រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាអ្នករត់ម៉ូតូកង់បីបើកបរស្របទិសដៅសុខៗក៏ត្រូវរថយន្តឡិចស៊ីស450បើកបញ្ច្រាសទិសដៅទៅបុកនឹងម៉ូតូកង់បីបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំហើយជជែកគ្នារាប់ម៉ោងទើបត្រូវគ្នា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង11និង15នាទីយប់ ថ្ងៃទី27 ខែតុលា ឆ្នាំ2019 តាមបណ្តោយផ្លូវសុធារស ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
សាក្សីដែលឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុខាងលើគេបានឃើញបុរសម្នាក់វ័យចំណាស់មិនស្គាល់អត្តសញ្ញាណនោះទេបើកម៉ូតូកង់បីមួយគ្រឿងតាមបណ្តោយផ្លូវសុធារសក្នុងទិសដៅពីត្បូងទៅជើង ខណៈបើកមកដល់ចំណុចកើតហេតុខាងលើនេះម៉ូតូកង់បីបើកស្របទិសដៅសុខៗក៏ត្រូវបានរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស450 ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ភ្នំពេញ ខេមរភូមិន្ទ01 2-5867បើកបរតាមបណ្តោយផកលូវសុធារសក្នុងទិសដៅពីជើងទៅត្បូងបើកបញ្ច្រាសទិសដៅហើយមិនបានប្រយ័ត្នក៏ជ្រុលទៅបុកនឹងម៉ូតូកង់បីពេញទំហឹងបណ្តាលឱ្យរងការខូចខាតរថយន្តឡិចស៊ីស450ខ្ទេចអស់មួយជំហៀងខាងស្តាំយ៉ាងដំណំ រីឯម៉ូតូកង់បីវិញខូចខាតតិចតួច។
ប៉ុន្តែពេលភ្លាមៗនោះដែលម្ចាស់រថយន្តឡិចស៊ីស450គាត់ចង់អោយខាងម៉ូតូកង់បីសងទៅលើរថយន្តដោយជជែកចរចាគ្នារាប់ម៉ោងទើបសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ចតុមុខជួយអន្តរាគមន៍ ។ ក្រោយពេលកើតហេតុខាងលើនេះម្ចាស់រថយន្តដែលបើកបរបញ្ច្រាសទិសដៅចរាចរណ៍ សុខចិត្តយករថយន្តយកទៅជួសជុលដោយខ្លួនឯងដើម្បីបញ្ចប់រឿងគ្នានៅនឹងកន្លែងកើតហេតុតែម្តង ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ