ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គុយ​ច្រើន​ផ្តល់​ផ​ល​អា​ក្រក់​ដល់​សុខ​ភាព​សម្រាប់មនុស្ស​​វ័យ​ចំ​ណាស់​

11 ឆ្នាំ មុន

ការ​សិក្សា​​ថ្មី​មួយ​​របស់​ស​ហ​រដ្ឋ​អា​​មេរិក​​ទៅ​លើ​មនុស្ស​វ័យ​ពី​៦០​ឆ្នាំ​ឡើង​ទៅ​ចំ​នួន​២២៨៦​នាក់​បានរក​ឃើញ​​ថា ការ​ចំណាយ​ពេល​អង្គុយ​ច្រើន​ពេកគឺ​អាចផ្តល់​ផល​គ្រោះ​ថ្នាក់​ចំពោះ​សុខ​ភាព​ ជា​ពិសេ​ស​ស​ម្រា​ប់​ម​នុ​ស្ស​ដែល​មាន​អា​យុ​​​ពី​៦០​​ឆ្នាំឡើង​ទៅ​ ។ មួយ​វិញ​ទៀត​ អត្រា​គ្រោះ​ថ្នាក់​នេះ​នឹង​មិន​ថម​ថយ​ចុះ​ជា​ដាច់​ខាត​ បើ​ទោះ​ណា​​បុគ្គល​វ័យ​ចំ​ណាស់​ទាំង​នោះ​បាន​ព្យា​យាម​ហាត់​​​ប្រាណ​ច្រើន​យ៉ាង​

ការ​សិក្សា​​ថ្មី​មួយ​​របស់​ស​ហ​រដ្ឋ​អា​​មេរិក​​ទៅ​លើ​មនុស្ស​វ័យ​ពី​៦០​ឆ្នាំ​ឡើង​ទៅ​ចំ​នួន​២២៨៦​នាក់​បានរក​ឃើញ​​ថា ការ​ចំណាយ​ពេល​អង្គុយ​ច្រើន​ពេកគឺ​អាចផ្តល់​ផល​គ្រោះ​ថ្នាក់​ចំពោះ​សុខ​ភាព​ ជា​ពិសេ​ស​ស​ម្រា​ប់​ម​នុ​ស្ស​ដែល​មាន​អា​យុ​​​ពី​៦០​​ឆ្នាំឡើង​ទៅ​ ។ មួយ​វិញ​ទៀត​ អត្រា​គ្រោះ​ថ្នាក់​នេះ​នឹង​មិន​ថម​ថយ​ចុះ​ជា​ដាច់​ខាត​ បើ​ទោះ​ណា​​បុគ្គល​វ័យ​ចំ​ណាស់​ទាំង​នោះ​បាន​ព្យា​យាម​ហាត់​​​ប្រាណ​ច្រើន​យ៉ាង​ណា​ក្តី ។

​ការ​សិក្សា​បាន​អះ​អាង​ទៀត​ថា រៀង​រាល់​ការ​នៅទំ​នេរ​៤​ម៉ោង​បន្ថែម​គឺ​នាំ​ឱ្យ​មនុស្ស​វ័យ​ចំ​ណាស់​ប្រ​ឈម​នឹង​ពិ​ការ​ភាព​ទ្វេ​ដង ។

​តាម​រយៈ​ព្រឹត្តិ​ប័ត្រ​ Journal of Physical Activity& Health ក្រុម​អ្នក​ស្រាវ​ជ្រាវ​របស់​សាកល​វិទ្យា​ល័យ Northwestern University​បាន​ថ្លែង​ថា៖«​ប្រ​សិន​​​មាន​​​ស្រ្តី​​វ័យ៦៥​​ឆ្នាំ​​ពីរ​នាក់​ ដោយ​ក្នុង​នោះ​ ស្ត្រី​ទី​១​ទំ​នេរ​១២ម៉ោង​ក្នុង​មួយ​ថ្ងៃ​ខណៈ​ម្នាក់​ទៀត​ទំ​នេរ​ដល់​ទៅ​១៣ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ដូច្នេះ​ស្ត្រី​ទី​២​នេះ​គឺ​ប្រ​ឈម​នឹង​ពិ​ការ​ភាព​ដល់​ទៅ​៥០​ភាគ​រយ »។

អ្នកដឹក​នាំ​ការ​ស្រាវជ្រាវ លោក​ស្រី​Dorothy Dunlop​សាស្ត្រាចារ្យ ផ្នែក​វេជ្ជ​សាស្ត្រ​នៅសាកល​វិទ្យា​ល័យ​ Northwestern University Feinbergបាន​សម្តែង​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ដែល​មើល​​ឃើញ​ថា បែបបទ​ជី​វិត​ទំ​នេរ​ច្រើន​បានផ្សារ​ភ្ជាប់​គ្នា​យ៉ាងស្អិត​រមួត​ជា​មួយ​នឹង​ពិការ​ភាព​ ។

លោក​ស្រី​បាន​បន្ត​ថា ៖​ «​នេះ​​មា​ន​ន័​យ​ថា​ មនុស្ស​វ័យ​ចំ​ណាស់​​ចាំ​បាច់ត្រូវ​​កាត់បន្ថយ​ចំនួន​ពេល​វេលា​​ដែលពួកគេ​ប្រើ​ដើម្បី​អង្គុយ​ដោយ​មិនគិតពី​ការ​ចូល​រួម​រប​ស់​ពួក​គេ​នៅក្នុង​សកម្ម​​ភាព​​កម្រិត​មធ្យម​ឬខ្លាំងណា​មួយ​នោះ​ទេ »​៕