រាជធានីភ្នំពេញ ៖ កម្មករសំណង់ម្នាក់ស្លាប់ដោយសារជំងឺគាំងបេះដូង ខណៈកំពុងដេកជាមួយមិត្តភក្តិនៅលើគ្រែ បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ មេសា ២០១៤ ស្ថិតចំណុចការដ្ឋានសំណង់មួយកន្លែងក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះប៉េង សុខជា អាយុ៣៥ឆ្នាំ ជាកម្មករសំណង់ មានស្រុកកំណើតនៅភូមិក្រាំងចោទ ឃុំអូរស្រុកភ្នំ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ប្រភពបានបន្តថា នៅវេលាថ្ងៃកើតហេតុ ក្រោយពេលឈប់ពីការងារ បុរសរងគ្រោះបានឡើងទៅដេកលើគ្រែជាមួយមិត្តភក្តិរួមការងារមួយចំនួន ហើយរហូតដល់វេលាម៉ោង២យប់នោះ គេបានប្រកាច់ត្រដខ្យល់ បង្កឱ្យមិត្តភក្តិដែលដេកនៅក្បែរនោះភ្ញាក់គ្រប់ៗគ្នា ។ ភ្លាមៗនោះបាននាំគ្នាសង្គ្រោះដោយបានធ្វើចលនាបេះដូងឱ្យដែរ ប៉ុន្តែមិនអាចទៅរួចឡើយ ព្រោះជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ