ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ហ៊ុន ម៉ា​ណែ​ត ៖ សមិទ្ធផល​ត្រូវ​បាន​កសាង​ឡើង​ដោយ​ការ​លំបាក​បំផុត

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ដូច្នេះ គឺ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​សម្ពោធ​ឧបដ្ឋានសាលា និង​សមិទ្ធផល​នានា​ក្នុង​វត្ត​ឯក​វចនា​រាម (…

ខេត្តព្រៃវែង ៖ អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ដូច្នេះ គឺ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​សម្ពោធ​ឧបដ្ឋានសាលា និង​សមិទ្ធផល​នានា​ក្នុង​វត្ត​ឯក​វចនា​រាម ( ហៅ​វត្ត​បេង​បូ​រី ) ស្ថិត​នៅ​ក្នុង​ឃុំ​ព្រៃ​ពោន ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង នៅ​ថ្ងៃ​ទី​០២ ខែវិច្ឆិកា​នេះ ។

លោក​ហ៊ុន ម៉ា​ណែ​ត មាន​ប្រសាសន៍​ថា សន្តិភាព គឺជា​សមិទ្ធផល​ដែល​ត្រូវ​បាន​កសាង​ឡើង​ដោយ​ការ​លំបាក​បំផុត ប៉ុន្តែ​អាច​នឹង​ត្រូវ​ដុត​បំផ្លាញ​ដោយ​ងាយស្រួល ។ ខ្មែរ​ទាំងអស់​គ្នា​ចង់​រស់នៅ​សុខសាន្ត​បន្ត​ទៅ​មុខ​ទៀត ដូច្នេះ​កុំ​បំផ្លាញ​អ្វី​ៗ​ដែល​មាន​ស្រាប់ ត្រូវ​រួម​គ្នា​បន្ត​កសាង​ជា​បន្តបន្ទាប់​លើ​មូលដ្ឋាន​កំពុង​មាន​នេះ ជា​ពិសេស​ការ​កសាង​ឱកាស​សម្រាប់​អ្នក​ជំនាន​ក្រោយ ក្នុង​នោះ​មានឱកាស​សិក្សា​រៀនសូត្រ ដើម្បី​ឱ្យ​ពួក​គេ​ក្លាយ​ខ្លួន​ជា​អ្នកដឹកនាំ​នា​ពេល​អនាគត អាច​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ និង​ស្រុកភូមិ​កំណើត​របស់​ខ្លួន ។

លោក​ថា អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ពេល​នេះ​សម្រាប់​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់ គឺ​ការ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ជា​មូលដ្ឋាន​របស់​ប្រជាជន គឺ​សន្តិសុខ សុវត្ថិភាព សេវា​សុខាភិបាល ការ​អប់រំ ទឹក ភ្លើង និង​ផ្លូវ​ធ្វើ​ដំណើរ​ក៏​ដូច​ជា តម្រូវការ​ថ្មី​ៗ​ថែម​ទៀត​ដែល​ចេះ​តែ​កើនឡើង​រហូត​ស្រប​តា​មកា​រវិ​វ​ឌ្ឍ​នៃ​សង្គម​ជាតិ ។ គ្មាន​ការងារ​ណា​ដែល​ល្អ​ឥត​ខ្ចោះ​នោះ​ទេ ដូច្នេះ​មាន​តែ​ការ​ខិតខំ​ប្រឹងប្រែង​បន្ត​ដោះស្រាយ​ជា​ប្រចាំ​នូវ​រាល់​ការ​ខ្វះខាត និង​បញ្ហា​អវិជ្ជមាន ទើប​ធានា​បាន​នូវ​ប្រសិទ្ធភាព និង​និរន្ត​ភាព​នៃ​ការ​អភិវឌ្ឍ​ប្រទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ