ដឹង​អត់! ទឹកក្រឡុក​មួយ​នេះ ញ៉ាំ​​ពេល​គេង ជួយ​​សម្រក​ក្បាលពោះ​


មនុស្ស​គ្រប់​គ្នា​គួរតែ​ដឹង​ពី​របៀប​ធ្វើ​យ៉ាងណា​ច្រោះ​ជាតិពុល​ពី​ក្នុង​ខ្លួន​។ ការ​ច្រោះ​ជាតិពុល​នឹង​ជួយ​បណ្តេញ​ជាតិពុល​ពី​រាង​កាយ​ដែល​វា​តែងតែ​រំខាន​ដល់​ការ​បឺត​ស្រូប​ជីវជាតិ​។ សារ​ធាតុបង្កមហារីក​ក៏​អាច​បណ្តេញ​ចេញពី​រាង​កាយ​តាម​រយៈ​ការ​ច្រោះ​ជាតិពុល​នេះ​ដែរ​។

ការ​ដុះ​ខ្លាញ់​ក្បាលពោះ​មាន​ទំនាក់ទំនង​ជាមួយនឹង​ជំងឺ​ទឹកនោមផ្អែម លើស​សម្ពាធ​ឈាម និង​ជំងឺ​បេះដូង​សរសៃឈាម​។ ការ​សិក្សា​មួយ​ចំនួន​បាន​បញ្ជាក់​អំពី​ទំនាក់ទំនង​រវាង​ខ្លាញ់​ក្បាលពោះ និង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​។ យោង​ទៅ​តាម​ការ​សិក្សា​មួយ​ដែល​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន Journal Health Magazine បានឱ្យ​ដឹង​ថា ការ​ដុះ​ខ្លាញ់​ក្បាលពោះ​ច្រើន​ពេក​អាច​បណ្តាល​ឱ្យ​ខ្សោយបេះដូង​ភ្លាម​ៗ​តែ​ម្តង​។

បើសិនជា​អ្នក​ចង់​សម្រក​ខ្លាញ់​ក្បាលពោះ អ្នក​ពិតជា​ត្រូវការ​ហាត់ប្រាណ​ទៀងទាត់ និង​ញ៉ាំ​អាហារ​ផ្តល់​សុខភាព​ជា​មិន​ខាន​។ ប៉ុន្តែ​ខាងក្រោម​នេះ ខ្ញុំ​នឹង​បង្ហាញ​អំពី​គ្រឿងផ្សំ​ដើម្បី​បង្កើត​បានជា​ភេសជ្ជៈ​មួយ​ដ៏​អស្ចារ្យ និង​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​រំលាយ​ជាតិ​ខ្លាញ់​ទៅ​តាម​បំណងប្រាថ្នា​របស់​អ្នក​។

គ្រឿងផ្សំ​៖

១- ក្រូចឆ្មា​មួយ​ចំហៀង
២- ត្រសក់​មួយ​ផ្លែ
៣- ខ្ញី​ក​ញ្ច្រាំ​រួច ១​ស្លាបព្រា​បាយ
៤- ជី​វ៉ាន់ស៊ុយ​មួយ​បាច់
៥- ទឹក ៤១,៥​មី​លី​លី​ត្រ

ចូរ​ដាក់​គ្រឿងផ្សំ​ទាំងអស់​ចូល​ក្នុង​ម៉ាស៊ីន​កិន​ទឹកក្រឡុក រួច​កិន​វា​ឲ្យ​ម៉ត់​ល្អ​។ ចូរ​ញ៉ាំ​ទឹកក្រឡុក​មួយ​នេះ​ជា​រៀង​រាល់​យប់​មុន​ពេល​ចូល​គេង ដូច្នេះ​អ្នក​នឹង​ទទួល​បាន​លទ្ធផល​យ៉ាង​លឿន​បំផុត (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ