ហាង BLACK CANYON នៅ​កម្ពុជា ទទួល​​បាន​វិញ្ញាបនបត្រ «Thai SELECT»


ហាង ប្លេ​ក ខេន​យ៉ុ​ន (BLACK CANYON) គ្រប់​សាខា​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ថ្មី​ៗ​មកនេះ​ទទួល​បាន​វិញ្ញាបនបត្រ​ពី “Thai SELECT” ដែល​ត្រូវ​បាន​ប្រគល់​ជូន​ដោយ​លោក Panyaruk Poolthup ឯកអគ្គរាជទូត​ថៃ ប្រចាំ​កម្ពុជា និង​មានការ​ចូលរួម​ពី​លោក Jirawuth Suwanna –arj ដែល​ជា​ប្រឹក្សា​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ថៃ​ផង​ដែរ ។

ពិធី​នេះ ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៩ នៅ​ហាង BLACK CANYON ក្នុង​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល ១ ជាន់​ទី ២ ដោយ​លោក​ឯកអគ្គរាជទូត​ថៃ ប្រចាំ​កម្ពុជា Panyaruk Poolthup ប្រគល់​ជូន​លោក Pravit Chitnarapong ជា​ប្រធាន​ក្រុមហ៊ុន ប្លេ​ក ខេន​យ៉ុ​ន ថៃ​ចំកាត់ (BLACK CANYON Co.,LTD.) ជាមួយ​អ្នកស្រី Withara Chitnarapong ប្រធាន​ផ្នែក​អភិវឌ្ឍន៍​អាជីវកម្ម​អន្តរជាតិ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ការ​ដែល ប្លេ​ក ខេន​យ៉ុ​ន ទទួល​បាន​វិញ្ញាបនបត្រ​ពី “Thai SELECT” (Certificate Thai SELECT) លើក​នេះ​នឹង​ជួយ​ជំរុញ​ឱ្យ​មានការ​ពេញ​និយម ប្លេ​ក ខេន​យ៉ុ​ន ថៃ​ប្រេ​ន ពី​ប្រជាជន​កម្ពុជា​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត ដោយ ប្លេ​ក ខេន​យ៉ុ​ន នឹង​ខិតខំ​ថែរក្សា​ស្តង់ដា និង​គុណភាព រសជាតិ​របស់​ម្ហូប​ថៃ ព្រមទាំង​បម្រើ​អតិថិជន​ដោយ​យកចិត្តទុកដាក់ ដើម្បី​ប​ង្តើ​ត​សេចក្តី​ទុកចិត្ត​ទៅ​ដល់​អតិថិជន ។

“Thai SELECT” គឺជា​ការ​ទទួលស្គាល់ និង​ជា​និមិត្តសញ្ញា​ដែល​ធានា​នូវ​គុណភាព​ម្ហូប​ថៃ និង​លើកកម្ពស់​ដល់​អ្នក​ប្រកប​អាជីវកម្ម​ភោជនីយដ្ឋាន​ថៃ យកចិត្តទុកដាក់​លើ​សេវាកម្ម រសជាតិ និង​គុណភាព ។

សូម​រំឭក​ផង​ដែរ​ថា ក្រុមហ៊ុន BLACK CANYON (Thailand) Company Co.,LTD. បាន​ធ្វើ​អាជីវកម្ម​អស់​រយៈពេល ២៦​ឆ្នាំ​មក​ហើយ គឺ​ចាប់តាំងពី​ឆ្នាំ ១៩៩៣​មក​ម្ល៉េះ ដោយ​មាន​ហាង BLACK CANYON ចំនួន ៣៦៦ និង​មាន ៣២០ សាខា​ក្នុង​ប្រទេស​ថៃ ព្រមទាំង​មាន ៤៦ សាខា​នៅ​ក្រៅ​ប្រ​ទស ។

ដោយឡែក​សម្រាប់​ប្រទេស​កម្ពុជា​វិញ BLACK CANYON បាន​បើក​ដំណើរការ​នៅ​ឆ្នាំ ២០១៣ ដែល​បច្ចុប្បន្ន​មាន​សាខា​ចំនួន ៩ ដោយ​ក្នុង​នោះ​មាន​ដូច​ជា ៖ ក្នុង​រាជធានី​ភ្នំពេញ​មាននៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល ១, អ៊ី​អន ២ សែន​សុខ​, នៅ​ច្បារ​អំពៅ និង​ស្ទឹង​មាន​ជ័យ ។ ដោយឡែក​នៅ​តាម​ខេត្ត មាននៅ​ស្ថានីយប្រេងឥន្ធនៈ PTT ខេត្តសៀមរាប​, PTT ស្គន់ ខេត្តកំពង់ចាម នៅ​ផ្លូវជាតិ​លេខ ៣ មាននៅ PTT ព្រៃ​កី និង PTT ត្រាំខ្នា ខេត្តតាកែវ ហើយ​ចុង​ក្រោយ​មាននៅ PTT យាយ​ម៉ៅ​ពេជ្រនិល ។

កញ្ញា ភី សុភា​រ៉ា ដែល​ជានា​យក​ប្រតិបត្តិ​អភិវឌ្ឍន៍​អាជីវកម្ម បានឱ្យ​ដឹង​ថា ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ នឹង​មាន​បើក​បន្ថែម​ទៀត​នៅ​ខេត្តកំពង់ឆ្នាំង ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន ។ ហាង BLACK CANYON ទាំងអស់​នៅ​កម្ពុជា បាន​នាំ​ចូល​ផលិតផល​ទាំង​អស់ពី​ប្រទេស​ថៃ ដែល​មានគុណ​ភាពល្អ និង​ដោយ​បានការ​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​យ៉ាង​ត្រឹមត្រូវ ។

កញ្ញា​បញ្ជាក់​ទៀត​ថា ប្លេ​ក ខេន​យ៉ុ​ន មិនមែន​គ្រាន់តែ​ជា​ហាង​កាហ្វេ​ប៉ុណ្ណោះ​ទេ គឺ​មាន​ភេសជ្ជៈ និង​ម្ហូប​ជា​ច្រើន​មុខ​លើស​ពី​កាហ្វេ​ទៅ​ទៀត ដែល​តម្រូវ​ទៅ​តាម​អិ​តិ​ថិ​ជន​គ្រប់​វ័យ​ទាំងអស់ ជា​ពិសេស​ជា​គ្រួសារ​តែ​ម្តង ព្រមទាំង​មាន​បម្រើ​គ្រប់ពេល​ថែម​ទៀត​ផង ។ លើស​ពី​នេះ​ទៅ​ទៀត សម្រាប់​ប្រទេស​កម្ពុជា ម្ហូបអាហារ​នៅ ប្លេ​ក ខេន​យ៉ុ​ន គឺ​សុទ្ធតែ​ធ្លាប់​ទទួល​បាន​ពាន​ជា​ច្រើន​ពី​ប្រទេស​ថៃ ហើយ​ភាគច្រើន​ជា​ម្ហូប​បែប​ថៃ​ដែល​អតិថិជន​កម្ពុជា​ចូល​ចិត្ត ។

ម៉ឺ​នុយ​របស់ ប្លេ​ក ខេន​យ៉ុ​ន ដែល​បាន​បម្រើ និង​ត្រូវចិត្ត​អតិថិជន​កម្ពុជា​មាន​ដូច​ជា ៖ ប្លេ​ក​ខេន​យ៉ុ​ន កាហ្វេ​, កាហ្វេ​ឡា​តេ និង​កាហ្វេ​កា​ពូ​ស៊ី​ណូ ។​ល​។ ប្លេ​ក ខេន​យ៉ុ​ន មាន​គ្រាប់​កាហ្វេ​ដែល​មាន គុណ​ភាព​ខ្ពស់​ត្រូវ​បាន​ជ្រើសរើស​ពី​គម្រោង​រ៉ូ​យ៉ា​ល់ និង​នាំ​ចូល​ពី​កន្លែង​ផលិតកម្ម​ល្បី​ៗ​លើ​ពិភពលោក តាម​រយៈ​ដំណើរការ​នៃ​ការ​កម្លោច​កាហ្វេ ការ​គ្រប់គ្រង​គុណភាព​តឹង​រឹង និង​ប្រើ​ម៉ាស៊ីន​ឆុង​កាហ្វេ​អេស​ស្ត្រូ​ស​សូ គុណភាព​ខ្ពស់​មក​ពី​ប្រទេស​អ៊ី​តា​លី ។

ម៉ឺ​នុយ​ភេសជ្ជៈ​មាន​ច្រើន​ប្រភេទ​ដូច​ជា សូកូឡា​នាំ​ចូល​ពី​អឺរ៉ុប តែ​បៃតង Matcha មានគុណ​ភាព​ខ្ពស់ នាំ​ចូល​ពី​ប្រទេស​ជប៉ុន តែ​ថៃ និង​តែ​ក្រូចឆ្មា ហើយ​ក៏​មានមុខ​ម្ហូប​ថៃ​ដែល​ពេញ​និយម​ផង​ដែរ​ដូច​ជា ផាត់​ថៃ​, បាយ​ឆា​បង្គា​, បាយ​ឆា​កាពិ​, បាយ​ឆា​អា​មេ​រិ​ក​កាំ​ង​, បាយ​ឆា​ក្រាក់​ផៅ ហើយនឹង​តុំ​យ៉ាំ​បង្គា​ជាដើម ។ ម៉ឺ​នុយ​ទាំងនេះ ត្រូវ​បាន​រៀបចំ​យ៉ាង​ស្រស់​ៗ​រាល់ពេល​បម្រើ​ជូន​អតិថិជន រក្សា​រសជាតិ​ឆ្ងាញ់​នៃ​ស្តង់ដា​ម្ហូប​ថៃ ដើម្បី​ទាក់ទាញ​ចិត្ត​អតិថិជន​ទាំងអស់ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ