រន្ធត់​! បាក់​ជ​ន្ទា​ល​ខាង​មុខ​ធ្វើ​ឱ្យ​ស៊ីទែន​ទឹក​​រុញ​មក​បុក​ក្បាល​ឡាន​កៀប​ជាប់​មនុស្ស


ខេត្តកំពង់ស្ពឺ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង ខណៈ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​មួយ​គ្រឿង​ដោយ​មាន​សណ្តោង​កន្ទុយ​រ៉ឺ​ម៉ក ហើយ​មាន​ដឹក​ស៊ីទែន​ទឹក​ពីលើ បាន​បាក់​ជ​ន្ទា​ល​ខាង​មុខ​ធ្វើ​ឱ្យ​ស៊ីទែន​នោះ​រុញ​មក​មុខ​បុក​នឹង​ក្បាល​រថយន្ត បណ្តាល​ឱ្យ​មនុស្ស​៣​នាក់​រង​របួសធ្ងន់​-​ស្រាល ក្នុង​មាន​ម្នាក់​កៀប​ជាប់​ក្នុង​រថយន្ត ចំណែក​បើកបរ​រត់គេច​ខ្លួន​បាត់ ហេតុការណ៍​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១១​និង​២០​នាទី​យប់ ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៩ លើ​ផ្លូវជាតិ​លេខ​4 គីឡូម៉ែត្រ​លេខ 55-56 ស្ថិត​ក្នុងភូមិ​ឡ ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ ១-​ឈ្មោះ សុខ យំ ភេទ​ស្រី អាយុ​46​ឆ្នាំ ( របួស​ស្រាល​) ២-​ឈ្មោះ រ៉េ​ត យុ​ត្រា ភេទ​ប្រុស អាយុ​25​ឆ្នាំ ( របួសស្រាល ) ៣-​ឈ្មោះ ហឿ​ន នី​តា ភេទ​​ស្រី អ​យុ​09​ឆ្នាំ ( របួសធ្ងន់ ) អ្នក​ទាំង​៣​នាក់ រស់នៅ​ភូមិ​ត្បែង ឃុំ​តា​កូវ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង។

ចំណែក​អ្នក​បើក​ឈ្មោះ សុខ ធៀន ភេទ​ប្រុស អាយុ​42​ឆ្នាំ ( រត់គេច​ខ្លួន​បាត់ )​។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​រថយន្ត​1​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ការ៉ុត ពាក់​ផ្លា​ក​លេខ ភ្នំពេញ 3E-6398 មាន​សណ្តោង​កន្ទុយ​រ៉ឺ​ម៉ក ដោយ​មាន​ដឹក​ស៊ីទែន​ពីលើ ដែល​បាន​បើក​ពី​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ

ស្រាប់តែ​រថយន្ត​ខាងលើ​នេះ​បាន​បាក់​ជ​ន្ទា​ស​ផ្នែក​ខាង​មុខ បណ្តាល​ឱ្យ​ស៊ីទែន​ដែល​ដឹក​ពីលើ​រុញ​មក​ខាង​មុខ​មុខ​បុក​នឹង​ក្បាល​រថយន្ត បង្ក​ឱ្យ​របួស​មនុស្ស​ចំនួន​03​នាក់ ក្នុង​នោះ​ស្រី​02​នាក់ ដែល​ជិះ​ក្នុង​កាប៊ី​ន​រថយន្ត​រង​របួសធ្ងន់​-​ស្រាល ដោយ​មាន​ក្មេង​ស្រី​ម្នាក់​កៀប​ជាប់​ក្នុង​រថយន្ត​ផង​ដែរ និង​រថយន្ត​រង​ការ​ខូចខាត​ស្រាល ។

បើ​តាម​ការ​សាកសួរ​ស្ត្រី​រង​គ្រោះ​ឈ្មោះ សុខ​យំ បាន​រៀបរាប់​ថា មុន​ពេល​កើតហេតុ ថៅកែ​ឱ្យ​ដឹក​ស៊ីទែន​ទឹក ទៅ​ឱ្យ​គេ​ម្នាក់​នៅ​ខាងលិច​កំពង់ស្ពឺ តែ​មិន​ស្គាល់​ទីតាំង​ទេ ទាល់តែ​តៃកុង​ទើប​ស្គាល់ លុះ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​រថយន្ត​បាក់​ជ​ន្ទា​ស​ជួប​ហេតុការណ៍​អាក្រក់​បែប​នេះ​តែ​ម្តង​។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ទាក់ទង​ទៅ​រថយន្ត​ស្ទូច​មក​ស្ទូច​យក​រថយន្ត​ខាងលើ​ទៅ​រក្សា​ទុក​នៅ​អ​អិ​ការដ្ឋាន​នគរបាល​ស្រុក ដើម្បី​រង់ចាំ​ស្រាវជ្រាវ​រក​ម្ចាស់​មក​បំពេញបែបបទ​ទទួលយក​ទៅ​វិញ​។

ចំណែក​អ្នក​របួស​ដែល​កៀប​ជាប់​ក្នុង​រថយន្ត សមត្ថកិច្ច​បាន​យក​ចេញ​រួច​ហើយ រួច​បាន​បញ្ជូន​ទៅ​ធ្វើការ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ