ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​ដែល​អ្នកមាន PhD មិន​អាច​ក្លាយជា​មហាសេដ្ឋី

4 ឆ្នាំ មុន

ការ​អប់​រំជា​ផ្នែក​ដ៏​សំខាន់​នៃ​ជីវិត​របស់​មនុស្ស ព្រោះ​វា​មិន​ត្រឹមតែ​ជួយ​ស្ថាបនា​មនុស្ស​ឲ្យ​ក្លាយជា​មនុស្ស​ល្អ​ទេ តែ​វា​ជា​ចំណុច​ដែល​អាច​ជះ​ឥទ្ធិពល​ដល់​ការ​រ​លុយ​ផង​ដែរ ។ វា​ជា​ហេតុ​ដែល​ឪពុក​ម្តាយ​គ្រប់​ៗ​រូប​តែងតែ​ជំរុញ​ឲ្យ​កូន​ៗ​បន្ត​ការ​សិក្សា​ដោយ​សង្ឃឹមថា​ពួក​គេ​អាច​មាន​ជីវភាព​រស់នៅ​ធូរធារ​នៅ​ថ្ងៃ​អនាគត ។ ទោះជា​វា​មិនកើត​មាន​ឡើង​គ្រប់​ករណី​ពិតមែន ការ​ពិត​ជាក់ស្តែង​យើង​អាច​មើលឃើញ​បាន​ថា​អ្នក​ដែល​ទទួល​បានការ​អប់រំ​ខ្ពស់​ក៏​មិន​ប្រាកដ​ថា​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាង​អ្នក​ដែល​មិន​មានឱកាស​នេះ​ដែរ ។ គួរ​បញ្ជាក់​ផង​ដែរ​ថា…

ការ​អប់​រំជា​ផ្នែក​ដ៏​សំខាន់​នៃ​ជីវិត​របស់​មនុស្ស ព្រោះ​វា​មិន​ត្រឹមតែ​ជួយ​ស្ថាបនា​មនុស្ស​ឲ្យ​ក្លាយជា​មនុស្ស​ល្អ​ទេ តែ​វា​ជា​ចំណុច​ដែល​អាច​ជះ​ឥទ្ធិពល​ដល់​ការ​រ​លុយ​ផង​ដែរ ។ វា​ជា​ហេតុ​ដែល​ឪពុក​ម្តាយ​គ្រប់​ៗ​រូប​តែងតែ​ជំរុញ​ឲ្យ​កូន​ៗ​បន្ត​ការ​សិក្សា​ដោយ​សង្ឃឹមថា​ពួក​គេ​អាច​មាន​ជីវភាព​រស់នៅ​ធូរធារ​នៅ​ថ្ងៃ​អនាគត ។

ទោះជា​វា​មិនកើត​មាន​ឡើង​គ្រប់​ករណី​ពិតមែន ការ​ពិត​ជាក់ស្តែង​យើង​អាច​មើលឃើញ​បាន​ថា​អ្នក​ដែល​ទទួល​បានការ​អប់រំ​ខ្ពស់​ក៏​មិន​ប្រាកដ​ថា​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាង​អ្នក​ដែល​មិន​មានឱកាស​នេះ​ដែរ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា អត្ថបទ​នេះ​មិន​មាន​បំណង​ក្នុង​ការ​ជំរុញ​ឲ្យ​មនុស្ស​បោះបង់​ការ​អប់រំ​ទេ ។ មនុស្ស​ម្នាក់​ៗ​មាន​ផ្លូវ​ដើរ​រៀង​ៗ​ខ្លួន ហើយ​ផ្លូវ​ដែល​ល្អ​ត្រឹមត្រូវ​សម្រាប់​មនុស្ស​ម្នាក់​មិន​ប្រាកដ​ថា​ល្អ​សម្រាប់​អ្នក​ដទៃ​ឡើយ ។ វា​ដូច​គ្នា​ទៅ​នឹង​ការ​បន្ត​ការ​អប់រំ​រហូត​ដល់​បាន​សញ្ញាប័ត្រ​បណ្ឌិត ឬ PhD នេះ​ដែរ ។ ក្រដាស​មួយ​សន្លឹក​នេះ​អាច​ជួយ​ឲ្យ​មនុស្ស​ម្នាក់​ជោគជ័យ តែ​វា​មិន​អាច​ជួយ​ឲ្យ​មនុស្ស​គ្រប់​គ្នា​ដែល​មាន​វា​តែងតែ​ជោគជ័យ​និង​ក្លាយជា​មហាសេដ្ឋី​ទេ ។

មូលហេតុ​មួយ​ដែល​អ្នកមាន PhD ភាគច្រើន​មិន​អាច​ក្លាយជា​មហាសេដ្ឋី​គឺ​ទាក់ទិន​ទៅ​នឹង​ជំនាញ​របស់​អ្នក ។ អ្នក​ទទួល​បានការ​អប់រំ​កាន់តែ​ខ្ពស់​មាន​ន័យ​ថា​អ្នក​កាន់តែ​មាន​ជំនាញ​ក្នុង​ផ្នែក​ណាមួយ មិន​ថា​ផ្នែក​វេជ្ជសាស្ត្រ វិស្វកម្ម ឬ​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ឡើយ ។ ដូច្នេះ​ការងារ​ដែល​សាក​សម​នឹង​ជំនាញ​របស់​អ្នក​បំផុត​គឺ​អ្នក​ស្រាវជ្រាវ​ដែល​ជួយ​ឲ្យ​អ្នករក​ចំណូល​បាន​ច្រើន​តែ​មិន​ជួយ​ឲ្យ​អ្នក​ក្លាយជា​មហាសេដ្ឋី​ទាំងស្រុង​ទេ ។

សម្រាប់​អ្នក​ដែល​មិន​ទទួល​បានការ​អប់រំ​ខ្ពស់​វិញ ពួក​គេ​ភាគច្រើន​ជា​មនុស្ស​ដែល​មានឱកាស​ច្រើន​ក្នុង​ការ​ជ្រើសរើស​ផ្លូវ​បើក​អាជីវកម្ម ឬ​ការ​វិនិយោគ​ផ្សេង​ៗ​ដែល​ជួយ​ឲ្យ​ពួក​គេ​រក​ប្រាក់​ចំណូល​បាន​ឆាប់​និង​ច្រើន ។ ដូច្នេះ​មេរៀន​សំខាន់​ក្នុង​អត្ថបទ​នេះ​គឺ​មនុស្ស​មិន​គួរ​ដើរ​តាម​ផ្លូវ​អ្នក​ដទៃ​ទាំងស្រុង​ទេ ហើយ​ការ​អប់រំ​មាន​សារៈសំខាន់​សម្រាប់​មនុស្ស​គ្រប់​រូប ប៉ុន្តែ​ការ​បន្ត​ការ​អប់រំ​ថ្នាក់ខ្ពស់​មិន​អាច​ធានា​ថា​នឹង​ជួយ​ឲ្យ​អ្នករក​លុយ​បាន​ច្រើន​ដែរ ។

ដូច​គ្នា​នេះ​ដែរ អ្នក​ដែល​ជ្រើសរើស​ផ្លូវ​ដើរ​ជា​សហគ្រិន​ក៏​មិន​តែងតែ​ធានា​ថា​អាច​ក្លាយជា​មហាសេដ្ឋី និង​ជោគជ័យ​ដែរ ។ គ្រប់​ផ្លូវ​ដើរ​ទាំងអស់​តែងតែមាន​ហានិភ័យ តែបើ​វា​ជា​ជម្រើស​របស់​អ្នក អ្នក​មិន​គួរ​បោះបង់​វា​ងាយ​ទេ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ