ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​បុរី​ អា​ម៉ូ​រី​ ៧​មក​រា​ បើក​ការដ្ឋាន​សាង​សង់​​លើ​ផ្ទៃដី​៣២​ហិច​តា ក្នុង​តំបន់​​កំពុង​ពេញ​សក្ដានុពល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ គម្រោង​បុរី អា​ម៉ូ​រី ៧​មក​រា ដែល​ជា​គម្រោង​ផ្ទះ​អាជីវកម្ម និង​លំនៅ​ឋាន​ដ៏​​ប្រណីត​​ថ្មី​មួយទៀត​ហើយ បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៩​នេះ…

រាជធានី​ភ្នំពេញ​ ៖ គម្រោង​បុរី អា​ម៉ូ​រី ៧​មក​រា ដែល​ជា​គម្រោង​ផ្ទះ​អាជីវកម្ម និង​លំនៅ​ឋាន​ដ៏​​ប្រណីត​​ថ្មី​មួយទៀត​ហើយ បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៩​នេះ ជាមួយ​នឹង​ការ​ប្រកាស​បញ្ចុះតម្លៃ​យ៉ាង​ពិសេស​ចាប់ពី ៥% ដល់​១០% ជូន​ដល់​អតិថិជន។ គម្រោង​បុរី​នេះ ​មាន​ទីតាំង​ស្ថិត​នៅ​លើ​តំបន់​សេដ្ឋកិច្ច​ថ្មី នៃ​ទីក្រុង​រណប​ជ្រោយចង្វារ ស្ថិត​នៅ​ភូមិ​ជ្រៃ​មួយ​រយ ឃុំ​សំបូ​រមាស ស្រុក​មុខកំពូល ខេត្ត​កណ្តាល ។ តាម​បណ្តោយ​ផ្លូវ​រដ្ឋ ៧​មក​រា ដែល​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ ៦​អា ទៅ​កាន់​ផ្លូវ លោក​ឧកញ៉ា លី យ៉ុ​ង​ផាត់ និង​ភ្ជាប់​បន្ថែម​ទៅ​កាន់​ផ្លូវជាតិ លេខ​៥​។

លោក សួន វី​រៈ​តារា អគ្គនាយក​ក្រុមហ៊ុន អា​ម៉ូ​រី បានឱ្យ​ដឹង​ថា គម្រោង​បុរី អា​ម៉ូ​រី ៧​មក​រា​នេះ នឹង​ត្រូវ​សាងសង់​ឡើង​លើ​ផ្ទៃដី ៣២​ហិច​តា ស្ថិត​នៅ​ភូមិ​ជ្រៃ​មួយ​រយ ឃុំ​សំបូ​រមាស ស្រុក​មុខកំពូល ខេត្តកណ្តាល ដែល​តំបន់​នេះ​បាន​វិវឌ្ឍន៍​ខ្លួន​យ៉ាង​លឿន ក្លាយទៅជា​តំបន់​មាន​សក្តានុពល លើ​ការ​​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ ហើយ​អ្វី​ដែល​ពិសេស​ទៀត​នោះ តំបន់​នេះ​មាន​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ល្អ ដូច​នៅ​ក្នុង​ទីក្រុង​ដែល​វា​ជា​កត្តា​ទាក់ទាញ​ឲ្យ​មនុស្ស​ទៅ​រស់នៅ​ច្រើន និង​ប្រកប​អាជីវ​កម្ម​បាន​ផង​ដែរ​។

លោក​បន្ត​ថា តំបន់​នេះ នា​ពេល​បច្ចុប្បន្ន​ត្រូវ​បាន​ប្រមូលផ្តុំ​ទៅ​ដោយ​ធនាគារ សាលារៀន​អន្តរ​ជាតិ និង​មាន​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ៗ ជា​ច្រើន​បម្រើ​ឱ្យ​ការ​រស់នៅ​កាន់តែ​ប្រសើរ ដែល​ហេតុ​ផល​ទាំងនេះ​ហើយ​បាន​ធ្វើ​ឱ្យ​បុរី អា​ម៉ូ​រី ៧​មក​រា លេច​រូបរាង​នៅ​ទី​នេះ ។​ លោក​ថា ៖« បុរី អា​ម៉ូ​រី ៧​មក​រា នឹង​ដើរតួ​នាទី​យ៉ាង​សំខាន់ ក្នុង​ការ​ជួយ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​មាន​លទ្ធ​ភាព​ក្នុង​ការ​ធ្វើការ​វិនិយោគ​ទៅ​លើ​វិស័យ​អចលនទ្រព្យ​ខ្នាត​តូច និង​មធ្យម ដោយនៅ​ជុំវិញ​ទីតាំង​បុរី​នេះ ពោរពេញ​ដោយ​កន្លែង​មាន​សក្តានុពល​ដូច​ជា សួនសត្វ​សា​ហ្វា​រី​វើ​ល វិមាន​ឈ្នះ​-​ឈ្នះ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ និង​សួន​ទឹក​ហ្គោ​ល​ឌិន​ស៊ី​ធី​ធំ ជាងគេ​នៅ​អាស៊ី និង​គម្រោង​បុរី​ល្បី​ៗ ជា​ច្រើន​ទៀត » ។

លោក​បានឱ្យ​ដឹង​ទៀត​ថា ដើម្បីអបអរ​ដល់​ពិធី​បញ្ចុះ​បឋមសិលា បើក​ការដ្ឋាន​សាងសង់​នេះ អតិថិ​​ជន​ទាំងអស់ នឹង​ទទួល​បានការ​បញ្ចុះតម្លៃ​ពិសេស​មិន​ធ្លាប់​មាន​ចាប់ពី​៥% ដល់ ១០% និង​ប័ណ្ណ​លាភ​សំណាង ២,៩៩៩ ដុល្លារ ព្រមទាំង​ទទួល​បាន​ឱកាស​បាន​សន្លឹក​ឆ្នោត​ផ្សងសំណាង ដើម្បី​ឈ្នះ​រង្វាន់​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ហើយនឹង​ទទួល​បាន​បន្ថែម​ជាមួយនឹង​ប័ណ្ណ​បញ្ចុះតម្លៃ ៣,០០០​ដុល្លារ សម្រាប់​ការ​ទិញ​ផ្ទះ​ពាណិជ្ជកម្ម ប្រភេទ​A និង ប្រភេទ​B ដែល​នឹង​ដាក់​លក់ ក្នុង​កម្មវិធី បញ្ចុះ​បឋមសិលា បើក​ការដ្ឋាន សាងសង់​នេះ​ផង ដែរ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា បុរី អា​ម៉ូ​រី ៧​មក​រា គឺជា​គម្រោង​ដែល​ផ្តល់​ប្រាក់​ចំណេញ និង​មាន​ភាព​ទទួល​ខុសត្រូវ​ខ្ពស់ ក្នុង​ការ​អភិវឌ្ឍន៍​គម្រោង​របស់​ខ្លួន​ឱ្យ​បាន​ល្អ​ប្រសើរ និង​តាម​ផែនការ​ច្បាស់លាស់ ដោយ​​មានផ្ទះ​ពាណិជ្ជកម្ម​ប្រភេទ A និង​ប្រភេទ B មាន​តម្លៃ​ចាប់ពី ៦៥,៨០០​ដុល្លារ​ឡើង​ទៅ​។

ប្រភេទ​ផ្ទះ​នៅ​ក្នុង​បុរី អា​ម៉ូ​រី ៧​មក​រា មាន​ជា​ប្រភេទ​ផ្ទះ​ពាណិជ្ជកម្ម​ប្រភេទ​A E0+E1+E2, ផ្ទះ​ពាណិជ្ជ​កម្ម​ប្រភេទ ​B E0+E1 និង​វីឡា​កូនកាត់ E0+E1+E2 ។ ប្រភេទ​ដី​ឡូ​តិ៍​នៅ​ក្នុង បុរី អា​ម៉ូ​រី ៧​មក​រា ដូច​ជា ​៖ ជម្រើស​ទី​១ ដី​ទំហំ ៥​ម៉ែត្រ X ២០​ម៉ែត្រ​, ជម្រើស​ទី​២ ដី​ទំហំ ១០​ម៉ែត្រ x ២០​ម៉ែត្រ និង​ជម្រើស​ទី​៣ ដី​ទំហំ ២០​ម៉ែត្រ X ៣០​ម៉ែត្រ​ផង​ដែរ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ