ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាត់​បន្ថយ​ហានិភ័យ​​​​​ក្រួស​​​​ក្នុង​តម្រង​នោម​ដោយ​ការ​ទទួល​ទាន​ទឹក​3លីត្រក្នុង​1ថ្ងៃ​

11 ឆ្នាំ មុន

យោង​​តាម​វេជ្ជ​បណ្ឌិត​ជំនាញ​បាន​ឱ្យដឹងថា​ ករណី​ថ្មី​ៗ​នៃជំងឺ​​ក្រួស​​​ក្នុង​តម្រង​នោម​ដែល​កើត​មាន​​ទៅ​លើ​មនុស្ស​​រាប់​​ពាន់​ម៉ឺន​នាក់​ក្នុង​១​ឆ្នាំ​ៗ​គឺ​បង្ក​ឡើង​​ដោយ​ភាព​​ព្រងើយ​​កន្តើយ​​ក្នុងការ​ទទួល​​ទាន​​ទឹក​ ​។

យោង​​តាម​វេជ្ជ​បណ្ឌិត​ជំនាញ​បាន​ឱ្យដឹងថា​ ករណី​ថ្មី​ៗ​នៃជំងឺ​​ក្រួស​​​ក្នុង​តម្រង​នោម​ដែល​កើត​មាន​​ទៅ​លើ​មនុស្ស​​រាប់​​ពាន់​ម៉ឺន​នាក់​ក្នុង​១​ឆ្នាំ​ៗ​គឺ​បង្ក​ឡើង​​ដោយ​ភាព​​ព្រងើយ​​កន្តើយ​​ក្នុងការ​ទទួល​​ទាន​​ទឹក​ ​។

Bhaskar Somani វេជ្ជ​បណ្ឌិត​ឯក​ទេស​ខាង​វះ​កាត់​នៅ​មន្ទីរ​​ពេទ្យ Southampton General Hospital ​បាន​ថ្លែង​ថា ​កង្វះ​ខាត​ការ​យល់​ដឹង​អំពី​គ្រោះ​ថ្នាក់​ទាំងឡាយ​ដែល​បណ្តាល​មក​ពី​ការ​ខ្វះ​ជាតិ​ទឹក​ គឺ​ជ​ាផ្នែក​មួយ​យ៉ាង​សំខាន់​ដែល​ទទួល​ខុសត្រូវ​លើ​កំណើន​អ្នក​កើត​ជំងឺ​​​ក្រួស​​​​ក្នុង​តម្រង​នោម​ប្រចាំឆ្នាំ ​ដោយ​ក្នុង​នោះ​រាប់​ទាំង​​មនុស្ស​វ័យ​ក្មេង​ផង​ដែរ ។ ​លោក​បន្ត​ថា ​៖« ចំនួន​អ្នក​ទៅ​កាន់​មន្ទីរ​ពេទ្យ​ ដោយ​សារ​ក្រួស​​​ក្នុង​តម្រង​នោម​បាន​កើន​ឡើង​ជារៀង​រាល់​ឆ្នាំ​រវាង​ពី​៥%​​​ទៅ​១០% ។ ​មធ្យោ​បាយ​​ល្អ​បំផុត​​ដើម្បី​ទប់​ស្កាត់​​បញ្ហា​​ក្រួស​​​ក្នុង​តម្រង​នោម​គឺ​​ផ្លាស់​ប្តូរ​បែប​បទ​រស់​នៅ​ របប​អាហារ ​និ​ង​បន្ថែម​ការ​ទទួល​ទាន​វត្ថុ​រាវ ​» ។

ក្រួស​​​ក្នុង​តម្រង​នោម​កើត​មាន​នៅ​ពេល​គ្រី​ស្តាល់​របស់​អំបិល​ប្រមូល​ផ្តុំ​គ្នា​​បាន​ទៅ​​ជា​ដុំ​ហើយ​​មិន​អាច​បញ្ចេញ​មក​ក្រៅ​បាន​ដោយ​​ការ​ខ្វះ​​ជាតិ​ទឹក​​ ហើយ​ជារឿយៗ​ដុំ​ទាំង​នេះ​ស្ថិត​នៅ​ក្នុង​​បំពង់​​ប្រព័ន្ធ​ទឹក​នោម ​។ ​​វា​អាច​បណ្តាល​ឱ្យ​ឈឺ​ចាប់​​ក្រលៀន​ និង​ក្នុង​ពោះ​យ៉ាង​ខ្លាំង ​។ ស្ទើរ​គ្រប់​ករណី​បញ្ហា​នេះ​អាច​ដោះ​ស្រាយ​បាន​តាម​រយៈ​​តែការ​វះ​កាត់​តែ​មួយ​មុខ​ប៉ុណ្ណោះ ។ ​ក្រួស​​​​ក្នុង​តម្រង​នោម​ភាគច្រើន​កើតលើ​មនុស្ស​វ័យ​៣០​ទៅ​៦០​ឆ្នាំ ​។ បុរស​​មាន​អត្រា​​កើត​ពី​១០​ទៅ
​២០​% ខណៈស្ត្រី​អត្រា​កើតមាន​ពី​៣%ទៅ​៥%​ប៉ុណ្ណោះ ​។ ដូច្នេះ​ ដើម្បី​កាត់​បន្ថយ​ហា​និភ័យ​នេះ​ វេជ្ជ​បណ្ឌិត Bhaskar Somani បាន​ផ្តល់​ជា​ដំ​បូន្មាន​ឱ្យ​មនុស្សចាស់​ក្មេង​បង្កើន​ការ​ទទួល​ទាន​ទឹក​ប្រ​ចាំ​ថ្ងៃ ជា​ពិ​សេស​មនុស្ស​ពេញ​វ័យ​ គួរ​ផឹក​ឱ្យ​បាន​៣​លីត្រ​ក្នុង​មួយ​ថ្ងៃ ៕