខ្សែជីវិតភ្លឺត្រចះត្រចង់ដូចពន្លឺឆព្វណ្ណរង្សីទៅថ្ងៃអនាគតនឹងជា...
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានលើកឡើងថា មន្ទីរពេទ្យកាលម៉ែត ដែលជាមន្ទីរពេទ្យសាធារណៈបានទទួលការព្យាបាលជំងឺ៤ប្រភេទ ក្នុង៣ប្រភេទមិនអស់...
ខេត្តកំពង់ចាម ៖ ប៉ុន្មានថ្ងៃកន្លងមកនេះ តាមបណ្តាញសង្គមហ្វេសប៊ុក មានការ Live និងShare ចែករំលែកបន្តគ្នានូវព័ត៌មានមួយទាក់ទិននឹងការលះបង់របស់អ្នកគ្រូបង្រៀនម្នាក់ដែល...
រាជធានីភ្នំពេញ ៖ កម្លាំងអាជ្ញាធរចម្រុះខណ្ឌច្បារអំពៅ មាននគរបាល, កម្លាំងកងរាជអាវុធហត្ថ និងប្រជាការពារ ដឹកនាំដោយលោកណុប ផា អភិបាលរងខណ្ឌ បានចុះធ្វើការត្រួតពិនិត្យលើ...