មេរៀន​សំខាន់​ៗ​ពី​លុយ​ដកស្រង់​ចេញពី​សៀវភៅ Rich Dad, Poor Dad


ប្រសិនបើ​អ្នក​ដើរ​សួរ​គេ​ពី​សៀវភៅ​ដែល​បង្រៀន​ពី​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ដែល​ល្អ​ជាងគេ ភាគរយ​ច្រើន​អ្នក​នឹង​ទទួល​បាន​ចម្លើយ​ថា Rich Dad, Poor Dad របស់​លោក​រ៉ូ​បឺត គី​យ៉ូ​សា​គី (Robert Kiyosaki) និង​អ្នកស្រី ស្សា​រ៉ុ​ន ឡេ​ដ​ឆឺ (Sharon Lechter) ។

សៀវភៅ​នេះ​ត្រូវ​បាន​លក់​អស់​ច្រើន​ជាង ៣២ លាន​ក្បាល​ទៅ​ទៀត និង​ត្រូវ​បាន​ប្រែ​ទៅ​ជា​ប្រមាណ​៤០ ភាសា​តាំងពី​ពេល​ត្រូវ​បាន​បោះពុម្ព​ដំបូង​ក្នុង​ឆ្នាំ ២០០២ មក ។ សង្ខេប​ឲ្យ​ខ្លី​មក សៀវភៅ​នេះ​និយាយ​ពី​ឪពុក​ទាំង​ពីរ​របស់​លោក រ៉ូ​បឺត ។ Rich Dad ឬ​ឪពុក​ដែល​មានទ្រព្យ​សម្បត្តិ​ជា​ឪពុក​បង្កើត​របស់​លោក ចំណែកឯ Poor Dad ឬ​ឪពុក​ក្រីក្រ ជា​ឪពុក​របស់​មិត្តភក្តិ​ជិត​ស្និ​ទ្ធិ​របស់​លោក​ដែល​មាន​អាជីវកម្ម​ជា​ច្រើន ហើយ​ឪពុក​ទាំង​ពីរ​មាន​ទស្សនៈ​យ៉ាង​ខុស​គ្នា​និង​ផ្តល់​ដំបូន្មាន​ផ្ទុយ​គ្នា​ពី​លុយ ។ ខាងក្រោម​នេះ​គឺជា​មេរៀន​មួយ​ចំនួន​ដែល​អ្នក​អាច​រៀន​បាន​ពី​សៀវភៅ​ខាងលើ ៖

១. អ្នកមាន​ទិញ​ទ្រព្យសកម្ម មិនមែន​យក​លុយ​ប្តូរ​បំណុល​ទេ​៖
ទ្រព្យសកម្ម​គឺជា​អ្វី​គ្រប់យ៉ាង​ដែល​ជួយ​រក​លុយ​ឲ្យ​អ្នក​វិញ​ដូច​ជា​ភាគហ៊ុន និង​អចលនទ្រព្យ​ជាដើម ។ បំណុល​ជា​អ្វី​ដែល​អ្នក​ត្រូវ​ប្តូរ​ដោយ​លុយ​ហើយ​តម្លៃ​របស់​វា​នឹង​ធ្លាក់​ចុះ​ដូច​ជា​រថយន្ត​ថ្លៃ​ៗ ឬ​ទូរទស្សន៍ ។ លោក រ៉ូ​បឺត បាន​បកស្រាយ​ថា អ្នកមាន​ទិញ​ទ្រព្យសកម្ម ឯ​អ្នកក្រ​មាន​តែ​ការ​ចាយវាយ​ទេ ចំណែកឯ​អ្នក​នៅ​ថ្នាក់​មធ្យម​វិញ​យក​លុយ​ប្តូរ​បំណុល​តែ​គិត​ថា​វា​ជា​ទ្រព្យសកម្ម ។

២. ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​អាច​រៀន​បាន​តាម​បទ​ពិសោធន៍​ប៉ុណ្ណោះ​៖
ឪពុក​ដែល​ក្រីក្រ​តែង​ប្រាប់​ថា ការ​ខិត​ខ​ឱ​រៀនសូត្រ និង​ទទួល​បាន​លទ្ធផល​ល្អជា​វិធី​តែ​មួយ​ដែល​អាច​ជួយ​ឲ្យ​កូន​ទទួល​បានការ​ងារ​នៅ​ក្រុមហ៊ុន​ធំ​ៗ​ទេ ។ ប៉ុន្តែ​ឪពុក​អ្នកមាន​និយាយ​ថា គោលដៅ​ដែល​សំខាន់​ជាងគេ​គឺ​ការ​សិក្សា​ពី​លុយ​ដើម្បី​អាច​ធ្វើ​ឲ្យ​លុយ​ធ្វើការ​ឲ្យ​អ្នក​វិញ ។ មាន​ន័យ​ថា​អ្នក​ត្រូវ​មាន​ជំនាញ​គណនេយ្យ ការ​វិនិយោគ ផ្នែក​ទីផ្សារ និង​ច្បាប់ ។

៣. តែង​គិត​ពី​ឱកាស​៖
ឪពុក​ដែល​ជា​អ្នកមាន​មិន​បង្រៀន​ឲ្យ​កូន​និយាយ​ថា «​ខ្ញុំ​គ្មាន​សមត្ថភាព​ទិញ​វា​» ទេ ។ ផ្ទុយ​មក​វិញ លោក​បង្រៀន​កូន​ឲ្យ​សួរ​ថា «​តើ​ខ្ញុំ​អាច​ទិញ​វា​បាន​ដោយ​វិធី​ណា0x017d7​» ព្រោះ​ប្រយោគ​ដំបូង​បិទ​ខួរក្បាល​មនុស្ស​មិន​ឲ្យ​ដំណើរការ ឬ​គិត​រក​ដំណោះស្រាយ ចំណែកឯ​ប្រយោគ​ទី​ពីរ​បើកឱកាស និង​ជំរុញ​ឲ្យ​កូន​មាន​ក្តី​សុបិន ៕ កែសម្រួលដោយ ៖សុឃាក់

Facebook Google Twitter Email

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ