ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហារីក​ថ្លើម និង​លំពែង

4 ឆ្នាំ មុន
  • ភ្នំពេញ

ឥរិយាបថ និង​ទម្លាប់​មិន​ត្រឹម​ត្រូវជា​ច្រើន ដូច​ជា​ការ​បរិភោគ គឺជា​កត្ដា​សំខាន់​ដែល​កំណត់​សុខ​ភាព​របស់​អ្នក​ក្នុង​ពេល​អនាគត ។ រឹតតែ​សំខាន់ ក្នុង​សម័យនេះ​ការ​ពិសារ​គ្រឿង​ស្រវឹង​មានការ​កើនឡើង ក្នុង​ក្រុម​អាយុ​ស្ទើរតែ​គ្រប់​វ័យ និង​គ្រប់​ភេទ​ទាំងអស់ ។…

ឥរិយាបថ និង​ទម្លាប់​មិន​ត្រឹម​ត្រូវជា​ច្រើន ដូច​ជា​ការ​បរិភោគ គឺជា​កត្ដា​សំខាន់​ដែល​កំណត់​សុខ​ភាព​របស់​អ្នក​ក្នុង​ពេល​អនាគត ។ រឹតតែ​សំខាន់ ក្នុង​សម័យនេះ​ការ​ពិសារ​គ្រឿង​ស្រវឹង​មានការ​កើនឡើង ក្នុង​ក្រុម​អាយុ​ស្ទើរតែ​គ្រប់​វ័យ និង​គ្រប់​ភេទ​ទាំងអស់ ។ ចំពោះ​ផលវិបាក​ដែល​ប៉ះពាល់​នឹង​បញ្ហា​សុខភាព​ដែល​កើត​មាន​ឡើង​ដោយ​មិនដឹង​ខ្លួន​មាន​ដូច​ជា​ជំងឺ​ទាក់ទង​ដោយ​ផ្ទាល់​ទៅ​នឹង​ថ្លើម ។ រោគ​សញ្ញា​នៃ​ជំងឺ​ទាំងនេះ បង្ហាញខ្លួន​យ៉ាង​យឺត​ៗ រីក​រាលដាល​រុំ​ាំ​រ៉ៃ និង​រហូត​ដល់​ក្លាយជា​មហារីក ។

ទោះជា​យ៉ាងណា លោក​វេជ្ជបណ្ឌិត​ផ្នែក​ជំងឺ​ក្រពះ ពោះវៀន និង​ជំងឺថ្លើម​នៃ​មន្ទីរពេទ្យ​វេជ្ជ​ថា​នី បាន​ពន្យល់​ថា រោគ​សញ្ញា​នៃ​ជំងឺមហារីក​ថ្លើម​ដែល​បង្ក​ឡើង​ដោយ​ជំងឺ​រលាក​ថ្លើម​រ៉ាំ​រ៉ៃ រហូត​ក្លាយជា​ជំងឺមហារីក​ថ្លើម តាម​លំដាប់​កត្តា​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​នេះ គឺ​ការ​ដែល​មាន​ជំងឺ​រលាក​ថ្លើម​គ្រប់​ប្រភេទ​ចំពោះ​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍ ករណី​ដែល​ជួប​ច្រើន​គឺ​បណ្តាល​មក​ពី​ការ​ឆ្លង​មេរោគ​រលាក​ថ្លើម​ប្រភេទ B និង C ការ​ពិសារ​គ្រឿង​ស្រវឹង​មាន​ខ្លាញ់​កក​ក្នុង​ថ្លើម​រួម​ទាំង​ការ​រលាក​ថ្លើម ។

ជំងឺ​ទាំងនេះ​មិន​បាន​បង្ហាញ​រោគ​សញ្ញា​ឱ្យ​អ្នកជំងឺ​ដឹងខ្លួន​ទេ​ថា ពួក​គេ​កំពុង​ប្រឈម​មុខ​នឹង​ការ​កើត​ជំងឺមហារីក​ថ្លើម បើសិនជា​គេ​មិន​បាន​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​យ៉ាង​ទៀងទាត់​។ អ្នកជំងឺ​ភាគច្រើន​តែងតែ​មក​ជួប​គ្រូពេទ្យ​នៅ​ពេល​ដែល​មាន​រោគ​សញ្ញា​ដូច​ជា​ខ្លួន​លឿង ភ្នែក​លឿង ពោះ​រីក​ធំ ថ្លើម​រីក ក្អួត​មាន​ឈាម ដែល​វា​ហាក់ដូចជា​យឺត​ពេល​ប​ន្តិ​តទៅ​ហើយ​សម្រាប់​គ្រូពេទ្យ​ក្នុង​ការ​ជួយ​ព្យាបាល​ឱ្យ​ជា​ដាច់​បាន ។

ចំពោះ​មនុស្ស​ទូទៅ​នៅ​មានការ​យល់​ច្រឡំ​ខ្លះ​ៗ​ទាក់ទង​នឹង​បញ្ហា​ជំងឺមហារីក​ថ្លើម និង​លំពែង ព្រោះ​គិត​ថា ជា​សរីរាង្គ​ដូច​គ្នា តែ​ការ​ពិត​វា​ជា​សិរី​រា​ង្គ​ផ្សេង​គ្នា គ្រាន់តែ​មាន​រូបរាង​ស្រ​ដៀង​គ្នា​ប៉ុន​នោះ ។ ទោះជា​យ៉ាងណា លំពែង​ក៏​ជា​សរីរាង្គ​ដែល​អាច​កើត​មហារីក​ផង​ដែរ ។ លោក​វេជ្ជបណ្ឌិត​បាន​ប្រាប់​បន្ថែម​ទៀត​ថា ជំងឺមហារីក​លំពែង ជា​ជំងឺ​ដែល​ជួប​ប្រទះ​តិច​ជាង​ជំងឺមហារីក​ថ្លើម ។ តែ​ការ​ដែល​សំខាន់ គឺ​វា​មិន​មាន​រោគ​សញ្ញា​ច្បាស់ឡាស់​ដែល​ពិបាក​ក្នុង​ការ​ធ្វើការ​វិនិច្ឆ័យ ។ តែ​បើ​អ្នកមាន​អាកា​រៈ​ឈឺពោះ​ត្រង់​ចុងដង្ហើម​បែប​ឈឺ​បាត់​ៗ ហើយ​នៅ​ពេល​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ​អាច​មាន​អា​ការៈខ្លួន​លឿង​ភ្នែក​លឿង និង​ឈឺពោះ​ខ្លាំង និង​គ្រប់ពេល អ្នក​អាច​ប្រឈម​មុខ​ក្នុង​ការ​កើត​ជំងឺមហារីក​ថ្លើម​ហើយ ត្រូវ​ប្រញាប់​មក​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ ។ តែ​ក្នុង​ដំណាក់​កាល​​នេះ​ការ​ព្យាបាល​ឱ្យ​ជា​ដាច់​ក៏​លំបាក​ដូច​គ្នា ។

កត្តា​គ្រោះថ្នាក់​ដែល​នាំ​ឱ្យ​កើត​ជំងឺមហារីក​លំពែង​គឺ​ការ​មានការ​រលាក​លំពែង​រ៉ាំរ៉ៃ​។ ភាគច្រើន​បណ្តាល​មក​ពី​ការ​ពិសារ​សុរា ជក់បារី មាន​សមាជិកគ្រួសារ​ធ្លាប់​មាន​ជំងឺមហារីក​លំពែង ។ ចំពោះ​ការ​ការពារ​គឺ​ត្រូវ​ជៀសវាង​រាល់​កត្តា​គ្រោះថ្នាក់​ទាំងនោះ រួម​ទាំង​ការ​មក​ពិភាក្សា​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ពេល​មាន​អាកា​រៈ​ខុស​ប្រក្រតី​ត្រង់​ពោះ​ដើម្បី​ត្រួតពិនិត្យ​ដោយ​កាំរស្មី X-ray តាម​ប្រព័ន្ធ​កុំព្យូទ័រ​ក្នុង​ករណី​មានការ​សង្ស័យ ។

ដូចនេះ​មហារីក​ថ្លើម និង​មហារីក​លំពែង​អាច​ការពារ​បាន​ដោយ​ការ​ពិនិត្យ​សុខភាព​យ៉ាង​លម្អិត​ទៀងទាត់ និង​ត្រួតពិនិត្យ​ថា មាន​កត្តា​គ្រោះថ្នាក់​ផ្សេង​ៗ​ទៀត​ដែល​មាន​ផល​ប៉ះពាល់​ដល់​ការ​កើត​មហារីក​ថ្លើម​ដូច​ជា ការ​ឆ្លង​មេរោគ​រលាក​ថ្លើម B គួរ​ត្រួតពិនិត្យ ១​ដង​ជា​រៀង​រាល់​ឆ្នាំ ។ សម្រាប់​អ្នក​ធាត់​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​លើសឈាម​លើស​ជាតិ​ខ្លាញ់​ក្នុង​ឈាម​គួរ​ពិនិត្យ​បន្ថែម​ថា តើ​ខ្លាញ់​ដែល​កក​ក្នុង​ថ្លើម​រួម​ជាមួយ​ការ​រលាក​ថ្លើម ឬ​អត់? ហើយ​អ្នក​ដែល​មាន​ជំងឺថ្លើម​គួរ​បញ្ឈប់​ការ​ទទួលទាន​សុ​រាជា​បន្ទាន់ ។

ដូច្នេះ​ការ​ពិនិត្យ​សុខភាព​ពិតជា​សំខាន់​ណាស់ ដោយសារ​តែ​វា​គឺ​ដូច​ជា​ការ​ពិនិត្យ​ដំបូង​ដើម្បី​មើលឃើញ​ស្ថានភាព​នៃ​សុខភាព​រាង​កាយ រក​ភាព​ខុសធម្មតា​មុន​ពេល​វា​រាលដាល រហូត​ដល់​បង្ហាញ​រោគ​សញ្ញា និង​ការ​បញ្ជូន​សញ្ញា​ព្រមាន​ដើម្បី​តាមដាន រក្សា និង​ទទួល​ការ​ព្យាបាល​ទាន់​ពេលវេលា ។ ការ​ត្រួតពិនិត្យ​សុខភាព​ជា​ប្រចាំ​ជា​រៀង​រាល់​ឆ្នាំ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​វិធី​ងាយ​ស្រួល​បំផុត​ដើម្បី​រក្សា​សុខភាព​ល្អជា​រៀង​រហូត ។

មជ្ឈមណ្ឌល​ពិនិត្យ​សុខភាព​នៃ​មន្ទីរពេទ្យ​វេជ្ជ​ថា​នី មានការ​ផ្តល់​ជូន​ពិសេស​ចំពោះ​ការ​ពិនិត្យ​សុខភាព​ជា​កញ្ចប់ ទិញ ១ ថែម ១ (Buy1 Get1 Free) ចាប់ពី​ថ្ងៃ​ទី 1 ខែវិច្ឆិកា ឆ្នាំ 2019 ដល់ ថ្ងៃ​ទី 31 ខែធ្នូ ឆ្នាំ 2019 ប៉ុណ្ណោះ ៕

ព័ត៌មាន​បន្ថែម​៖ https://bit.ly/2JpYgxw
ឬ​ទំនាក់ទំនង ៖ (+66) 89 201 9000
អា​ស័​យ​ដ្ឋា​ន ៖ លេខ 1 ផ្លូវ​ឡា​ត​ផ្រា​វ 111 តំបន់​ខ្ល​ង​ចាន់
បាង​កាពិ ទីក្រុង​បាងកក 10240
អ៊ី​ម៉ែ​ល ៖ Cambodia@vejthani.com
Facebook: Vejthani Hospital-​មន្ទីរពេទ្យ​វេជ្ជ​ថា​នី

ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ