ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ះទង្គិច​គ្នា​ថ្មី​ក្នុង​បាតុកម្ម​ នៅ​ហុងកុង

4 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ ប៉ូលិស​ហុងកុង​បាន​ប្រើ​ជា​ថ្មី​ឧស្ម័ន​បង្ហូរទឹកភ្នែក​និង​គ្រាប់​កៅស៊ូ​កាលពី​ថ្ងៃ​ទី​២៧​តុលា​ប្រឆាំង​ពួក​បាតុករ​ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ ដែល​បាន​ប្រើ​ដប​សាំង​ដុត​តបត​ពេល​មានការ​ប៉ះទង្គិច​គ្នា​ជា​ច្រើន​ម៉ោង ក្នុង​តំបន់​ទេសចរណ៍​មួយ​នៃ​ទីក្រុង​នោះ​។ ពួក​អ្នក​តវ៉ា​និង​កងកម្លាំង​ប៉ូលិស​បាន​ប៉ះទង្គិច​គ្នា​នៅ​តំបន់​TSIM SHA TSUI​ជា​តំបន់​កំពុង​ផែ​មាន​ប្លុក​ពាណិជ្ជកម្ម​និង​សណ្ឋាគារ​ទំនើប​ៗ​ជា​ច្រើន​។ អតីត​ដែនដី​អាណានិគម​អង់គ្លេស​នោះ ឆ្លងកាត់​ចាប់តាំងពី​ដើមខែ​មិថុនា​មក​នូវ​វិបត្តិ​នយោបាយ​ដ៏​ធ្ងន់ធ្ងរ​ពុំ​ធ្លាប់​មាន…

ក្រុង​ហុងកុង ៖ ប៉ូលិស​ហុងកុង​បាន​ប្រើ​ជា​ថ្មី​ឧស្ម័ន​បង្ហូរទឹកភ្នែក​និង​គ្រាប់​កៅស៊ូ​កាលពី​ថ្ងៃ​ទី​២៧​តុលា​ប្រឆាំង​ពួក​បាតុករ​ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ ដែល​បាន​ប្រើ​ដប​សាំង​ដុត​តបត​ពេល​មានការ​ប៉ះទង្គិច​គ្នា​ជា​ច្រើន​ម៉ោង ក្នុង​តំបន់​ទេសចរណ៍​មួយ​នៃ​ទីក្រុង​នោះ​។

ពួក​អ្នក​តវ៉ា​និង​កងកម្លាំង​ប៉ូលិស​បាន​ប៉ះទង្គិច​គ្នា​នៅ​តំបន់​TSIM SHA TSUI​ជា​តំបន់​កំពុង​ផែ​មាន​ប្លុក​ពាណិជ្ជកម្ម​និង​សណ្ឋាគារ​ទំនើប​ៗ​ជា​ច្រើន​។ អតីត​ដែនដី​អាណានិគម​អង់គ្លេស​នោះ ឆ្លងកាត់​ចាប់តាំងពី​ដើមខែ​មិថុនា​មក​នូវ​វិបត្តិ​នយោបាយ​ដ៏​ធ្ងន់ធ្ងរ​ពុំ​ធ្លាប់​មាន បន្ទាប់​ពី​ប្រគល់​ឲ្យ​ចិន​វិញ​ពី​ឆ្នាំ​១៩៩៧​មក ជាមួយ​បាតុកម្ម​និង​សកម្មភាព​តវ៉ា​ស្ទើរ​រាល់ថ្ងៃ​។

នា​ថ្ងៃ​ទី​២៧​តុលា​ពួក​បាតុករ​បាន​ពាក់​ម៉ាស់ ទោះជា​មានការ​ហាមឃាត់​។ ការ​ប៉ះទង្គិច​គ្នា​កើត​មាន​ចាប់ពី​វេលា​រសៀល​ទៅ ពេល​ប៉ូលិស​បាន​ដាក់​ពង្រាយ​កម្លាំង​ជា​ច្រើន នៅ​តាម​វិ​ថី​នានា​ទល់មុខ​មាត់សមុទ្រ ជា​កន្លែង​ចាប់ផ្ដើម​នៃ​បាតុកម្ម​មួយ​ដែល​គ្មាន​ការ​អនុញ្ញាត​។ ប៉ូលិស​បាន​ឆែកឆេរ​មនុស្ស​ម្នា​នាំ​ឲ្យ​ផ្ទុះ​ការ​ប្រឈម​មុខ​ដាក់​គ្នា ខណៈ​បាតុកម្ម​កាន់តែ​រីក​ធំ​។ ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​និង​គ្រាប់​កៅស៊ូ​ត្រូវ​បាន​ប្រើ​ក្នុង​កន្លែង​៣​ផ្សេង​គ្នា ហើយ​ការ​ប៉ះទង្គិច​គ្នា​បង្ខំ​ឲ្យ​ពួក​បាតុករ​ត្រូវ​បំបែកជួរ​។ ពួក​បាតុករ​បាន​ដាក់​បា​រ៉ា​ស់រាំង​ខ្ទប់​ចរាចរណ៍​តាម​មហាវិថី​មួយ​ចំនួន​។ ពួក​គេ​បាន​ដាក់​របាំង​ដែក​ខ្ទប់​ជា​ពិសេស​មហា​វិ​ថិ​ជាប់មាត់​សមុទ្រ​ដែល​មនុស្ស​ម្នា​និយម​ដើរ​កម្សាន្ត​។

ក្រុម​បាតុករ​រ៉ា​ឌី​កាល់​មួយ​ចំនួន បាន​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​នា​ចុង​រសៀល​និង​នា​ពេល​ព្រលប់​។ យោង​តាម​ប៉ូលិស​ថា​ពួក​បាតុករ​បាន​លុក​ចូល​អុកឡុក​ក្នុង​ហាង​នានា គប់​ដប​សាំង​ដុត​និង​ដុត​នៅ​តាម​ច្រកចូល​នៃ​ស្ថានីយ​មេត្រូ​នានា​។ បណ្ដា​រូបភាព​តាម​ទូរទស្សន៍​បង្ហាញ​បុរស​២​នាក់​យ៉ាង​តិច រង​ការ​វាយ​រហូត​ដល់​ចេញ​ឈាម​ពី​សំណាក់​ក្រុម​អ្នក​តវ៉ា​តូច​ៗ​។ ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​និង​គ្រាប់​កៅស៊ូ ព្រមទាំង​កាណុង​បាញ់​ទឹក​ហើយ​មានការ​ចាប់ខ្លួន​មនុស្ស​ច្រើន​នាក់៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ