ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លោចចិត្ត​! ២​នាក់​បងប្អូន​ដើរ​រើស​ខ្យង​នៅ​មាត់​ស្រះ​បែរជា​ជួប​គ្រោះ​អកុសល

4 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ពីរ​នាក់​បងប្អូន​ដើរ​រើស​ខ្យង​នៅ​មាត់​ស្រះ​ទឹក​ក៏​រអិល​ជើង​ដោយ​ខ្លួនឯង ធ្លាក់​ចូល​លង់​ស្លាប់ យ៉ាង​អាណោចអាធ័ម​បំផុត ។ ហេតុការណ៍​ក្មេង​ពីរ​នាក់​លង់ទឹក​ស្លាប់​នោះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រហែល​០០​និង​៤២​នាទី​ថ្ងៃ​ទី​១៩ ខែតុលា​នេះ…

ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ពីរ​នាក់​បងប្អូន​ដើរ​រើស​ខ្យង​នៅ​មាត់​ស្រះ​ទឹក​ក៏​រអិល​ជើង​ដោយ​ខ្លួនឯង ធ្លាក់​ចូល​លង់​ស្លាប់ យ៉ាង​អាណោចអាធ័ម​បំផុត ។ ហេតុការណ៍​ក្មេង​ពីរ​នាក់​លង់ទឹក​ស្លាប់​នោះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រហែល​០០​និង​៤២​នាទី​ថ្ងៃ​ទី​១៩ ខែតុលា​នេះ ថ្ងៃត្រង់ នៅ​ចំណុច​ទឹកស្រះ ខាងត្បូង​សាលាឃុំ​ឯកភាព ចម្ងាយ​ប្រហែល​៣០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ប៉ា​អរ ឃុំ​ឯក​ភា ស្រុក​អូរ​ជុំ ខេត្តរតនគិរី ។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ក្មេង​រង​គ្រោះ​ទី​១ -​ឈ្មោះ ផេ​ត ចិត្ត ភេទ​ប្រុស អាយុ​១២​ឆ្នាំ ជនជាតិ​ខ្មែរ ។ ទី​២- ឈ្មោះ ផេ​ត យុ​ត ភេទ​ប្រុស អាយុ​៧​ឆ្នាំ ជនជាតិ​ខ្មែរ ទាំង​ពីរ​នាក់​ជា​សិស្ស មាន​ទីលំនៅ​ភូមិ ប៉ា​អរ ឃុំ​ឯកភាព ស្រុក​អូរ​ជុំ ខេត្តរតនគិរី ។

ប្រភព​បន្ត​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ថា ក្មេង​ៗ​ទាំង​ពីរ​នាក់​បងប្អូន​បាន​នាំ​គ្នា​ដើរ​រើស​ខ្យង​តាម​មាត់​ស្រះ ក្នុង​ខណៈនោះ​ក្មេង​តូច​ជា​ប្អូន​បាន​រអិល​ជើង​ធ្លាក់​ចូល​ក្នុង​ទឹកស្រះ​នោះ​មុន ហើយ​ក្មេង​រង​គ្រោះជា​បង​ឃើញ​ដូច​នោះ​ក៏​ហក់លោត​ទៅ​ជួយ រួច​ក៏​លង់ទឹក​ស្លាប់​ទាំង​២​នាក់​តែ​ម្តង​ទៅ ។
ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ឯកភាព​ក៏​បាន​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ រួច​បាន​ចុះ​ជួយ​រាវរក​ឃើញ​ថា ក្មេង​ៗ​ពិតជា​បាន​លង់ទឹក​ស្លាប់​យ៉ាង​ពិតប្រាកដ​មែន ។ ហើយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ក៏​បាន​ធ្វើ​លិខិត​ប្រគល់​សព​ឱ្យ​ក្រុម​គ្រួសារ​អាណាព្យាបាល​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ