ព្រះមហាក្សត្រថៃដកហូតតំណែងអ្នកម្នាង សៃនីណាត វង្សវិជ្ជរ៉ាផេកឌី ដ៏ស្រស់សោភាដោយសារតែ…
អ្នកម្នាង សៃនីណាត វង្សវិជ្ជរ៉ាផេកឌី (Sineenat Wongvajirapakdi) ដ៏ស្រស់សោភារបស់ព្រះមហាក្សត្រថៃព្រះបាទ មហា វិជ្ជរ៉ាឡុងកន (Maha Vajiralongkorn)…
អ្នកម្នាង សៃនីណាត វង្សវិជ្ជរ៉ាផេកឌី (Sineenat Wongvajirapakdi) ដ៏ស្រស់សោភារបស់ព្រះមហាក្សត្រថៃព្រះបាទ មហា វិជ្ជរ៉ាឡុងកន (Maha Vajiralongkorn)…
អ្នកម្នាង សៃនីណាត វង្សវិជ្ជរ៉ាផេកឌី (Sineenat Wongvajirapakdi) ដ៏ស្រស់សោភារបស់ព្រះមហាក្សត្រថៃព្រះបាទ មហា វិជ្ជរ៉ាឡុងកន (Maha Vajiralongkorn) ដែលធ្លាប់ធ្វើឱ្យរាស្ត្រទាំងពួងមានការភ្ញាក់ផ្អើលកន្លងមកតាមរយៈភាពអស្ចារ្យនៃការ លោតឆត្រយោង បាញ់កាំភ្លើង និងបើកយន្តហោះ ពេលនេះបានជួបនូវរឿងនឹកស្មានមិនដល់ដោយសារតែតំណែងជាអ្នកម្នាងរបស់ខ្លួនត្រូវបានដកហូត ។

ព្រះមហាក្សត្រថៃព្រះបាទ Maha Vajiralongkorn បានដកហូតតំណែង និងតួនាទី ទាំងអស់ក្នុងនោះរួមមានទាំងគោរមងារ ចៅ ឃុន ហ្វ្រា (Chao Khun Phra) របស់អ្នកម្នាងរូបនេះចេញដោយសារតែ ឥរិយាបថមិនល្អ និងភាពមិនស្មោះត្រង់នឹងព្រះមហាក្សត្រ ។
យោងតាមការចុះផ្សាយរបស់ BBC បានឲ្យដឹងថា សេចក្តីប្រកាសជាផ្លូវការមួយរបស់រាជវាំងថៃ បាននិយាយថាអ្នកម្នាង Sineenat Wongvajirapakdi មាន «មហិច្ឆតា» ហើយបានព្យាយាម «លើកខ្លួនឯងឲ្យដូចគ្នានឹងឋានៈរបស់ម្ចាស់ក្សត្រី សុធីតា (Suthida)» ។

សេចក្តីថ្លែងការណ៍នោះបាននិយាយថា «អាកប្បកិរិយារបស់អ្នកម្នាងរូបនេះត្រូវបានគេចាត់ទុកថាមិនបានគោរពដល់រាជវង្ស» ។ អ្នកម្នាង Sineenat Wongvajirapakdi ត្រូវបានតែងតាំង និងត្រូវបានផ្ដល់គោរមងារ ចៅ ឃុន ហ្វ្រា (Chao Khun Phra) នៅខែកក្កដា គឺត្រឹមតែពីរខែប៉ុណ្ណោះបន្ទាប់ពីព្រះរាជាបានអភិសេកជាមួយម្ចាស់ក្សត្រី Suthida ដែលជាមហេសីទីបួនរបស់ព្រះអង្គ ៕
ប្រភព ៖ BBC , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ