ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​កំពូល​ស៊យ​លួច​បាន​ឡើង​ស្អាត​តែ​ចង្រៃ​អី​ជិះ​មិនកើត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង​របស់​ជាង​ផ្សា​ដែក​ប៉ុន្តែ​ក្រោយ​លួច​បាន​ជិះ​មិនកើត​បាន​នាំ​គ្នា​អូស​គេចខ្លួន​ចៃដន្យ​បាន​ជួប​កម្លាំង​នគរបាល​ប៉ុស្តិ៍​ពងទឹក​កំពុង​ល្បាត ខណៈនោះ​ក៏​ត្រូវ​បាន​នគរបាល​ឃាត់​ឆែកឆេរ​រក​ឃើញ​ឧបករណ៍​សម្រាប់​កាច់​សោរ​ម៉ូតូ​នៅ​ជាប់​ខ្លួន​ព្រមទាំង​កន្ត្រៃ​កាត់​ដែក​ផង​ដែរ ហើយ​ពេល​សួរនាំ​ទើប​ដឹង​ថា ជន​២​នាក់​នេះ​គឺជា​ចោរ​ហើយ​ម៉ូតូ​ដែល​កំពុង​អូស​នោះ​គឺ​ទើបតែ​លួច​បាន​ថ្មី​ៗ ។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​យប់ ថ្ងៃ​ទី​៣០ ខែតុលា…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង​របស់​ជាង​ផ្សា​ដែក​ប៉ុន្តែ​ក្រោយ​លួច​បាន​ជិះ​មិនកើត​បាន​នាំ​គ្នា​អូស​គេចខ្លួន​ចៃដន្យ​បាន​ជួប​កម្លាំង​នគរបាល​ប៉ុស្តិ៍​ពងទឹក​កំពុង​ល្បាត ខណៈនោះ​ក៏​ត្រូវ​បាន​នគរបាល​ឃាត់​ឆែកឆេរ​រក​ឃើញ​ឧបករណ៍​សម្រាប់​កាច់​សោរ​ម៉ូតូ​នៅ​ជាប់​ខ្លួន​ព្រមទាំង​កន្ត្រៃ​កាត់​ដែក​ផង​ដែរ ហើយ​ពេល​សួរនាំ​ទើប​ដឹង​ថា ជន​២​នាក់​នេះ​គឺជា​ចោរ​ហើយ​ម៉ូតូ​ដែល​កំពុង​អូស​នោះ​គឺ​ទើបតែ​លួច​បាន​ថ្មី​ៗ ។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​យប់ ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៩ នៅ​ត្រង់​ចំណុច​ផ្ទះ​ជួល​ស្ថិត​នៅ​ក្នុងភូមិ​ប្រទះ​ឡា​ង សង្កាត់​ប្រទះ​ឡា​ង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ខាងលើ​នោះ​ម្នាក់​ឈ្មោះ សុខ វាសនា អាយុ​២៧​ឆ្នាំ មុខរបរ​ជាង​ជួសជុល​ម៉ូតូ ស្នាក់​នៅ​ក្នុងភូមិ​ចុង​ថ្នល់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ និង​ម្នាក់​ទៀត​ឈ្មោះ ហន វិ​ឆៃ អាយុ​៣០​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ប្រទះ​ឡា​ង សង្កាត់​ប្រទះ​ឡា​ង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ទាំង​២​នាក់​នេះ​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ស្ទឹង​ត្រែង 1A-0279 មាន​លេខ​តួ និង​លេខ​ម៉ាស៊ីន​8061982 ដែល​ជា​កម្មសិទ្ធិ​របស់​បុរស​ម្នាក់​ឈ្មោះ វ៉​ន អ៊ូ​ក អាយុ​២៥​ឆ្នាំ មុខរបរ​ជាង​ផ្សា​ដែក មាន​ទីលំនៅ​ក្នុងភូមិ​ប្រទះ​ឡា​ង សង្កាត់​ប្រទះ​ឡា​ង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២៩ ខែតុលា ម្ចាស់​ម៉ូតូ​បាន​ទុក​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ របស់​ខ្លួន​នៅ​ខាង​មុខ​បន្ទប់​ជួល ដោយ​មិន​បាន​ចាក់សោរ​.​ក​នោះ​ទេ​បន្ទាប់​មក​ក៏​បាន​ចូល​ទៅ​ដេក​នៅ​ក្នុង​បន្ទប់​ជួល​លង់លក់​ដោយ​មិនដឹង​ខ្លួន ។

លុះដល់​វេលា​ម៉ោង​១​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៩ ជនសង្ស័យ​បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​ខាងលើ​បាន​សម្រេច​រួច​បាន​អូស​សំដៅ​ទៅ​កាន់​ផ្លូវជាតិ​លេខ​៣ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​ភូមិ​វត្ត​ស្លែង សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ក៏​បាន​ជួប​កម្លាំង​នគរបាល​ប៉ុស្តិ៍​ពងទឹក​កំពុង​ល្បាត​តាម​ផ្លូវ​ហើយ​កម្លាំង​នគរបាល​ហៅ​ឲ្យ​ឈប់​ធ្វើការ​ត្រួតពិនិត្យ​ឆែកឆេរ​រក​ឃើញ​វត្ថុ​តាង​ខាងលើ​នៅ​ជាប់​ខ្លួន ។

លុះ​ពេលធ្វើការ​សាកសួរ​ជនសង្ស័យ​ទាំង​២​នាក់​បាន​ប្រាប់​ថា ម៉ូតូ​ដែល​ពួក​ខ្លួន​កំពុង​អូស​នោះ គឺ​ទើប​លួច​បាន​ថ្មី​ៗ​បន្ទាប់​ពី​បានឮ​ការ​សារភាព​បែប​នេះ​ទើប​កម្លាំង​ធ្វើការ​ចាប់ខ្លួន​នាំ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ