ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែក​ធ្លាយ​​រឿង​​ធ្វើ​​ប្លង់​​ដី​​យក​លុយ​​នៅ​ស្រុក​កណ្តាល​​ស្ទឹង​​​

11 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ ​​ប្រជា​ព​​ល​រដ្ឋដែ​ល​​ត្រូវ​​ធ្វើ​ប្លង់​​ដី​ទូ​ទាំ​​ងស្រុ​ក​កណ្តា​​លស្ទឹ​ង​បាននិ​យា​យ​ត្អូញ​​ត្អែរឲ្យ​ដឹ​ងថា​ ពួក​គាត់​ទៅ​ធ្វើ​ប័​ណ្ណក​ម្មសិទ្ធិដី​ធ្លី (​ប្លង់​ដី) ​​​​នៅ​ការិ​យា​​ល័យ​​រៀប​​​​​​​ចំ​ដែន​ដី​នគរូបនី​យ​​​កម្ម ​​សំ​ណង់​ និង​សុរិ​យោ​ដី​ ស្រុក​កណ្តា​លស្ទឹ​ងដែល​មាន​លោក​ នៅ ​សាត ​ជាប្រធា​នកា​រិយាល័​យ​នោះ​​​ មាន​ការពិ​បាក​ខ្លាំង​ណាស់« ​​​​​ដូច​ទៅ​សុំ​ភ្លើង​យក្ស​អញ្ចឹង​​ដែរ​​ »​​ ព្រោះ​ថា​ លោ​ក​នៅ​ សាត​ ​មិនដែ​លឃើ​​ញមុខ​នៅ​​ក្នុង​​​​​ប​ន្ទប់ធ្វើការ​របស់លោ​កទេ ​ការិយា​​ល័យ​សុរិ​យោដីស្រុ​កកណ្តាល​ស្ទឹង ​បិតទ្វារ​ជិត​រហូត

ខេត្ត​កណ្តាល​ ៖ ​​ប្រជា​ព​​ល​រដ្ឋដែ​ល​​ត្រូវ​​ធ្វើ​ប្លង់​​ដី​ទូ​ទាំ​​ងស្រុ​ក​កណ្តា​​លស្ទឹ​ង​បាននិ​យា​យ​ត្អូញ​​ត្អែរឲ្យ​ដឹ​ងថា​ ពួក​គាត់​ទៅ​ធ្វើ​ប័​ណ្ណក​ម្មសិទ្ធិដី​ធ្លី (​ប្លង់​ដី) ​​​​នៅ​ការិ​យា​​ល័យ​​រៀប​​​​​​​ចំ​ដែន​ដី​នគរូបនី​យ​​​កម្ម ​​សំ​ណង់​ និង​សុរិ​យោ​ដី​ ស្រុក​កណ្តា​លស្ទឹ​ងដែល​មាន​លោក​ នៅ ​សាត ​ជាប្រធា​នកា​រិយាល័​យ​នោះ​​​ មាន​ការពិ​បាក​ខ្លាំង​ណាស់« ​​​​​ដូច​ទៅ​សុំ​ភ្លើង​យក្ស​អញ្ចឹង​​ដែរ​​ »​​ ព្រោះ​ថា​ លោ​ក​នៅ​ សាត​ ​មិនដែ​លឃើ​​ញមុខ​នៅ​​ក្នុង​​​​​ប​ន្ទប់ធ្វើការ​របស់លោ​កទេ ​ការិយា​​ល័យ​សុរិ​យោដីស្រុ​កកណ្តាល​ស្ទឹង ​បិតទ្វារ​ជិត​រហូត ​​ហើយ​បើ​ចង់​ជួប​លោក​​​នៅ សាត ដើម្បី​ចុះហត្ថ​លេខាលើ​ឯកសា​រធ្វើប្លង់ដី​ ​​​​ទាល់​តែទូ​រស័ព្ទ ​​​បើមិ​នដូច្នោះ​ទេ​ មិន​ងាយ​បានជួប​ឡើយ ​​ហើយ​លោក​​​​​​​និយាយ​ប្រា​ប់ប្រជា​ពល​រដ្ឋ ​​​និង​មន្រ្តី​ថ្នាក់​ក្រោម​ថា​ លោ​កជាប់​រវល់​ខ្លាំង​ណាស់​ក្នុង​មួយ​ថ្ងៃៗ ​។​

​​​ប្រភព​​​លើ​ក​ឡើង​ប​ន្តថា​ ​​​​រាល់​ឯក​សារ​​​​ធ្វើប្លង់ដី​របស់​ពួកគា​ត់​​​ដែល​មានជំ​នាញចុះ​​ត្រួតពិនិត្យត្រឹម​ត្រូវហើ​យនោះ​​ ក៏​លំបាក​​​​ក្នុងកា​រធ្វើ​ប័ណ្ណកម្ម​សិទ្ធិ ហើ​យគេ​យកឯក​សារកា​ក់ទុក​ជាច្រើ​នខែ ​ដោយសា​រលោ​ក នៅ​ សាត មិន​ព្រម​ចុះ​ហត្ថ​លេខាបំ​ពេញ​បែប​បទ​តាម​លក្ខណៈ​បច្ចេក​ទេស​​ដោយ​​​​លើក​ហេតុផ​លថា​ ខុសនេះ​ ខុ​សនោះ​រហូត ​ទុកឲ្យ​ឯក​សារ​ធ្វើប្លង់​ដីរប​ស់ប្រជា​ពលរដ្ឋកក​ស្ទះជា​បន្តប​ន្ទាប់ ​​ប៉ុន្តែ​បើ​ម្ចាស់​ប្លង់​ដីមួយ​ណា​មាន​ស្រោម​សំបុត្រ​ជូន​លោក​នៅ ​សាត​ នោះ​លោ​កនឹង​ចុះ​ហត្ថលេ​ខាភ្លាម​​ បើគ្មាន​ស្រោ​មសំបុត្រ​ទេ កុំស​​​ង្ឃឺមបា​នប្លង់កម្មសិទ្ធិម​កកាន់កាប់​ឲ្យសោះ​ ។

ព័ត៌មាន​លម្អិតនឹងមាន​ផ្សា​យជូន​នៅលើ​ទំព័រ​កាសែត​​កោះសន្តិភាព