ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល ​៖​ កងកំលាំងប្រដាប់អាវុធ​ចាប់ពី​ស័ក្តិ​៣​ឡើង​ទៅ​ជាប់ពន្ធ

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖​ សម្តេច​តេ​ជោ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​បាន​អះអាង ថា​មន្ត្រី​កង​កំលាំងដែល​មាន​ស័ក្តិ​ចាប់ពី​៣​ឡើង​ទៅ​នឹង​ជាប់ពន្ធ ចំណែក​អ្នក​ដែល​មានស័ក្តិតូច​ជាង​នេះមិន​ជាប់ពន្ធ​នោះ​ទេ​ ។ ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​បញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​បៀ​ប្រាយ​នា​ព្រឹក​ថ្ងៃ​ទី​២២…

​រាជធានី​ភ្នំពេញ ​៖​ សម្តេច​តេ​ជោ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​បាន​អះអាង ថា​មន្ត្រី​កង​កំលាំងដែល​មាន​ស័ក្តិ​ចាប់ពី​៣​ឡើង​ទៅ​នឹង​ជាប់ពន្ធ ចំណែក​អ្នក​ដែល​មានស័ក្តិតូច​ជាង​នេះមិន​ជាប់ពន្ធ​នោះ​ទេ​ ។ ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​បញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​បៀ​ប្រាយ​នា​ព្រឹក​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៩ ​សម្តេចលើក​ឡើង​ថា ​ថវិការ​សម្រាប់​អភិវឌ្ឍន៍​គោលនយោបាយក៏​ត្រូវ​ផ្តល់​លើក​ការ​អភិវឌ្ឍ​ធនធានមនុស្ស ដែល​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៩ ខាង​មុខ​នេះគណៈរដ្ឋមន្ត្រី​នឹង​ឆ្លង​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ថវិការដែល​ក្នុង​នោះ​ចាប់បង្ខំ​ឲ្យ​រាជរដ្ឋាភិបាលធ្វើការ​កែតម្រូវ​ជា​បន្តបន្ទាប់  ព្រោះ​ខ្ញុំ​យក​គោល​ជំហរ​ដាច់ខាត​មួយលើ​ចំណុច​ពីរ ។

សម្តេច​បញ្ជាក់​ថា​៖«​នៅ​ពេល​ដែល​ខ្លួន​ខ្ញុំ​ឬ​គណបក្ស​ប្រជាជន​កម្ពុជា​កាន់​ចំណា​ច​ពន្ធ​មិន​ត្រូវ​បាន​ដាក់​ទេ ទី​១​ពន្ធ​លើ​ដី​ស្រែក​កសិករ​ ។ តាំងពី​ឆ្នាំ​១៩៧៩​មក ពោល​គឺ​តាំងពី​ដី​នៅ​រួមរហូត​ដល់​ចែក​ដី​ឲ្យ​ប្រជាពលរដ្ឋ គឺ​រដ្ឋាភិបាល​មិន​ដែល​យកពន្ធ​ពី​ប្រជាពលរដ្ឋ​ទេ អី​ញ្ចឹ​ងការបន្ត​មិន​យកពន្ធ​នោះ​ទេ ប្រសិនបើ​គណបក្ស​ប្រជាជន​នៅ​កាន់​អំណាច ​។ ចំពោះ​គណបក្សផ្សេងខ្ញុំ​មិន​ហ៊ាន​ធានា​ទេ  ប៉ុន្តែ​គណបក្ស​ប្រជាជន​បាន​ធ្វើ​ជាង​៤០​ឆ្នាំ​ហើយ ប៉ុន្តែ​ពន្ធ​លើកដី​ក្នុង​ក្រុងត្រូវ​យក​»​ ។

​សម្តេច​ក៏​បាន​លើក​ឡើង​ថា ​ពន្ធ​ទី​២​ដែល​មិន​ត្រូវ​បាន​យក​គឺ​ពន្ធ​លើ​បៀវត្សន៍​អប្បរ​មា​មិន​ត្រូវ​បាន​ជាប់​ទេ អី​ញ្ចឹ​ង​ទេ…បានជា​រៀង​រាល់​ឆ្នាំ​បាន​រំកិល​ឡើង​រហូត ដែល​កាលពីមុនដាក់​៥០ម៉ឺនជាប់ពន្ធ ៨០​ម៉ឺន​រឿង​ត្រូវ​ជាប់ពន្ធ​ទេ ដល់​ប្រាក់ខែ​ឡើង​ដល់​៨០​ម៉ឺន​យើង​ដាក់​ដល់​១​លានបានជាប់ពន្ធ ដល់​ឡើង​១​លាន យើង​ដាក់​ដល់​១​លាន​២​សែន បាន​ជាប់ពន្ធតែ​ឥ​លូវ​ឡើងដល់លើស​ពី​១​លាន​២​សែន​ទៀត ​។

សម្តេច​បញ្ជាក់​ថា​៖«​អី​ញ្ចឹ​ង​ទេ​យើង​ត្រូវ​បាន​កែ​រហូតក្នុង​ន័យ​នេះ​បាន​សេចក្តី​ថា​កុំ​ឲ្យអ្នកមាន​ប្រាក់ខែ​តិច​ជាងគេជាប់ពន្ធ​ទាំងអស់ ព្រោះ​ចំណុច​នេះ​ដើម្បី​សម្រួល​ដល់​អ្នកមានប្រាក់បៀវត្សន៍​តិច​កុំ​ឲ្យ​ជាប់ពន្ធ ។ អី​ញ្ចឹ​ង​ដូច​ជា​ពល​ទាហាន ពលទោ មិន​ត្រូវ​ជាប់ពន្ធ​ទាំងអស់ ។ តែ​អាច​ជាប់​អ្នកមាន​ស័ក្តិ​៣ ស័ក្តិ​៤ឡើង​ទៅ​នឹង​ជាប់ពន្ធ​ហើយ ។ បុគ្គលិក​រដ្ឋ ដូច​ជា​គ្រូបឋម ដែល​មាន​ប្រាក់ខែ​ទាប់​ជាងគេ ឬ​គ្រូពេទ្យមាន​ប្រាក់ខែ​ទាបមិន​ជាប់ពន្ធ​ទេ​»​។

ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​បាន​អះអាង​ថា ​គ្រូ​ដែល​ស្ថិត​ក្នុង​ក្រប​ខណ្ឌខ្ពស់ហើយ​មានប្រាក់ខែខ្ពស់​ជាង​គ្រូ​បឋមត្រូវ​ជាប់ពន្ធ ប៉ុន្តែ​គ្រួ​ដែល​មាន​ប្រាក់ខែ​១​លាន​៣០​ម៉ឺនមិន​ជាប់ពន្ធនោះ​ទេ​តែ​១​លាន៣៥​ម៉ឺន​ជាប់ពន្ធ ។

សម្តេច​គូសបញ្ជាក់​ថា​៖« អី​ញ្ចឹ​ង​ទេ គេ​មិន​យក​១​លាន៣០​ម៉ឺន​ជាប់ពន្ធ​ គឺ​គេ​យក​៥ម៉ឺន​ទៅ​គិត​ពន្ធ​។ អី​ញ្ចឹ​ង​រឿង​នេះនឹង​កើត​ចេញពី​ប្រជុំ​គណៈរដ្ឋមន្ត្រី ប៉ុន្តែ​ខ្ញុំ​គ្រាន់តែ​ជម្រាបជូន​ជា​ព័ត៌មាន​ថា នៅ​ប្រាក់ខែ​នៅ​ក្នុង​វិស័យ​អប់រំ និងសុខាភិបាល នៅ​តែ​បន្តកើតឡើងដើម្បីផ្តល់​លទ្ធភាព​ឲ្យ​កាន់តែ​ប្រសើរ​សម្រាប់​គ្រូបង្រៀន គ្រូពេទ្យ និង​កងកំលាំង​ប្រដាប់អាវុធ ​។ យើង​ធ្វើ​មិន​ដូច​គេ​ទេគេ​ថា​ឡើង​យ៉ាងនេះ​យ៉ាងនោះ​»​ ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ