ខេត្តបន្ទាយមានជ័យ ៖ អ្នកម៉ៅការសំណង់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោក សៅ ចាន់ធូ មានសំណាងត្រូវរង្វាន់ ៤០លានរៀលពីភេសជ្ជៈប៉ូវកម្លាំង វើក WURKZ កាលពីយប់ថ្ងៃទី១៥ ខែតុលានេះ ល្មមនឹងអាចធ្វើឲ្យលោកសម្រេចការសាងសង់លំនៅឋាន ដែលធ្វើអស់រយៈពេល ៥ឆ្នាំហើយ បានដោយជោគជ័យ ។
លោកបានរៀបរាប់ថា នៅម៉ោងប្រហែល ៨យប់ កូនរបស់លោកបានទិញ វើក WURKZ មក ៤កំប៉ុង ព្រោះគេទើបចេញពីធ្វើការហត់នឿយ ។ គ្រាន់តែគាស់កំប៉ុងទីមួយ ក៏ឃើញថាត្រូវរង្វាន់ ។
លោក ចាន់ធូ បានឱ្យដឹងបន្ថែមទៀតថា៖ «ខ្ញុំអរអើយអរ ព្រោះកំពុងតែខ្វះលុយធ្វើផ្ទះយូរឆ្នាំហើយ ។ ផ្ទះខ្ញុំគ្រាន់តែធ្វើអស់ ៥ឆ្នាំហើយ ។ ធ្វើបានម្តងបន្តិចៗ ចេះតែទ្រាំៗទៅ ធ្វើម៉េចអត់មានលុយធ្វើឱ្យហើយ ។ មានតែចំណេះធ្វើ តែអត់មានលុយក៏មិនដឹងធ្វើម៉េច ។
លនេះមានលុយគ្រប់ហើយ ។ ផ្ទះដែលខ្ញុំខំធ្វើដោយខ្លួនឯងនេះនឹងធ្វើរួចឆាប់ៗនេះហើយ ។ ខ្ញុំក៏នឹងទុកលុយខ្លះសល់ពីការត្រូវរង្វាន់នេះឱ្យកូនខ្ញុំ ដែលគេចង់បើកលក់ចាប់ហួយនៅផ្សារ ព្រោះស៊ីឈ្នួលគេយូរឆ្នាំហើយ វាគួរដល់ពេលយើងមានមុខរបរសមគួរខ្លួនឯងម្តង» ៕ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ