ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត នាយក​រដ្ឋមន្ត្រី​​​​​ព្រម​ដើរ​ចេញ ក្រោយ​​ការ​បង្កើត​រដ្ឋា​ភិបាល​មិន​សម្រេច

4 ឆ្នាំ មុន

ប្រទេស​អ៊ី​ស្រា​អែ​ល ៖ នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល​លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ ទីបំផុត​កាលពី​ថ្ងៃ​ទី​២១​តុលា​បាន​សុខចិត្ត​ចាកចេញ ក្រោយ​ពី​ប៉ុនប៉ង​មិន​បាន​សម្រេច ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​មួយ ដែល​បែប​នេះ​បើកផ្លូវ​ឲ្យ​គូប្រជែង លោក​BENNY GANTZ ដែល​ត្រូវ​បញ្ចប់​ភាព​ទ័លច្រក​ខាង​នយោបាយ…

ប្រទេស​អ៊ី​ស្រា​អែ​ល ៖ នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល​លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ ទីបំផុត​កាលពី​ថ្ងៃ​ទី​២១​តុលា​បាន​សុខចិត្ត​ចាកចេញ ក្រោយ​ពី​ប៉ុនប៉ង​មិន​បាន​សម្រេច ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​មួយ ដែល​បែប​នេះ​បើកផ្លូវ​ឲ្យ​គូប្រជែង លោក​BENNY GANTZ ដែល​ត្រូវ​បញ្ចប់​ភាព​ទ័លច្រក​ខាង​នយោបាយ ចាប់តាំងពី​ជាង​៦​ខែ​មក​ហើយ​ក្នុង​ប្រទេស​។

នេះ​ជា​ការ​ប្រកាស​ព្រម​ចាក​ច​ញ​របស់​លោក​នេ​តាន់​យ៉ា​ហ៊ូ ក្រោយ​កាន់​អំណាច​ជាង​មួយ​ទស​វត្ស ហើយ​ប៉ុនប៉ង​រក្សា​អំណាច​ទោះបី​មាន​លទ្ធភាព​ដែល​លោក អាច​ទទួល​ការ​ចោទប្រកាន់​នា​ពេល​ខាង​មុខ​ពី​បទ​ពុក​រលួយ​ក្ដី​។

មេដឹកនាំ​ស្ដាំ​និយម​រូប​នោះ​អាច​ពុំ​មាន​បំណង​និយាយ​ពាក្យ​ចុង​ក្រោយ ខណៈ​បើ​តាម​ពួក​អ្នក​វិភាគ​ថា អតីត​ប្រមុខ​កងទ័ព​លោក​BENNY GANTZ​ក៏​អាច​ទទួល​បរាជ័យ​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​រួបរួម​មួយ​ដែរ​។

ក្នុង​ករណី​នោះ​ប្រធានាធិបតី​លោក​រី​វលី​ន អាច​ស្នើ​ដល់​ក្រុម​សភា​មាន​សំឡេង​ភាគច្រើន ឲ្យ​ជ្រើសតាំង​បេក្ខជន​មួយ​រូប ដើម្បី​ចៀសវាង​ដូច​លោក​តែង​និយាយ​ការ​បោះ​ឆ្នោត​ម្ដងទៀត ដែល​នឹង​ជា​លើក​ទី​៣​ចាប់តាំងពី​ខែមេសា​មក ប៉ុន្តែ​ការ​បន្ត​ភាព​ទ័លច្រក​ខាង​នយោបាយ​អាច​ចៀស​ពុំ​រួច​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ