ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដុំសាច់​​​ពក​​ក្នុង​សុដន់​មិន​កាច​សាហា.វ​​ដូច​ដុំ​​មហារីក​​ជំនាញ​​អាច​ព្យា​បាល​បាន​​

11 ឆ្នាំ មុន

ដុំ​ពក​​ក្នុង​សុដន់​​ជា​ប្រភេទ​​​​ជំងឺ​​មាន​លក្ខណៈ​​​ស្លូត​មិន​កាច​សាហា.វ​​ដូច​ដុំ​​មហារីកនោះទេ ហើយ​​​ដុំសាច់​​​​​​នោះ​​​កើត​ចេញ​​ពីក្រពេញ​ទឹក​​ដោះ​​​​​(​ Tissues Con​​jonctif ) ។ ​​​​ជំងឺនេះ​​ច្រើន​កើត​លើ​ស្ត្រី​​វ័យ​​​ពី​​២០​ទៅ​​៣០​ឆ្នាំ ដែល​ស្ថិតិ​មធ្យម​​មាន​​២០​%​​​​និងមិន​​រំខាន​​ដល់ជីវិត​​រស់​នៅ​​របស់​អ្នកជំងឺទេ​ ។ ​​

ដុំ​ពក​​ក្នុង​សុដន់​​ជា​ប្រភេទ​​​​ជំងឺ​​មាន​លក្ខណៈ​​​ស្លូត​មិន​កាច​សាហាវ​​ដូច​ដុំ​​មហារីកនោះទេ ហើយ​​​ដុំសាច់​​​​​​នោះ​​​កើត​ចេញ​​ពីក្រពេញ​ទឹក​​ដោះ​​​​​(​ Tissues Con​​jonctif ) ។ ​​​​ជំងឺនេះ​​ច្រើន​កើត​លើ​ស្ត្រី​​វ័យ​​​ពី​​២០​ទៅ​​៣០​ឆ្នាំ ដែល​ស្ថិតិ​មធ្យម​​មាន​​២០​%​​​​និងមិន​​រំខាន​​ដល់ជីវិត​​រស់​នៅ​​របស់​អ្នកជំងឺទេ​ ។ ​​

លោកសាស្ត្រ​ចារ្យ​​​វេជ្ជបណ្ឌិត​​អ៊ូច​ ឌីណា ​​​​​​​​​​​ឯក​ទេស​​​​ផ្នែក​​​​​​រោគស្ត្រី​នៃមន្ទីរ​​សម្ភព​​និង​សម្រាក​ព្យា​បាល​​ឥន្ទ្រ​ទេវី បាន​ថ្លែង​ថា ​ជំងឺ​ដុំ​​ពក​ក្នុ​ង​ដោះ​គ្មាន​រោគ​សញ្ញា​​អ្វី​គួរ​ឱ្យ​​​កត់សម្គាល់​នោះទេ ​អ្នក​ជំងឺ​អាច​ដឹង​​​ដោយ​ខ្លួន​ឯង​​​នៅ​ពេល​គាត់​​ស្ទាប​ប៉ះ​​​លើ​ផ្ទៃ​ដោះ​​របស់​គាត់​​​​គឺ​​ដុំសាច់​នោះ​​មាន​សភាព​រឹង​​​ក្រឡាច់​ចុះ​ឡើង​​ពេល​យើង​​ធ្វើ​ឱ្យ​ដុំ​​សាច់​​​​​រំជួលតែ​​​​​មិន​បណ្ដាល​ឱ្យ​ឈើ​​ចាប់​ឬធ្វើឱ្យ​រំខាន​​ដល់​អ្នកជំងឺឡើយ​ ។​ ដុំ​នេះ​មាន​​ទំហំ​ពី​​​​​​១​ទៅ​​​​៥​សង់ទីម៉ែត្រ​ ​ហើយ​មិន​បណ្ដាល​​​​​ឱ្យ​មាន​​ដុំ​​​កូ​ន​កណ្ដុរ​​​​នៅក្នុងប្រឡោះ​​ក្លៀ​ក​​​​​​​ឡើយ ។ ​ដុំ​ពក​ខ្លះ​​ទៀត​មាន​​​ការរីក​ធំ​​​​​​​ធាត់​លឿន​​ដោយ​សារ​ឥទ្ធ​ិពល​​របស់​អ័រ​ម៉ូន​​​Oes​tr​o​g​é​n​​e​ អាច​ដឹ​ង​​​​បាន​ថា​​ជា​ដុំ​​​Adénofibrome​​ដោយ​សារ​​​អ្នកជំងឺ​​បាន​ពិ​គ្រោះ​​ជា​មួយ​​​គ្រូពេទ្យ​​ឯកទេស​ ។​ កា​រពិនិត្យ​​​​ដោយ​Mammographie ​និ​ង​ការ​ធ្វើ​ Cytoponction ​ជា​វិធី​ព្យាបាល​​ប្រកប​ដោយ​​ស្ដង់​​ដា​​​ខ្ពស់​ ។ រោគ​​​វិនិច័្ឆយ​​​សីុ​ជម្រៅ​​​គឺត្រូវ​​យក​ដុំសាច់​​នេះ​ទៅធ្វើ​​(Anatomo-pathologie ) ដើម្បី​​​​កុំឱ្យ​ច្រឡំ​​​នឹង​ដុំ​​​មហារីក​​ដែល​ទើប​​​ចាប់​ ផ្ដើម ។ ​ដុំ​ពក​​ក្នុង​​​ដោះ​​​​​​​​​​​​អាច​កើត​មាន​​​​​​លើ​ដោះម្ខាង​​ឬទាំង​​​សងខាង។

​​វិធី​ព្យាបាល​​បើ​​សិន​ដុំ​​ពក​មាន​ទំហំ​ធំ​​​​​រំខាន​ដល់​សុខ​​ភាព​​​ខ្លាំង​គ្រូពេទ្យ​​អាចសម្រេច​​​ចិត្ត​ធ្វើការ​វះ​កាត់​​​យក​ដុំ​​​សាច់​នោះ​​ចេញ​ ប៉ុន្តែ​​ចំពោះ​​ដុំ​ពកតូច​​ត្រឹម​​​​​​​១ទៅ​​៥មីល្លី​ម៉ែត្រ​ មិន​បាន​ធ្វើឱ្យ​រំខាន​​ដល់សុខ​ភាព​ ។​ ​គេ​អាច​ព្យាបាលដោយ​​ឱសថ​​ប្រភេទ​ Progestalif​ ៕