រដ្ឋាភិបាល​គុយ​បា​អរគុណ​ជា​ថ្មី​ដល់​កម្ពុជា​ដែល​គាំទ្រ​ដល់​ការ​ដក​ទណ្ឌកម្មសេដ្ឋកិច្ច​អា​មេ​រិ​កលើ​គុយ​បា


រាជធានី​ភ្នំពេញ ៖ រដ្ឋាភិបាល​ប្រទេស​គុយ​បា បាន​អរគុណ​កម្ពុជា​ជា​ថ្មី​ដែល​គាំទ្រ​ដល់​ការ​ដក​ទណ្ឌកម្មសេដ្ឋកិច្ច​អា​មេ​រិ​កមក​លើ​គុយ​បា ។ ការ​អរគុណ​របស់​ប្រទេស​គុយ​បា ជា​ថ្មី​ម្តងទៀត តាម​រយៈ​លោក ជួន ដឺ ជេ​ហ្សឹ​ស ហី​ដាល់​ហ្គូ ហ្គា​តូ ប៉េ​រ៉េ​ស (H.E. Mr. Juan de Jesús Hidalgo-Gato Péres) ឯកអគ្គរាជទូត​នៃ​សាធារណរដ្ឋ​គុយ​បា ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ត្រូវ​បាន​ចប់​អាណត្តិ​ក្នុង​ជំនួប​សម្តែង​ការ​គួរសម និង​ជម្រាបលា​សម្តេច​ហេង សំ​រិ​ន ប្រធានរដ្ឋសភា នា​ព្រឹក​ថ្ងៃ​ទី​២៤ តុលា​នេះ នៅ​វិមាន​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែតុលា មុន​ពេល​ដែល​លោក​ត្រូវ​ចាក​ចេញពី​កម្ពុជា ខណៈ​ដែល​ការ​បំពេញបេសកកម្ម​ការទូត​នៅ​កម្ពុជា​បាន​បញ្ចប់ គឺ​បញ្ចប់​ដោយ​ជោគជ័យ ។

ក្នុង​ជំនួប​ទ្វេភាគី​លោក​ទូត​ប្រទេស​គុយ​បា បាន​ថ្លែងអំណរគុណ​ចំពោះ​កម្ពុជា​ដែល​បាន​គាំទ្រ​ដល់​ការ​ដក​ទណ្ឌកម្មសេដ្ឋកិច្ច​របស់​អា​មេ​រិ​កមក​លើ​ប្រទេស​គុយ​បា ។ លោក​ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​គុយ​បា​ទាំង​នៅ​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ ។ ជាមួយ​គ្នា​នោះ​ដែរ លោក​ទូត​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​ដែល​បាន​គាំទ្រ​រដ្ឋាភិបាល និង​ប្រជាជន​គុយ​បា​នៅ​គ្រប់​កាលៈទេសៈ ។

លោក​ឯកអគ្គរដ្ឋទូត​គុយ​បា ចប់​អាណត្តិ​បាន​គូសបញ្ជាក់​ថា ជោគជ័យ​នៅ​ក្នុង​បេសកកម្ម​ការទូត​របស់​ឯកឧត្តម គឺ​មានការ​គាំទ្រ​ពី​ថ្នាក់ដឹកនាំ​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ​របស់​កម្ពុជា ដែល​នៅ​ក្នុង​នោះ​មាន​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ផង​ដែរ ។ ក្នុង​ជំនួប​នោះ​សម្តេច ហេង សំ​រិ​ន បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​អាណត្តិ​ការទូត​របស់​លោក​ដែល​បាន​រួមចំណែក​ដ៏​ធំធេង​ក្នុង​ការ​បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា​-​គុយ​បា ឲ្យ​កាន់តែ​រឹង​មាំ​រីក​ចម្រើន​ជា​បន្តបន្ទាប់ ។

សម្តេច​ប្រធានរដ្ឋសភា​បាន​លើក​ឡើង​ថា គុយ​បា​ជា​ប្រទេស​មួយ​នៅ​ក្នុង​ចំណោម​ប្រទេស​មិន​ច្រើន​ទេ លើ​ពិភពលោក​ដែល​ធ្លាប់​បាន​យកចិត្តទុកដាក់ និង​ជួយ​ឧបត្ថម្ភ​គាំទ្រ​កម្ពុជា ក្រោយ​ពី​បាន​រំដោះ​ពី​របប​ប្រល័យពូជសាសន៍ ប៉ុ​ល ពត កាលពី​ជាង​៤០​ឆ្នាំ​មុន​ហើយ​ក្នុង​ដំណាក់កាល​ជា​បន្តបន្ទាប់ គុយ​បា ក៏​បាន​បន្ត​រួមចំណែក​ដល់​កា​អភិវឌ្ឍន៍​នៅ​កម្ពុជា​រហូត​ដល់​បច្ចុប្បន្ន​ធ្វើ​អោយ​កម្ពុជា​ចាត់​ទុក​គុយ​បា​ជា​មិត្ត​ដ៏​ល្អ​នៅ​គ្រប់​កាលៈទេសៈ ។

លោក​ជួន ដឺ ជេ​ហ្សឹ​ស ហី​ដាល់​ហ្គូ​ហ្គា​តូ ប៉េ​រ៉េ​ស បាន​ស្នើ​សុំ​សម្តេច​ប្រធានរដ្ឋសភា​គាំទ្រ ដល់​បេសកកម្ម​ការទូត​របស់​ឯកអគ្គរដ្ឋទូត​គុយ​បា ប្រចាំ​នៅ​កម្ពុជា​ក្នុង​អាណត្តិ​ក្រោយ​ៗ​ទៀត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ