ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​ហ៊ាន​មែន​ជនជាតិ​វៀតណាម​នេះ​ចូល​ទៅ​ចាត់ការ​ដល់​បន្ទប់​ជួល

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ជនសង្ស័យ​ម្នាក់​ជា​ជនជាតិ​វៀតណាម​ត្រូវ​បាន​សមត្ថកិច្ច​ក្រុង​បា​វិត​ចាប់ខ្លួន​បាន​ខណៈ​ដែល​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​នៅ​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង​នៅ​ក្រុង​បា​វិត ។ ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៩ នៅ​បន្ទប់​ផ្ទះ​ជួល​ឈ្មោះ ភិន រាក់…

ខេត្តស្វាយរៀង ៖ ជនសង្ស័យ​ម្នាក់​ជា​ជនជាតិ​វៀតណាម​ត្រូវ​បាន​សមត្ថកិច្ច​ក្រុង​បា​វិត​ចាប់ខ្លួន​បាន​ខណៈ​ដែល​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​នៅ​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង​នៅ​ក្រុង​បា​វិត ។ ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៩ នៅ​បន្ទប់​ផ្ទះ​ជួល​ឈ្មោះ ភិន រាក់ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ស្ថិត​ក្នុងភូមិ​បា​វិត​កណ្ដាល សង្កាត់​បា​វិត ក្រុង​បា​វិត ។

បើ​តាម​សមត្ថកិច្ច​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជនសង្ស័យ​ឈ្មោះ ត្រឹង យ៉ាំ​ង​កាន់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​ជនជាតិ​វៀតណាម មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ភូមិ​ធឹង​ចឹ​ង ឃុំ​ឡើយ​ធឹង ស្រុក​បេន​កូវ ខេត្ត​តៃ​និ​ញ ប្រទេស​វៀតណាម ។

ប្រភព​បាន​បន្ត​ទៀត​ថា ជនសង្ស័យ​ខាងលើ​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​វ៉េវ​ឆ្លាម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ 70F1612-02 របស់​ឈ្មោះ ធូ​ក រ៉ា​វី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​សន្តិសុខ​កាស៊ីណូ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ស្មាច់ ឃុំ​ខ្សែ​ត ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង ។ ហើយ​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ជា​បណ្តោះអាសន្ន​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បា​វិត​ដើម្បី​បំពេញ​សុំ​ណុំ​រឿង​ចាត់ការ​តាម​នីតិវិធី ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ