ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើមរំាងទឹក ​ដើមកន្សែង ​និង ​ដើមទូល ​ដែលជាជម្រក​សត្វស្លាប​និងមច្ឆាចម្រុះ​កំពុងទទួលនូវរង​ការកា.ប់​បំផ្លាញនៅស្រុកបា្រសាទបាគង

11 ឆ្នាំ មុន

ខេត្តសៀមរាប ​៖ ក្នុងរយៈពេលជាង១ខែនេះ​ ដើមរំាងទឹក ​ដើមកន្សែង ​និង ​ដើមទូល​សរុបជាង១០០ដើម ​នៅចំណុចអក.ស​ ក្រឡេងដប​ លើទំនប់សោម ​និង​​ទំនប់​កន្សែងកំបុត​​ ស្ថិតក្នុង​ភូមិច្រេស និង ​​ភូមិ​គោកធ្លក​ ឃុំកណ្តែក ​ស្រុកបា្រសាទបាគង ​ដែលជាជម្រក​សត្វស្លាប និងមច្ឆាចម្រុះ ​បានត្រូវក្រុមឈ្មួញ​កា.ប់គាស់បំផ្លាញ​នាំយកទៅលក់​នៅក្នុងប្រទេស​វៀតណាម ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានស្រង់សំដី​អ្នកភូមិឲ្យដឹងទៀតថា ​អ្នកដែលបញ្ជាឲ្យ​មានការកា.ប់បំផ្លាញនោះ​ គឺមេឃុំកណ្តែក​ផ្ទាល់តែម្តង ។

ខេត្តសៀមរាប ​៖ ក្នុងរយៈពេលជាង១ខែនេះ​ ដើមរំាងទឹក ​ដើមកន្សែង ​និង ​ដើមទូល​សរុបជាង១០០ដើម ​នៅចំណុចអក.ស​ ក្រឡេងដប​ លើទំនប់សោម ​និង​​ទំនប់​កន្សែងកំបុត​​ ស្ថិតក្នុង​ភូមិច្រេស និង ​​ភូមិ​គោកធ្លក​ ឃុំកណ្តែក ​ស្រុកបា្រសាទបាគង ​ដែលជាជម្រក​សត្វស្លាប និងមច្ឆាចម្រុះ ​បានត្រូវក្រុមឈ្មួញ​កាប់គាស់បំផ្លាញ​នាំយកទៅលក់​នៅក្នុងប្រទេស​វៀតណាម ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានស្រង់សំដី​អ្នកភូមិឲ្យដឹងទៀតថា ​អ្នកដែលបញ្ជាឲ្យ​មានការកាប់បំផ្លាញនោះ​ គឺមេឃុំកណ្តែក​ផ្ទាល់តែម្តង ។

សេចក្តីរាយការណ៏​បានឲ្យដឹងផងដែរថា​ កម្មករដែលស៊ីឈ្នួល​កាប់បំផ្លាញដើមរំាងទឹក​ ដើមកន្សែង​ និង​ដើមទូល ​ក្នុង១ដើមត្រូវឈ្មួញ​ឲ្យតម្លៃចាប់ពី៣​ទៅ៥ម៉ឺនរៀល ​ប៉ុន្តែតម្លៃនំាចេញ​ទៅលក់​នៅ​ប្រទេស​វៀតណាមនោះ ​មិនត្រូវបានគេបញ្ចេញ​ឲ្យដឹងនោះទេ ។

ទាក់ទងទៅនឹង​ការចោទប្រកាន់ខាងលើនេះ ​លោក ខំា លឿ ​មេឃុំកណ្តែក ​បានបា្រប់តាមទូរស័ព្ទឲ្យដឹងថា ​ការកាប់គាស់ដើមរំាងទឹក ​ដើមកន្សែង​ និង ​ដើមទូលនេះ​ គាត់បានទទួល​បញ្ជាពីលោកកែវ -សារ៉ាន់​​ ទីប្រឹក្សាផ្ទាល់​ក្រសួងការពារជាតិ ​ដើម្បីយកទៅដំា​នៅចំណុចស្ពានក្អែក​ ក្នុងឃុំកណ្តែក​ដដែលនេះ ។

យ៉ាងណាក៏ដោយ​បើតាមអ្នកភូមិ ​ដើមឈើទំាងអស់នោះ ​មិនត្រូវបានគេឃើញដឹក​យកទៅដំានៅចំណុច​ស្ពានក្អែកនោះទេ ​ផ្ទុយទៅវិញគេនំាយក​ទៅលក់នៅក្នុង​ប្រទេសវៀតណាម ។

លោក កែវ សារ៉ាន់ ​ដែលគេអះអាងថា ​ជាទីប្រឹក្សាផ្ទាល់​ក្រសួងការពារជាតិនោះ​ កោះសន្តិភាពមិនអាច​ទំនាក់ទំនង​ដើម្បីសុំការបំភ្លឺបាន​នៅឡើយទេ​នៅព្រឹកថ្ងៃទី១៣​ ឧសភា​ ២០១៤នេះ ៕