ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រញ្ជួយ​ដី​៦,៦​រី​ស្ទ័​រ​នៅ​ភាគ​ខាងត្បូង​ប្រទេស

4 ឆ្នាំ មុន

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ យោង​តាម​អាជ្ញាធរ​មូលដ្ឋាន​ថា​ការ​រញ្ជួយ​ដី​កម្លាំង​៦,៦​រី​ស្ទ័​រ​មួយ បាន​កើត​មាន​កាលពី​ថ្ងៃ​ទី​២៩​តុលា​នៅ​កោះ​មីន​ដា​ណា​វ ភាគ​ខាងត្បូង​ហ្វ៊ី​លី​ពី​ន​ដោយ​មាន​សេចក្ដី​រាយ​ការណ៍​ពី​មនុស្ស​ម្នាក់​ជា​សិស្សសាលា​ស្លាប់​ហើយ​មនុស្ស​ច្រើន​នាក់​រង​របួស​។ ប្រជាជន​ដែល​ផ្អើល​ភ័យ​នាំ​គ្នា​ប្រញាប់​រត់​មក​កាន់​វិ​ថី​នានា ក្រោយ​ការ​រញ្ជួយ​ដី​នោះ​ដែល​ធ្វើ​ឲ្យ​អគារ​នានា​ញ័រ​រង្គើរ​។ យោង​តាម​វិទ្យាស្ថាន​ភូ​គ​ម្ភ​សាស្ត្រ​អា​មេ​រិ​ក​USGS​ថា ចំណុចកណ្ដាល​នែ​ការ​រញ្ជួយ​ដី​នេះ ស្ថិត​នៅ​តំបន់​ដដែល​ដែល​ធ្លាប់​មានការ​រញ្ជួយ​ដី​កម្លាំង​៦,៤​រី​ស្ទ័​រ…

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ យោង​តាម​អាជ្ញាធរ​មូលដ្ឋាន​ថា​ការ​រញ្ជួយ​ដី​កម្លាំង​៦,៦​រី​ស្ទ័​រ​មួយ បាន​កើត​មាន​កាលពី​ថ្ងៃ​ទី​២៩​តុលា​នៅ​កោះ​មីន​ដា​ណា​វ ភាគ​ខាងត្បូង​ហ្វ៊ី​លី​ពី​ន​ដោយ​មាន​សេចក្ដី​រាយ​ការណ៍​ពី​មនុស្ស​ម្នាក់​ជា​សិស្សសាលា​ស្លាប់​ហើយ​មនុស្ស​ច្រើន​នាក់​រង​របួស​។

ប្រជាជន​ដែល​ផ្អើល​ភ័យ​នាំ​គ្នា​ប្រញាប់​រត់​មក​កាន់​វិ​ថី​នានា ក្រោយ​ការ​រញ្ជួយ​ដី​នោះ​ដែល​ធ្វើ​ឲ្យ​អគារ​នានា​ញ័រ​រង្គើរ​។ យោង​តាម​វិទ្យាស្ថាន​ភូ​គ​ម្ភ​សាស្ត្រ​អា​មេ​រិ​ក​USGS​ថា ចំណុចកណ្ដាល​នែ​ការ​រញ្ជួយ​ដី​នេះ ស្ថិត​នៅ​តំបន់​ដដែល​ដែល​ធ្លាប់​មានការ​រញ្ជួយ​ដី​កម្លាំង​៦,៤​រី​ស្ទ័​រ បណ្ដាល​ឲ្យ​មនុស្ស​យ៉ាងតិច​៥​នាក់​ស្លាប់ កាលពី​២​ស​ប្ដា​ហ៍​មុន​។

ទោះបី​យ៉ាងណា​ពុំ​មានការ​ប្រកាស​អាសន្ន​ស៊ូ​ណា​មិ​ឡើយ​។ នៅ​ហ្វ៊ី​លី​ពី​ន​ការ​រញ្ជួយ​ដី​ដែល​សម្លាប់​មនុស្ស​ច្រើន​បំផុត កើត​មាន​កាលពី​ឆ្នាំ​១៩៧៦​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​ពាន់​នាក់ ដោយ​តាម​ការ​វាយតម្លៃ​មួយ​ចំនួន​ថា អ្នក​ស្លាប់មាន​ដល់​៨០០០​នាក់​ឯណោះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ